អាហារ ក្រៅពីផ្តល់នូវរសជាតិ និងបង្កើនថាមពលដល់រាងកាយ ថែមទាំងមានឥទ្ធិពលដល់សុខភាពរបស់អ្នក ដោយជួយបន្ថយជំងឺបានទៀតផង...។
-ត្រីសាលម៉ន ៖
ជួយធ្វើឱ្យមានអារម្មណ៍ល្អ ព្រោះ តាមការស្រាវជ្រាវរបស់ សាកល វិទ្យាល័យមួយ នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា សារធាតុអូមេហ្គា-៣ ដែល មាននៅក្នុងត្រីសាលម៉ន ជាកត្តាជួយជំរុញឱ្យមាន អារម្មណ៍ល្អជានិច្ច។
-តែបៃតង ៖
ជួយបង្កើនការចងចាំ។ តាមលទ្ធផលការស្រាវជ្រាវក្នុងប្រទេសជប៉ុន បានធ្វើការសាកល្បងទៅលើមនុស្សជរា ចំនួន ១.០០០នាក់ ដែលទទួលទានតែបៃតង ជាប្រចាំ បានរកឃើញថា មនុស្សទាំងនោះមានការចងចាំល្អ និងមានសុខភាពផ្លូវចិត្តល្អផងដែរ។
-សូកូឡា ៖
ជួយបន្ថយការលើសឈាម ជាពិសេស សូកូឡាខ្មៅ សម្បូរដោយសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ធ្វើឱ្យសម្ពាធឈាម ដែលឡើងខ្ពស់នោះ ថយចុះបាន។
-ទំពាំងបាយជូរ ៖
ជួយបន្ថយកូលេស្តេរ៉ូល ដោយអ្នកគ្រាន់តែទទួលទានទំពាំងបាយជូរ នៅពេលព្រឹក ឬពេលល្ងាចក៏បាន ក្នុងបរិមាណសមស្រប នឹងអាចជួយបន្ថយ បរិមាណជាតិកូលេស្តេរ៉ូល ដែលច្រើនលើសនោះបាន។
-មាន់ ៖
ជួយបង្ការជំងឺមហារីកពោះវៀនធំ។ តាមការសិក្សា ដោយឱ្យមនុស្ស ចំនួន ១.៥០០នាក់ ទទួលទានសាច់មាន់ ជាប្រចាំ បានរកឃើញថា អាចបន្ថយការកើតជំងឺមហារីកពោះវៀនធំ បានដល់ទៅ២១%។
-យ៉ាអួ (Yogurt) ៖
ធ្វើឱ្យមាត់ក្រអូបស្រស់ស្រាយ។ តាមការស្រាវជ្រាវ បាន ឱ្យដឹងថា បើមានការទទួលទានយ៉ាអួ ជាប្រចាំ នឹងជួយបន្ថយការរលាកនៃអញ្ចាញ និង ធ្មេញ (ដែលធ្វើឱ្យខ្យល់ដង្ហើម មានក្លិនមិនល្អ)។
-អាហារពេលព្រឹក ៖
ជួយបន្ថយអត្រាប្រឈមនឹងជំងឺខ្សោយបេះដូង។ ជាពិសេស ការទទួលទាននំប៉័ងហូលវីដ ឬបាយអង្ករសំរូប ដែលសម្បូរដោយសារធាតុហ្វូលិក នឹង ជួយបន្ថយការកើតជំងឺខ្សោយបេះដូងបាន៕IM