មនុស្ស​៤០​នាក់ ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី នៅ​អ៊ី​រ៉ង់

Tuesday, April 16, 2013

តេអ៊ីរ៉ង់ៈ គ្រោះរញ្ជួយដីកម្រិត ៧,៥វ៉ិចទ័រ បានវាយប្រហារក្នុងទីក្រុង Saravan នៅក្នុងតំបន់ ភាគអាគ្នេយ៍ ក្នុងខេត្ត Sistan និង Baluchesstan ប្រទេស អ៊ីរ៉ង់ នៅវេលាម៉ោងប្រមាណជា ១៥និង១៤នាទីល្ងាចម៉ោង កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៣នេះ ដែលបានបណ្តាលឲ្យមនុស្សប្រមាណជា ៤០នាក់ស្លាប់។
តាមប្រភពព័ត៌មាន រ៉យទ័រ ដកស្រង់សំដីរបស់មន្ត្រីប្រទេស អ៊ីរ៉ង់ ដោយសុំមិនបញ្ចេញឈ្មោះថា នេះជាគ្រោះរញ្ជួយដី កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាន អស់រយៈពេល៤០ឆ្នាំកន្លងទៅនេះ ហើយលោករំពឹងថា អាចនឹងមានមនុស្ស រាប់រយនាក់ស្លាប់ក្នុងហេតុការណ៍ គ្រោះរញ្ជួយដីនេះ៕


Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook