រួម​ភេទ​ដំបូង ឈឺ​ចាប់​កម្រិត​ណា?

Monday, April 22, 2013

ការ​រួម​ភេទ រវាង​បុរស និង​ស្ត្រី គឺ​ជា​ការ​ផ្តល់​សេចក្តី​សុខ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ ចំពោះ​ស្ត្រី​ដែល​ពុំ​សូវ​មាន​ការ​យល់​ដឹង ឬពុំ​ធ្លាប់​ឆ្លង​កាត់​ក្នុង​រឿង​នេះ តែង​មាន​ចម្ងល់​ថា ការ​រួម​ភេទ​នា​គ្រា​ដំបូង ឈឺ​ខ្លាំង​ដែរ​ឬទេ ?
មាន​ចម្ងល់​ជា​ច្រើន ពាក់​ព័ន្ធ​នឹង​ការ​រួម​ភេទ ជា​ពិសេស គឺការ​រួម​ភេទ​នា​គ្រា​ដំបូងរបស់ស្រីក្រមុំព្រហ្មចារី ដែលមានជំនឿថា រមែងមានការ​ឈឺចាប់ ខណៈដែលអ្នកខ្លះនៅមាន- ចម្ងល់ថា តើការរួមភេទដំបូងនោះ ឈឺចាប់ កម្រិតណា ?
ជាទូទៅ ការរួមភេទលើកដំបូង វា​ពិត​​ជាបណ្តាល ឱ្យឈឺខ្លះជាពុំខាន បើមិនឈឺខ្លាំង ក៏ឈឺតិចៗដែរ។ នេះ អាស្រ័យទៅលើស្ត្រីម្នាក់ៗ។ ស្ត្រីខ្លះ​បានរៀបការអស់ ជាច្រើនថ្ងៃកន្លង​ទៅ ទើបរួមភេទបានសម្រេច។ ការរួមភេទ នាគ្រាដំបូង ក៏ដូចការដែលយើងកេះដុំក្រដាសជូតមាត់ ដែរ។ បើហែកវាចេញដោយបង្ខំ ក្រដាសនោះ នឹងដាច់ រហែកឱ្យរពុយ ជាក់ជាពុំខាន។ ដូច្នេះ ត្រូវកេះបកស្រទាប់ ក្រដាសនោះ មួយស្រទាប់ម្តងៗ ដោយសន្សឹមៗ។
សម្រាប់គូស្វាមីភរិយាថ្មោងថ្មី ជាពិសេស គឺបុរស ជាស្វាមីតែម្តង បើកាលណានាងជាភរិយាប្រាប់ថាឈឺ អ្នកត្រូវផ្អាកការរួមភេទត្រឹមនោះសិនចុះ ស្អែកសឹមព្យាយាម​ជាថ្មី​ទៀត មិនត្រូវបញ្ចេញតណ្ហាដ៏កំរោលទៅលើភរិយាជាទីស្រលាញ់របស់អ្នកឡើយ ព្រោះបើកាលណានាងភ័យ ញញើត ខ្លាចរអា ដោយសារឈឺពេក ក្នុងគ្រាដំបូងនោះ អាច​បណ្តាលឱ្យមានរបួសក្នុងផ្លូវចិត្ត របស់នាងគ្រប់ពេល។ ក្រៅពីនេះ ស្ត្រីខ្លះ មានអាការប្រឹង របស់ទ្វារមាស រហូតមិនអាចរួមភេទបាន (Vaginismus)។
ចំពោះការរួមភេទដែលបណ្តាលឱ្យឈឺ ភាសាពេទ្យ ហៅថា Dyspareunia។ អាការនេះ សំដៅដល់ការឈឺ អវយវៈភេទ និងអវយវៈដែលពាក់ព័ន្ធនឹងប្រដាប់ភេទ។ នេះ ពុំមែនសំដៅដល់ការឈឺចិត្ត ឬឈឺចាប់ខ្លួនប្រាណ ដោយការធ្វើទារុណកម្មឡើយ។ បើជាស្ត្រី សំដៅដល់ការ រួមភេទ ដែលនាំឱ្យឈឺទ្វារមាស ស្បូន ឬដៃស្បូន។ បើជាបុរស វិញ គឺឈឺអង្គជាត (លិង្គ) ឬក្រពេញពងស្វាស។
រីឯស្ត្រី ការរួមភេទសម្ព័ន្ធនាគ្រាដំបូង វារមែងបណ្តាលឱ្យឈឺ។ ចំពោះមូលហេតុ ក៏ព្រោះតែអវយវៈភេទ របស់ស្រីក្រមុំព្រហ្មចារី នៅថ្មីថ្មោង មិនធ្លាប់ត្រូវបានរីករួមអ្វីសោះ ហើយនៅពេលបុរសប្រើកម្លាំងខ្លាំងពេក អាចបណ្តាលឱ្យដាច់រហែកទ្វារមាស។ ជាពិសេស បើអវយវៈ ភេទរបស់បុរសកាន់តែធំទៀតនោះ អាចធ្វើឱ្យស្ត្រីខ្លះដាច់រហែក ទ្វារមាសខ្លាំងបាន បើបុរសប្រឹងស៊កបញ្ចូលទាំងបង្ខំ។
មានករណីផ្សេងទៀត ដែលអាការឈឺដូចនេះ របស់ស្ត្រី កើតឡើងពីការរលាកក្រពេញបារថូលីន (Bartholin)។ ក្រពេញនេះ ស្ថិតនៅត្រង់បរិវេណសងខាងនៃ មាត់ទ្វារ​មាស​។ ក្រពេញនេះ មានតួនាទីផលិតទឹករំអិល មកផ្សើមក្នុងទ្វារមាស។ បើវារលាក នឹងបណ្តាលឱ្យហើម ឈឺ មិនអាចធ្វើការរួមភេទបាន។
ចំពោះស្ត្រីដែលមានអាយុច្រើន ឬស្ត្រីឈានចូលដល់វ័យអស់រដូវ ខ្វះអ័រម៉ូនអេស្ត្រូចេន ធ្វើឱ្យទ្វារមាស មានសភាពស្ងួត ស្តើង។ រីឯភាពយឺតយាររបស់ជញ្ជាំង ទ្វារមាស ត្រូវបានខូច បើធ្វើការរួមភេទ វានឹងបណ្តាលឱ្យឈឺចាប់។ ហេតុដូច្នេះហើយ ទើបវាជាមូលហេតុដែល នាំឱ្យស្ត្រីជាច្រើននាក់ ជិនណាយក្នុងការរួមភេទ។ បើស្វាមី ភរិយា ដែលពុំយល់អំពីធម្មជាតិរបស់មនុស្សក្នុងវ័យនេះ អាចនាំឱ្យមានភាពរកាំរកូស ឈ្លោះទាស់ទែងពាក់ព័ន្ធនឹងរឿងលើគ្រែ រហូតបណ្តាលឱ្យបែកបាក់គ្នា ក៏សឹងមាន។
ចំណែកគ្លីតូរីស (Clitoris) ក៏អាចជាចំណុចមួយ ដែលធ្វើឱ្យឈឺបានផងដែរ ជាពិសេស ចំពោះបុរសដែល ប្រើដៃធ្ងន់ លញ់ឈ្លីខ្លាំងៗ។ ម៉្យាងវិញទៀត ចំពោះបុរស ដែល​ចូល​ចិត្តបង្កប់គ្រាប់ឃ្លីតូចៗ នៅតាមស្បែកនៃក្បាលលិង្គ ក៏ជាមូលហេតុបង្កការឈឺចាប់ដល់ស្ត្រីផងដែរ។ ស្ត្រីខ្លះក៏ចូលចិត្តអង្គជាតដែលបង្កប់គ្រាប់ឃ្លីនេះ ឯខ្លះទៀត មិនចូលចិត្តទាល់តែសោះ។
ចូរស្វែងយល់ឱ្យស៊ីជម្រៅទៅក្នុងទ្វារមាសរបស់ស្ត្រី។ មូលហេតុដែលនាំឱ្យស្ត្រីឈឺចាប់ គឺការរួមភេទ ដែលប្រព្រឹត្តទៅដោយមិនមានទឹករំអិលចេញមកផ្សើម ក្នុងទ្វារមាស។ វាក៏ដូចគ្នានឹងគ្រឿងយន្តដែលគ្មានប្រេងរំអិល យ៉ាងដូច្នេះដែរ ហើយនៅពេលស៊កបញ្ចូល ក៏បណ្តាលឱ្យស្អិត ប៉ះកកិតខ្លាំង បណ្តាលឱ្យឈឺ។ ការដែល ស្ត្រីមិនមាន​ទឹក​រំអិល​ចេញមកផ្សើមក្នុងទ្វារមាស យ៉ាងដូច្នេះ អាចកើតឡើងពីភាពមិនព្រមក្នុងការរួមភេទ ដូចជា ហត់អស់កម្លាំង ជិនណាយ មានភាពសោះកក្រោះក្នុងជីវិត ឬ គ្មាន​អារម្មណ៍​ភេទ។ ចំពោះស្ត្រីដែលត្រូវគេរំលោភ ការរួមភេទយូរពេក រហូតដល់រាប់ម៉ោងមិនទាន់រួចរាល់ ក៏ អាចធ្វើឱ្យទ្វារមាសស្ងួត និងបណ្តាលឱ្យឈឺផងដែរ។
រីឯអវយវៈភេទរបស់បុរស ដែលធំហើយវែងទៀត ពេលស៊កបញ្ចូល ក៏អាចទៅប៉ះនឹងមាត់ស្បូន ឬប៉ះនឹង- សម្បុកពង ធ្វើឱ្យនាងឈឺ និងចុកផងដែរ។ ក្រៅពីនេះ អការ​រលាក​អាងត្រគាក ជាពិសេស ជំងឺកាមរោគ ដូចជា ស្វាយ ប្រមេះ ដែលឆ្លងពីបុរស ក៏ជាមូលហេតុនាំឱ្យនាង ឈឺបានដែរ ហើយនៅពេលជាសះស្បើយ ក៏កើតជាភ្នាស ឡើងមក នៅក្នុងពោះ បណ្តាលឱ្យឈឺផងដែរ។
ចំពោះបុរស ក៏អាចឈឺដូចស្ត្រីដែរ ប៉ុន្តែ មានតិចនាក់ណាស់ គឺឈឺដោយសារក្នុងទ្វារមាសរបស់ស្ត្រី មានសភាពស្ងួត គ្មានទឹករំអិល ពេលមានការកកិតចុះឡើងៗ ក៏​បណ្តាល​​​ឱ្យឈឺតែម្តង ឬបើមិនអ៊ីចឹងទេ អាចប៉ះនឹងកង ដែលស្ត្រីដាក់ ដើម្បីពន្យារកំណើត ក៏ជាមូលហេតុមួយ នាំឱ្យបុរសឈឺផងដែរ។ ជាពិសេស នៅពេលកងនោះ របូតជ្រុះ ឬចុងនៃកងលៀនចេញមកមាត់ស្បូន លុះពេល រួមភេទ ស៊កបញ្ចូលទៅ ប៉ះនឹងដងរបស់កងនោះ ក៏ បណ្តាលឱ្យឈឺ។ បុរសខ្លះទៀត អាចឈឺពងស្វាស ខណៈ ពេលកំពុងបញ្ចោញទឹកកាម ឬឈឺនៅត្រង់បរិវេណក្រពេញ- ប្រូស្តាត ក៏មាន ឬស្បែកដែលរុំស្រោបក្បាលអង្គជាត មិនបើក ក៏អាចជាមូលហេតុនាំឱ្យបុរសឈឺចាប់ នៅ​ពេល​រួម​ភេទ​៕IM

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook