កំពុង​បើកបរ​សុខៗ​ឆ្លង​​ចរន្ដ​អគ្គិសនី​ឆេះ​រថយន្ដ​​មួយ​គ្រឿង​​នៅ​កណ្ដាល​ផ្លូវ

Monday, April 22, 2013

ភ្នំពេញ ៖ ​រថយន្ដ​កូរ៉េ​ប្រភេទ​ដឹកទំនិញ​មួយ​គ្រឿង​​ខណៈ​ពេល​កំពុង​បើក​បរ​សុខៗ​ក៏​ បាន​​ឆ្លង​ចរន្ដ​អគិ្គស​នី​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីន​បណ្ដាល​ឲ្យ​ឆេះ​ផ្នែក​ ខាងក្នុង​កាប៊ីន ​ធ្វើ​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង​និង​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ ធ្វើដំណើរ​តាម​ដង​ផ្លូវ បាន​​នាំគ្នា​ដងទឹក​ជះ​ពន្លត់​រហូតដល់​មានការ​អន្ដរា​គមន៍​​បាញ់​ទឹក​ពន្លត់ ​អស់​ទឹក​មួយ​ស៊ីទែន​ទៀត​ផង ​ទើប​រលត់​ជា​ស្ថាពរ​​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទីប៉ុណ្ណោះ។
ហេតុការណ៍ ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨និង២០នាទី​ ព្រឹក​ថ្ងៃទី២២ ខែ​មេសា​ឆ្នាំ​២០១៣​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ត្រង់​ចំណុច​មុខ​ សាលា​សង្គមវិទ្យា​ ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាងត្បូង​សង្កាត់​កា​កាប​ ខណ្ឌ​ពោ​សែន​ជ័យ។
រថយន្ដ​ដែល​ឆេះ​នោះ​ម៉ាក​ទី​តាន់​ពណ៌​ស្លា​ទុំ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2E 0843 អ្នក ​បើកបរ​មានឈ្មោះ ស ឈន​ ភេទ​ប្រុស អា​​យុ៣០ឆ្នាំ​ មុខ​របរ​បើកបរ​រថយន្ដ​ដឹក​ឥដ្ឋ​ការ៉ូ​ដែល​មាន​ទីតាំងនៅ​ម្ដុំ​ស្ពាន​ដែក​ ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ ​អ្នក​បើក​​បរ​ក៏​ស្នាក់នៅ​ទីនោះ​ដែរ។  រថយន្ដ​​រង​ការខូចខាត​ឆេះ​ខាងក្នុង​កាប៊ីន​ទាំងស្រុង​តែ​ពុំ​មាន​ រងគ្រោះថ្នាក់​ដល់​​មនុស្ស​ណា​ម្នាក់​ឡើយ។
តាម ​សាក្សី​បាន​និយាយ​ថា​​ មុន​ពេល​កើតហេតុ​រថយន្ដ​នេះ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​នៅ​ពេល​ មកដល់​ចំណុច​ខាងលើ​ស្រាប់​តែ​មាន​ផ្សែងហុយ​តិចៗ​ចេ​ញ​ពី​ក្នុង​ម៉ាស៊ីន​ ផ្នែក​ខាងមុខ​ឃើញ​​ដូច្នេះ​អ្នក​បើក​បរ​បាន​​ឈប់​មើល​ ហើយ​​នៅ​​ពេល​បើក​គំរប​ដំបូល​មើល​ស្រាប់​តែ​ភ្លើង​ឆេះ​ហុយ​ពេញ​កាប៊ីន​ តែម្ដង។
ភ្លាមៗ ​នោះ​ប៉ូលិស​ដែល​ឈរ​នៅ​គោលដៅ​ម្ដុំ​នោះ​បាន​ហៅ​រថយន្ដ​​ពន្លត់​អគ្គិភ័យ​ដែល ​ឈរ​​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្បែរ​នោះ​ ​ចេញ​ជួយ​អន្ដរាគមន៍​​ទាន់​ពេល​វេលា។ ទោះជា​យ៉ាងណា​ប៉ូលិស​មិនបាន​យក​រថយន្ដ​នេះ​ទៅ​ទុក​នៅ​ប៉ុស្ដិ៍​​នោះ​ទេ​ គឺ​បាន​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​គេ​វិញ​ដើម្បី​យក​ទៅ​ជួសជុល​ប្រើប្រាស់​៕

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook