នាវា​សម្រាប់​ដំណើរ​កម្សាន្ត​ដែល​ធំ​ជាង​គេ​បំផុត​របស់​ពិភពលោក ត្រូវ​បាន​គេ​តាំង​បង្ហាញ​

Monday, April 22, 2013

នាវា​កម្សាន្ត​ឯកជន​ដ៏​ធំជាងគេ​បំផុត​ដែល​មិន​ធ្លាប់បាន​គេ​ផលិត ត្រូវបាន​តាំង​បង្ហាញ​នៅ​រោងចក្រ​កប៉ាល់​ នា​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី 5 មេសា កន្លងទៅនេះ ដែលវា​មាន​ប្រវែងដល់ទៅ 180 ម៉ែត្រ។


ផ្នែក​ខាង​ក្នុងនៃ​នាវា​កម្សាន្ត Azzam នេះ ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន អាល្លឺម៉ង់ ឈ្មោះថា Lürssen Yachts។ រីឯ​ការ​រចនា​ផ្នែក​ខាងក្រៅ ត្រូវបាន​រំលេច​ឡើង​យ៉ាង​មាំ​ដោយ​ក្រុមហ៊ុន​អ៊ីតាលី  ឈ្មោះថា Nauta Yachts។
នាវា Azzam នៅក្នុងរោងជាង
យើង​តាម​សេចក្តី​សង្ខេប​របស់លោក Lürssen បានឱ្យដឹងថា “ ការសង់​ឡើង​នូវ​នាវា​ដ៏​ប្រណិត ជាមួយនឹង​ការបញ្ចូល​នូវ​អ្វីដែល​ថ្មី និង​ការ​រចនា​មិនចេះចប់ ធ្វើឱ្យ​យើង​អាចឱ្យ​ធ្វើដំណើរ​បាន​ល្បឿន​លឿន​ប្រកបដោយ​ភាពកក់ក្តៅ និង​កន្លែង​ដែលមាន​ទឹក​រាក់​ផងដែរ ជាមួយនឹង​ការផ្តល់​នូវ​ប្រណិត​ភាព និង តម្រូវការ​ដ៏​ទាន់សម័យ​សម្រាប់​ភ្ញៀវ​ផងដែរ។
យោងតាម​ទំហំ​របស់​វា Azzam ត្រូវបាន​គេ​រំពឹង​អាច​នឹង​បើក​កាតរ​លកបាន​យ៉ាង​រហ័ស។ វា​ត្រូវបាន​គេ​ផ្តល់​របាយការណ៍​ថា ប្រើ​ម៉ាស៊ីន​ដែលមាន​កម្លាំង 94,000 សេស ដែល​អាចឱ្យ​ធ្វើដំណើរ​បា​ន​ប្រហែល 30 Knots ( ដែល 1 knot ប្រហែល 0,51 ម៉ែត្រ ក្នុង​មួយ​វិនាទី)។
ចុង​បញ្ចា​ប់​នៃ​កា​សាកល្បង វា​ត្រូវបាន​នាំយក​ចេញ មុនពេល​ដែល​នាវា​នេះ នឹងត្រូវបាន​ប្រគល់​ឱ្យទៅ​ម្ចាស់​របស់​វា ដែល​មិន​បង្ហាញ​​ពី​អត្តសញ្ញាណ​របស់ខ្លួន នៅ​ឆ្នាំ​ក្រោយនេះ ។
លោក Peter Lürssen ម្ចាស់​រោងចក្រ​ផលិត​នាវា of Lürssen Yachts បាន​និយាយ​អំពី​នាវា​នេះ​ថា "ចម្ងាយ មិនមែន នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​អ្នក​នោះទេ តែ​វា​ជា​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​នៃ​ការ​ប្រណាំងប្រជែង​លើ​វិស័យ​នាវា"។

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook