រាជធានីភ្នំពេញ ៖ រូបភាពវីដេអូឃ្លីបនេះ គឺបង្ហាញពីករុណា ពេជ្រ ឡើងច្រៀងលើឆាកតន្ត្រីទូរទស្សន៍ CTN ក្នុងកម្មវិធីតន្ត្រីថ្ងៃអាទិត្យ ដោយច្រៀងបទ «ស្មារតីយុវជន» ។ តាមប្រភពព័ត៌មានបង្ហាញថា ករុណា ពេជ្រ ច្រៀងបទស្មារតីយុវជនលើឆាកតន្ត្រីចំពោះមុខអ្នកទស្សនារាប់រយ នាក់ និងចំពោះមុខទូរទស្សនិកជនរាប់ម៉ឺននៅតាមគេហដ្ឋាននោះ គឺករុណាពេជ្រគ្រាន់តែហើបមាត់ម្ហបៗធ្វើត្រាប់តាមប៉ុណ្ណោះ មិនបានបញ្ចេញសំឡេងសំនៀងអ្វីទេ? លុះពេលជាប់ឌីស្ក ស្រាប់តែមាត់នៅតែម្ហបៗជាមួយកាយវិការ ប៉ុន្តែអត់ឮសំឡេងអ្វីទាំងអស់ក្រៅតែពីឮសំឡេងទាក់ឌីស្ក... ដូច្នេះទើបគេដឹងថា ករុណា ពេជ្រ មិនបានច្រៀងដោយសមត្ថភាពផ្ទាល់ខ្លួននោះទេ..នេះគឺជារឿងអាម៉ាស់មួយ៕
ប្រភពៈ កោះសន្តិភាព