ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ លេចឮថាមាន​ស្នេហាក្រៅឆាក ខណៈអាល់ប៊ុមថ្មី​រួមគ្នាត្រៀមចេញ

Tuesday, April 23, 2013

ភ្នំពេញ៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បន្ទាប់ពីមានព័ត៌មានថា នាងត្រូវបាន ហង្សមាសផ្អាកលើកស្ទួយ ពេលនេះកំពុងតែត្រៀម ចេញអាល់ប៊ុមថ្មី ដើម្បីលុបបំបាត់ពាក្យ ចចាមអារ៉ាមគ្មានការពិត ហើយក្នុងអាល់ប៊ុមថ្មីនេះ នាងបានចាប់ដៃគូជាកម្លោះសង្ហា ឆន សុវណ្ណារាជ ជាថ្មី ដើម្បីវាយលុយទីផ្សារ ចម្រៀងបន្ថែមទៀត បន្ទាប់ពីនាងសម្រាកអស់មួយខ្យល់ធំ ដើម្បីឲ្យតារាចម្រៀងរួមទ្រនំមានលទ្ធភាព ក្នុងការស្វែងរកភាពល្បីល្បាញ ព្រោះបើនាងនៅតែបន្តចេញបទចម្រៀង តារារួមផលិតកម្ម ដែលមានភាពលេចធ្លោតិចបំផុត គឺគ្មានឱកាសសាង ប្រជាប្រិយភាពបានឡើយ ព្រោះពួកគេខ្លះមិនអាច បានទាំងព្រមដូច ឱក សុគន្ធកញ្ញា ទេ ពោលបើបានសំឡេងអន់រាំ បើបានរាំគឺអន់សំឡេង ។ ដូចនេះឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀង មានទីផ្សារខ្ពស់ជាងគេ ក្នុងផលិតកម្មដ៏ធំនេះដដែល ។

បន្ទាប់ពីបែកបាក់ចំណងស្នេហ៍ ជាមួយតន្រ្តីករមាឌធំ រ៉េតធី ដូណា រួចមក តារាចម្រៀងស្រីល្បីដាច់គេ ឱក សុគន្ធកញ្ញា មិនមានពាក្យចចាមអារ៉ាម ស្នេហ៍ជាមួយអ្នកណាផ្សេងទៀតឡើយ តែនាងហាក់ទទួលកាស្និទ្ធស្នាល យ៉ាងចម្លែកជាមួយ តារាចម្រៀងរាងសង្ហា ឆន សុវណ្ណរាជ សូម្បីតែក្នុងការប្រគំតន្រ្តី ហង្សមាស មហាសង្រ្កានកន្លងមកនេះ ក៏អ្នកទាំងពីរច្រៀងឆ្លើយឆ្លងគ្នា ក្នុងបទប្រពៃណីយ៉ាងផ្អែមល្ហែម ជាពិសេសតែម្ដង ដែលនាំឲ្យមហាជន កោតសរសើរថា ពិតជាសមគ្នាឥតខ្ចោះ។
ម្យ៉ាងវិញទៀត បើនៅក្រៅពីឆាកតន្រ្តី គេតែងតែឮជារឿយៗ ពីការកោតសរសើរមិនដាច់ពីមាត់ របស់តារាចម្រៀងកម្លោះសង្ហា ឆន សុវណ្ណារាជ ចំពោះតារាចម្រៀងស្រីលំដាប់កំពូល ឱក សុគន្ធកញ្ញា ថា នាងជានារីដែលមានអត្តចរិកល្អ ចេះជួយមិត្តភក្តិ ថែមទាំងមិនចេះប្រកាន់ថា តួល្បី ឬ មិនល្បីទេ គឺនាងអាចច្រៀងជាមួយបានទាំងអស់។ លោក ថែមទាំងបានរំឭកពីកាល ចូលសិល្បៈដំបូងៗ ភាគច្រើន ពេលចុះតាមខេត្ត គឺច្រើនជួប សុគន្ធកញ្ញា ដែលហាក់បង្ហាញថា លោកកំពុងតែមានអារម្មណ៍ល្អ ជាមួយតារាចម្រៀងស្រីល្បីដាច់គេរូបនេះ ។
ចំណែកតារាចម្រៀងស្រី ដែលពូកែរាំច្រៀង ឱក សុគន្ធកញ្ញា វិញ មិនដែលនិយាយអ្វីទាំងអស់ ទាក់ទងនឹងជីវិតឯកជនរបស់ខ្លួន គ្រប់រឿងទាំងអស់ មិនថា រឿងអ្វីនោះទេនាងតែងតែ បដិសេធមិនមែនជាការពិតទាំងអស់ ។ ប្រភពពីក្នុងផលិតកម្មហង្សមាស បានឲ្យដឹងថា អាល់ប៊ុមថ្មីនេះ ប្រហែលជាអាចចេញលក់ លើទីផ្សារឆាប់ៗនេះ ដែលក្នុងអាល់ប៊ុមនោះសុទ្ធសឹង ជាបទសម្រាំងយ៉ាងពិសេស ។ អ្វីដែលសំខាន់ គេហាក់រំពឹងលើជោគជ័យច្រើន ព្រោះការចាប់ដៃគូរបស់ ឆន សុវណ្ណារាជ និង សុគន្ធគញ្ញា ច្រើនទទួលបានជោគជ័យខ្ពស់។
តែមិនដឹងថាពួកគេនឹងចាប់ដៃគ្នា នៅក្រៅសិល្បៈដែរឬយ៉ាងណាទេ? ទស្សនិកជនហាក់ចង់ឲ្យ តារាចម្រៀងទាំងពីរដួងនេះ ជួបគ្នាក្រៅពិភពចម្រៀង ។ ម្យ៉ាងអ្នកទាំងពីសុទ្ធតែ ជាតារាដែលមានរូបរាង ស្រស់ស្អាត ស្រស់សង្ហា ល្បីដូចគ្នា ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ប្រសិនបើចាប់ដៃគ្នា សាងសុភមង្គលទៅថ្ងៃអនាគត៕
 
 
ប្រភព www.lookingtoday.com

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook