រាជធានីភ្នំពេញ ៖ ក្រុមអ្នកលេងកាំភ្លើង អនាធិបតេយ្យ ដ៏ខ្លាំងក្លាមួយហ្វូង ជាកូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប ឈ្មោះឌួង ឆាយ ជាបង និងឈ្មោះឌួង គឹមឡុង ជាប្អូន រួមជាមួយអង្គរក្ស បក្សពួក២-៣នាក់ទៀត បានប្រើអំណាចជាកូនអ្នកមានវាយធ្វើ បាបយុវជនមួយក្រុមទៀត ដោយសេរី ព្រោះតែខឹងនឹង គេសប្បាយជួបជុំញាតិមិត្ត ក្នុងឱកាសចូលឆ្នាំថ្មី កាលពីរាត្រីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ មេសា ២០១៣ ស្ថិតនៅក្នុងហាងមួយមាន យីហោហ្គេឡាង ឡារ៉ង់ តាមបណ្តោយ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
ក្រោយពីវាយ គេឱ្យរបួសធ្ងន់ធ្ងរហើយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏តាមចាប់ខ្លួនបានម្នាក់ គឺឈ្មោះឌួង គឹមឡុង ជាអនុប្រធាន នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចំណែកឌួង ឆាយ បានគេចខ្លួន កំពុងត្រូវបានសមត្ថកិច្ចស្វែងរក យ៉ាងដុតដៃដុតជើង ។ ឌួង គឹមឡុង ត្រូវបានបញ្ជូនមក កាន់តុលាការ កាលពីថ្ងៃទី១៦ មេសា ២០១៣ ត្រូវបានព្រះរាជអាជ្ញារងហៀង សុភក្ត្រ ចោទប្រកាន់ពីបទប្រើហិង្សា ដោយចេតនា មានកាំភ្លើងគំរាម។ ដោយឡែកបើតាមអង្គហេតុ គឺកូនប្រុសអ្នក មានប្រាក់ និងបក្សពួកនេះប៉ុនប៉ងមនុស្សឃាត ដោយចេតនា ព្រោះរកបាញ់សម្លាប់បំបិទមាត់ ។ បន្ទាប់ពីយកទៅផ្ញើ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជ ធានីភ្នំពេញរយៈពេល២ថ្ងៃ គឺនៅព្រឹកថ្ងៃទី១៨ មេសា ២០១៣ ត្រូវបានបញ្ជូនមកកាន់តុលាការវិញ ដើម្បីឱ្យចៅក្រមធ្វើការចោទសួរបន្ត ... ប៉ុន្តែឥឡូវលទ្ធផលមិនទាន់មានទេ... សូមឱ្យយុត្តិធម៌ កុំមានសម្រាប់តែ ពួកអ្នកមានប្រាក់អំណាចឱ្យសោះ សូមមានសម្រាប់អ្នកស្លូតត្រង់ និងអ្នកទាំងអស់គ្នា ។
តាមការស្តាប់ចម្លើយ សាក្សីឈ្មោះមុត លីហូត បានឱ្យដឹងថា នៅវេលាម៉ោង៨ថ្ងៃទី១២ មេសា ២០១៣ ខ្លួននិងមិត្តភក្តិបាននាំគ្នា ធ្វើពិធីជប់លៀងឆ្លងឆ្នាំ នៅអាផាតមេនមេឡារ៉ូស លេខ៦៧ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ មកដល់ម៉ោងប្រមាណ១ និង៤៥នាទីថ្ងៃទី១៣ មេសា ២០១៣ ខ្លួននិងមិត្តភក្តិឈ្មោះអឿ រីដា (ភេទស្រី), ជា សុខអូន (ភេទប្រុស) , ឈ្មោះមុំ ឌីណា (ជនរងគ្រោះ) បាននៅក្នុងហាង ហើយឈ្មោះមុំ ឌីណា បានបញ្ជាឱ្យយកម្ហូប ពេលនោះក្រុមជន សង្ស័យស្រែកថា ពួកឯងនិយាយស្តីខ្លាំងម្លេ៉ះ ពេលនោះមិត្តភក្តិរបស់ខ្លួននៅតែបន្តហៅម្ហូបធម្មតា និងបន្តការសប្បាយធម្មតា ដោយពុំបានរវល់ជាមួយក្រុមជនដៃដល់អ្វីទាំងអស់ ព្រមទាំងនាំគ្នាថតរូបរួមគ្នាតាមទូរស័ព្ទដៃ ស្រាប់តែក្រុមអ្នកលេងកូនប្រុសរបស់ លោកឧកញ៉ាឌួង ងៀប និងបក្សពួកចំនួន៨នាក់ បាននាំគ្នាដើរមករកតុរបស់ពួកខ្លួន ហើយឈ្មោះឌួង ឆាយ បាននិយាយខ្លាំងៗ និងទះតុរបស់ខ្លួន ដោយនិយាយថា អ្នកណាឡូឡា ពេលនោះឈ្មោះមុំ ឌីណា បានងើបឈរឡើងមិនទាន់ បាននិយាយអ្វីស្រួលបួលផង ភ្លាមនោះឈ្មោះឌួង ឆាយ បានព្រួតវាយលើឈ្មោះមុំ ឌីណា និងឈរបាំង ដោយបានដកកាំភ្លើងខ្លី គំរាមមិនឱ្យអ្នកណា ចូលជួយអន្តរាគមន៍ ហើយបន្តវាយឈ្មោះមុំ ឌីណា និងបញ្ជាឱ្យអង្គរក្សអូសមុំ ឌីណា បំរុងដាក់ចូលក្នុងឡាន និងសម្លាប់បំបិទមាត់ តែឈ្មោះមុំ ឌីណា រើបំរះ រួចក៏រត់ចូលក្នុងបន្ទប់ទឹកចាក់សោ ពេលនោះក្រុមជនសង្ស័យក៏តាម តែដោយពួកវាពុំអាចបើកសោបាន ពួកវាក៏នាំគ្នាឡើងជិះ រថយន្តគេចខ្លួនបាត់ អស់តែម្តង ។
បន្ទាប់មកខ្លួនបានទទួល ដំណឹងពីបុគ្គលិកក្នុងហាង បានប្រាប់ថា ក្រុមជនសង្ស័យបានទូរស័ព្ទ មកអ្នកមើលការខុសត្រូវ ក្នុងហាងឱ្យលុប រូបភាពសកម្មភាព របស់ពួកវានៅក្នុងកាមេរ៉ាចោល ហើយវានឹងសងថ្លៃការខូចខាត ។ តាមការស្តាប់ចម្លើយ សាក្សីឈ្មោះអឿ រីដា និងឈ្មោះជា សុខអូន បានឱ្យដឹងទៀតថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ថ្ងៃទី១៣ មេសា ២០១៣ ពួកខ្លួននិងមិត្តភក្តិបាននាំគ្នា ទៅហាងហ្គេឡាឯឡារ៉ង់៩ ដើម្បីធ្វើពិធីជួបជុំមិត្តភក្តិ ក្នុងពេលចូលឆ្នាំថ្មី ពេលទៅដល់ក្នុងហាង ខ្លួនបានហៅបបរ កង្កែបមកហូប ដោយរង់ចាំយូរបន្តិច ពួកខ្លួនក៏សួរ េហតុអ្វីម្ហូបយូរម្ល៉េះ ក្នុងខណៈនោះ ក៏ស្រាប់តែឮសំឡេងស្រែកថា អ្នកណាក៏និយាយ ឡូឡាឮខ្លាំងម្ល៉េះ ពេលនោះ ពួកខ្លួនបានស្ងាត់ ហើយលើកកែវ ទឹកតែជល់គ្នា ដើម្បីថតរូបរួមគ្នា ភ្លាមនោះមាន មនុស្សប្រុសម្នាក់បានដើរតម្រង់ មកតុរបស់ពួកខ្លួន ហើយវាយតុមួយដៃ យ៉ាងខ្លាំងធ្វើឱ្យកែវ និងចានធ្លាក់ពីលើតុ បន្ទាប់មកបុរសនោះ បានស្រែកគំរាម ហើយពួកខ្លួនក៏ក្រោកឈរឡើង ភ្លាមនោះបុរសនោះក៏ស្រែកហៅអង្គរក្សរបស់គេ ដែលឈរនៅខាងក្រៅហាង ឱ្យចូលមកខាងក្នុង ហើយបញ្ជាឱ្យអង្គរក្សរបស់ គេវាយមកលើពួកខ្លួន មិនតែប៉ុណ្ណោះ បុរសនោះបានយក កាំភ្លើងខ្លីមកវាយលើឈ្មោះមុំ ឌីណា បណ្តាលឱ្យរបួស ក្បាលហូរឈាម យ៉ាងច្រើន ហើយបុរសនោះស្រែក គំរាមមិនឱ្យពួកខ្លួន ចូលជួយជន រងគ្រោះ ។
ក្រោយពេលវាយលើមុំ ឌីណា បណ្តាលឱ្យរង៥របួសហើយ ពួកគេបានចាប់អូស ជនរងគ្រោះចេញទៅខាងក្រៅ ហាងបំរុងលើកដាក់ក្នុង ឡាន តែដោយសារជន រងគ្រោះរើបំរះរួច ក៏រត់ចូលក្នុងហាងវិញហើយរត់ទៅពួនក្នុង បន្ទប់ទឹកចាក់គន្លឹះទ្វារ ជាប់ ធ្វើឱ្យក្រុមជនដៃដល់ពុំអាចចូលរួច ក៏នាំគ្នាឡើងជិះរថយន្ត គេចខ្លួនបាត់អស់ទៅ ។ ចំពោះជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចឃាត់បាន គឺពិតជាបក្សពួករបស់ជនល្មើសដែលធ្វើ សកម្មភាពវាយមកលើជនរង គ្រោះឈ្មោះមុំ ឌីណា ពិតប្រាកដមែន ។
តាមការស្តាប់ចម្លើយ ជនសង្ស័យឈ្មោះយី រ៉ាយុទ្ធ ហៅត្រេន បានឱ្យដឹងថា ខ្លួនជាសន្តិសុខយាមផ្ទះលោកឧកញ៉ាឌួង ងៀប ដែលមានទីតាំង នៅផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ កន្លងមក ខ្លួនធ្លាប់ជិះម៉ូតូបិទគូទតាមពីក្រោយរថយន្ត កូនរបស់លោកឧកញ៉ា ដែលមានឈ្មោះឌួង ឧត្តមឆវិន ហៅឆាយ និងឈ្មោះឌួង គឹមឡុង តែពុំសូវជាញឹកញាប់ទេ ។ ខ្លួនពុំបានដឹងថា កូនលោកឧកញ៉ា មានទំនាស់ជាមួយនរណានោះទេ ព្រោះពុំបានដើរតាមពួកគាត់ទេ ។
នៅថ្ងៃទី១៤ មេសា ២០១៣ វេលាម៉ោងប្រមាណ ៣រសៀល ពេលខ្លួនកំពុងនៅយាមផ្ទះ លោកឧកញ៉ា ពេលនោះឈ្មោះស្នា ជា សន្តិសុខដែរ បានប្រាប់ខ្លួនឱ្យជិះម៉ូតូទៅ យកឈ្មោះម៉ាប់ ដែលនៅយាមផ្ទះរបស់ហ៊ាឆាយ ហើយខ្លួនបានជិះម៉ូតូម៉ាក YAMAHASIRUS ពណ៌លឿង លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1X 37 89 ម្នាក់ឯងទៅយកឈ្មោះម៉ាប់ នៅចាំទីនោះ ខ្លួនក៏ជិះម៉ូតូចេញទៅវិញម្នាក់ឯង ដើរលេងតាមមាត់ទន្លេ និងដើរលេងកោះពេជ្រ រហូតដល់ម៉ោងប្រមាណ៤ និង៣០នាទីរសៀល ទើបខ្លួនជិះម៉ូតូចូលផ្ទះហ៊ាឆាយ នៅក្នុង IMPEREAL ក្នុងគោលបំណងសុំលុយហ៊ាឆាយទៅផ្ទះ តែពេលចូលដល់មុខផ្ទះ ស្រាប់តែឃើញ មានសមត្ថកិច្ច កំពុងតែឆែកឆេរឡានរបស់ហ៊ា ឆាយ ពេលនោះខ្លួនក៏ចូលទៅមើល ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
តាមការស្តាប់ចម្លើយ ជនសង្ស័យឈ្មោះឌួង គឹមឡុង បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រថ្ងៃទី១៣ មេសា ២០១៣ ខ្លួនឈ្មោះឌួង ឆរិន ជាបងប្រុសជីដូនមួយ, ឌួង ឧត្តមឆវិន ហៅឆាយ, ដេត ម៉ាលីណា (ប្រពន្ធរបស់ឌួង ឧត្តមឆវិន) បាននាំគ្នាទៅហូបបបរ កង្កែបនៅហាងហ្គេឡាងឡារ៉ង់៩ ។ ពេលចូលទៅក្នុងហាងខ្លួន បានឱ្យអ្នកបើកបររថយន្ត ២នាក់ឈ្មោះ ស្នា និងម៉ាប់ ឈរចាំនៅខាងក្រៅហាង ។
ពេលកំពុងអង្គុយហូប អាហារមានភ្ញៀវចូល ក្នុងហាងជាបន្តបន្ទាប់ ពេលនោះភ្ញៀវដែលមានទំនាស់ជាមួយពួក ខ្លួនបានចូលអង្គុយតុផ្នែក ខាងឆ្វេងដៃតុរបស់ពួកខ្លួន បានស្រែកឡូឡា ធ្វើឱ្យមានការរំខានដល់ ភ្ញៀវផ្សេងៗទៀត បន្ទាប់មកខ្លួនបានឃើញ អ្នកបម្រើក្នុងហាងបានហាមឃាត់ ពួកគាត់ តែពួកគាត់មិនព្រមស្តាប់ បន្ទាប់មកក្រុមភ្ញៀវនេះ បានវៀសដៃប៉ះចានលើតុធ្លាក់ បណ្តាលឱ្យត្រូវចំជើង ឈ្មោះដេត ម៉ាលីណា ពេលនោះឈ្មោះឆាយ និងខ្លួនបានហៅអ្នក បើកបរ២នាក់ដែលឈរចាំឡានខាងក្រៅចូលមកសួរនាំ ខណៈនោះក៏មានការទំនាស់គ្នា ឈានដល់មានប្រវាយប្រតប់គ្នា ទៅវិញទៅមក និងធ្វើឱ្យតុដួលធ្លាក់ចាន កែវ បែករាយប៉ាយពាសពេញដី ពេលនោះខ្លួនបានឃើញភ្ញៀវប្រុសម្នាក់ ដែលវ៉ៃតប់ជាមួយពួកខ្លួន មានឈាមហូរប្រឡាក់ ឥដ្ឋការ៉ូក្នុងហាង តែខ្លួនពុំបានដឹងថា ភ្ញៀវនោះត្រូវរបួស ត្រង់ណានោះទេ ។
បន្ទាប់ពីទំនាស់គ្នា ឆាយ, ឌួង ឆរិន, ដេត ម៉ាលីណា គ្មានអាវុធទេ តែអ្នកបើកបរឈ្មោះស្នា និងឈ្មោះម៉ាប់ មានអាវុធ ហើយពុំដឹងអាវុធម៉ាកអ្វីនោះទេ ។ ចំពោះអាវុធវែង មួយដើមម៉ាកអាកា ដែលសមត្ថកិច្ចបានឆែកឆេរ ឃើញក្នុងរថយន្តម៉ាកមែរសឺដេស CLS550 ផ្នែកខាងក្រោយនោះ ជាអាវុធរបស់ប៉ារបស់ខ្លួនឈ្មោះឌួង ងៀប ហើយអាវុធនេះមានបង់១ គ្រាប់ចំនួន១៥គ្រាប់ បន្ទាប់ពីសមត្ថកិច្ចឆែកឆេររួច ទើបខ្លួនបានដឹង ។ ចំពោះអាវុធខ្លីមួយដើមម៉ាករ៉ូឡូ គ្រាប់ចំនួន៦គ្រាប់ដែល សមត្ថកិច្ចឆែកឆេរឃើញក្នុងសណ្ឋាគារ អឹុមភើរៀល ជាកម្មសិទ្ធិរបស់ប៉ារបស់ខ្លួនដែរ ហើយអាវុធខ្លីនេះ ប៉ារបស់ខ្លួនបម្រុងឱ្យ ឈ្មោះភ័ណ្ឌ ជាអង្គរក្សរបស់ឈ្មោះឌួង ឧត្តមឆវិន ហៅឆាយ តែសព្វថ្ងៃឈ្មោះភ័ណ្ឌ បានទៅលេងស្រុកកំណើតបាត់ហើយ ។ ចំពោះរថយន្តម៉ាកមែរសឺដេស ជាកម្មសិទ្ធិរបស់ឈ្មោះឆាយ និងរថយន្តម៉ាក អិុនភីនីធី QX56 ពណ៌ខ្មៅ ស្លាកលេខ ខម២-១៣១៣ ជាកម្មសិទ្ធិរបស់ប៉ាខ្លួន (ឌួង ងៀប) ។
(អ្វីដែលសំខាន់ គឺមើលកាមេរ៉ាក្នុងហាង)
(អ្វីដែលសំខាន់ គឺមើលកាមេរ៉ាក្នុងហាង)
សេចក្តីសន្និដ្ឋាន
-យោងតាមការពិនិត្យជាក់ស្តែងលើរឿងហេតុ
-យោងតាមបណ្តឹងរបស់ជនរងគ្រោះ
-យោងតាមការស្តាប់ចម្លើយសាក្សី
-យោងតាមការស្តាប់ចម្លើយជនសង្ស័យ
-យោងតាមវត្ថុតាងចាប់យកបាន
បង្ហាញឱ្យឃើញថា
១-ឈ្មោះឌួង គឹមឡុង (មានខ្លួន)
២-ឈ្មោះឌួង ឧត្តមឆវិន ហៅឆាយ (គេចខ្លួន)
៣-ឈ្មោះស្នា (គេចខ្លួន)
៤-ឈ្មោះម៉ាប់ (គេចខ្លួន)
៥-បក្សពួកមួយចំនួនគេចខ្លួន (គេចខ្លួន)
-យោងតាមការពិនិត្យជាក់ស្តែងលើរឿងហេតុ
-យោងតាមបណ្តឹងរបស់ជនរងគ្រោះ
-យោងតាមការស្តាប់ចម្លើយសាក្សី
-យោងតាមការស្តាប់ចម្លើយជនសង្ស័យ
-យោងតាមវត្ថុតាងចាប់យកបាន
បង្ហាញឱ្យឃើញថា
១-ឈ្មោះឌួង គឹមឡុង (មានខ្លួន)
២-ឈ្មោះឌួង ឧត្តមឆវិន ហៅឆាយ (គេចខ្លួន)
៣-ឈ្មោះស្នា (គេចខ្លួន)
៤-ឈ្មោះម៉ាប់ (គេចខ្លួន)
៥-បក្សពួកមួយចំនួនគេចខ្លួន (គេចខ្លួន)
ពិតជាបានប្រព្រឹត្តអំពើហិង្សា ដោយចេតនាមាន ស្ថានទម្ងន់ទោស (ដោយប្រើអាវុធ) វាយទៅលើជនរងគ្រោះឈ្មោះមុំ ឌីណា កាន់កាប់អាវុធ និងរក្សាអាវុធ ទុកដោយខុសច្បាប់ ប្រាកដមែន ។
ចំណែកឈ្មោះយី រ៉ាយុទ្ធ ហៅត្រេន ពិតជាបានជន្លៀស ក្រុមជនសង្ស័យចេញ ពីការតាមចាប់របស់ សមត្ថកិច្ចប្រាកដមែន ។
២-ឈ្មោះ យី រ៉ាយុទ្ធ ហៅត្រេន ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមផ្ទះឧកញ៉ា ឌួង ងៀប ស្រុកកំណើតភូមិរការក្រោម ឃុំសំបួរមាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៥បេ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដែលជនទាំងនេះ អាចទទួលរង នូវការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ចំពោះអង្គហេតុដូច បានរៀបរាប់ខាងលើ ។
ចំណែកឈ្មោះយី រ៉ាយុទ្ធ ហៅត្រេន ពិតជាបានជន្លៀស ក្រុមជនសង្ស័យចេញ ពីការតាមចាប់របស់ សមត្ថកិច្ចប្រាកដមែន ។
២-ឈ្មោះ យី រ៉ាយុទ្ធ ហៅត្រេន ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមផ្ទះឧកញ៉ា ឌួង ងៀប ស្រុកកំណើតភូមិរការក្រោម ឃុំសំបួរមាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៥បេ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដែលជនទាំងនេះ អាចទទួលរង នូវការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ចំពោះអង្គហេតុដូច បានរៀបរាប់ខាងលើ ។
អង្គហេតុ និងការស៊ើបអង្កេតអាចសង្ខេប ដូចតទៅនេះអង្គហេតុ យោងតាមដីកាបញ្ជាឱ្យ ចូលខ្លួនលេខ៦៧ អ.ឃ.ញ ចុះថ្ងៃទី១៤ មេសា ២០១៣ របស់លោកហៀង សុភក្ត្រ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មេសា ២០១៣ នៅចំណុចផ្លូវ២៤០ កែងផ្លូវសុធារស សមត្ថកិច្ចជំនាញការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដោយមានការដឹកនាំផ្ទាល់ របស់លោកហៀង សុភក្ត្រ ព្រះរាជអាវុធរងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងរថយន្តចំនួន២គ្រឿង រថយន្ត១គ្រឿងម៉ាកមែរសឺដេស CLS550 ពណ៌ស គ្មានស្លាកលេខ រថយន្តមួយគ្រឿងទៀតម៉ាកអិុនភីនីធី QX56 ពណ៌ខ្មៅ គ្មានស្លាឆកលេខ, អាវុធវែង១ដើមម៉ាកអាកា ស្វ័យបត់ លេខ១៩៧២ MH 6318 គ្រាប់ចំនួន១៥គ្រាប់ បង់ចំនួន១, អាវុធខ្លី១ដើមម៉ាករ៉ូឡូ លេខ៣៧៣៧ គ្រាប់ចំនួន១៨គ្រាប់, ម៉ូតូ១គ្រឿងម៉ាក YAMAHA SIRIUS ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខភ្នំពេញ 1X-3987 និងម៉ូតូ១គ្រឿងទៀតម៉ាក YAMAHA FZI ពណ៌ស គ្មានស្លាកលេខ និងអាវុធអាកាមួយដើម រួចបញ្ជូនមកបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្តាប់ចម្លើយ ។
បន្ទាប់ពីបានស្តាប់ចម្លើយឃើញថា ជនសង្ស័យឈ្មោះសិទ្ធី បញ្ញាវុធ ភេទប្រុស និងឈ្មោះឌួង លក្ខស្មី ភេទស្រី ពុំមានការពាក់ព័ន្ធក្នុងអំពើ ហិង្សាដោយចេតនា កាលពីថ្ងៃទី១៣ មេសា ២០១៣ វេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ នៅចំណុចហាងលក់បបរ.ស យីហោហ្គេឡាងឡារ៉ង់៩ សមត្ថកិច្ចបានអនុញ្ញាតឱ្ យវិលត្រឡប់ទៅវិញ ចំណែកឈ្មោះឌួង គីមឡុង និងឈ្មោះយី រ៉ាយុទ្ធ មានការពាក់ព័ន្ធក្នុងអំពើ ហិង្សាដោយចេតនា សមត្ថកិច្ចបានឃាត់ ខ្លួនដើម្បីស្តាប់ចម្លើយកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។
ការស៊ើបអង្កេតតាម បណ្តឹងរបស់ជនរងគ្រោះឈ្មោះ មុំ ឌីណា បានឱ្យដឹងថា កាលពីថ្ងៃទី១៣ មេសា ២០១៣ វេលាម៉ោង១និង៤០នាទី ខ្លួន និងមិត្តភក្តិចំនួន៣នាក់ទៀត ក្រោយពេលចប់ពិធីជប់លៀងបាននាំគ្នាទៅហូបបបរ នៅភោជនីយដ្ឋាន ហ្គេឡាងឡារ៉ង់៩ ស្ថិតនៅតាមបណ្តោយផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ពេលចូលដល់ក្នុងហាង ពួកខ្លួនបានអង្គុយនៅតុលេខ៧ និងហៅបបរកង្កែបហូប តែពុំទាន់បានហូបទេ ពួកខ្លួនបានអង្គុយជជែកគ្នាលេង ពេលនោះស្រាប់តែឈ្មោះឌួង ឆាយ ដែលគេស្គាល់ថា ជាកូនឧកញ៉ា ឌួង ងៀប បានដើរសំដៅរកតុពួកខ្លួន ហើយសួរថា អាណាឡូឡា និងវាយតុមួយដៃ បណ្តាលឱ្យជ្រុះកែវ និងចាន ភ្លាមនោះឈ្មោះឌួង ឆាយ បានដកអាវុធខ្លីម៉ាករ៉ូឡូ ពណ៌ស មកវាយលើក្បាលរបស់ខ្លួនជាច្រើនកន្លែង បណ្តាលឱ្យរងរបួសជាទម្ងន់ ព្រមទាំងបញ្ជាឱ្យអង្គរក្ស របស់វាចំនួន២នាក់ចាប់អូសខ្លួនចេញ មកខាងក្រៅហាងបម្រុងលើកខ្លួន ដាក់លើឡានរបស់ខ្លួនយកទៅបាញ់ សម្លាប់ចោលបំបិទមាត់ តែដោយសារ ខ្លួនរើបំរះរួចក៏ រត់ចូលទៅក្នុងហាងវិញ ហើយរត់ទៅពួននៅក្នុងបន្ទប់ទឹក ចាក់គន្លឹះជាប់ធ្វើឱ្យពួកវាពុំ អាចបើករួច បន្ទាប់មកពួកវានាំគ្នា ឡើងរថយន្តគេចខ្លួនបាត់អស់ទៅ តែក្រោយមកត្រូវកងរាជអាវុធហត្ថ តាមប្រមាញ់បាន ជាច្រើននាក់មកវិញ៕