ភ្នំពេញ៖ មុននេះបន្តិចពិធីការិនីវ័យក្មេងសម្បូរមន្តស្នេហ៍កញ្ញា ពេជ្រ សូលីដា ហៅ ជីជី លេចឮព័ត៌មានរអេច រអូច ដ៏រសើបមួយថា នាង មានបុរសអ្នកមានទ្រព្យស្តុកស្តមម្នាក់ មានឋានៈជាឧកញ៉ា តាមជួយឧបត្ថម្ភ ពីក្រោយខ្នង។ តែទោះជាយ៉ាងណាព័ត៌មាន ដែលលេចឮ ទាំងអស់នេះ ត្រូវបានសាបរលាបទៅតាមវាយោ អស់ទៅហើយ បន្ទាប់ពីពិធីការិនីសាច់សរូបនេះ ចេញមុខបកស្រាយ និងបដិសេធ រួចមក។
មួយរយៈចុងក្រោយនេះ ពិធីការិនី និងទើបក្លាយជាតារាសម្តែង កញ្ញា ជីជី ត្រូវបានអ្នកតាមដាន សង្គមសិល្បៈ មើលឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់កើនឡើងស្រឺតៗ ដូចទឹកឡើងខែវស្សាអ៊ីចឹង.. ហើយការងារសិល្បៈ ហាក់កាក់កបយ៉ាងខ្លាំង ព្រោះគេ មើលឃើញថា ជីជី បានកាន់កម្មវិធី របស់ទូរទស្សន៍ CTN ច្រើនជាងពេលកន្លងទៅ។
លើសពីនេះទៅទៀត តារាសម្តែងក្រមិចក្រមើម កញ្ញា ជីជី ក៏កំពុងតែទទួលបាន ប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជន បានមួយកម្រិតទៀត បន្ទាប់ពីការសម្តែងខ្សែភាពយន្ត លើកដំបូងរបស់នាង ក្នុងរឿង “អាបពាក់មួយសុវត្ថិភាព វគ្គ២” បានចាក់បញ្ចាំង នៅតាមរោងកុន កាលពីពេលថ្មីៗនេះ។
អ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងនេះ គឺត្រង់ថាកញ្ញា ជីជី មានរូបសម្រស់ស្រស់ សោភាគួឲ្យក្រឺតខ្នាញ់ ហើយការ ស្លៀកពាក់របស់នាង ក៏ដើរតាមសម័យកាល យុវវ័យផងដែរ។ ចំពោះការស្លៀកពាក់របស់ តារាសម្តែងវ័យក្មេង សម្បូរស្នេហ៍ រូបនេះ ត្រូវបានមហាជនមើលឃើញ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់នាង ជាច្រើនម៉ូដ ក្នុងនោះគេបាន ចាប់អារម្មណ៍ខ្លាំង ទៅ លើឈុតរ៉ូបមួយ ដែលនាងស្លៀកឈរ ថតនៅមាត់សមុទ្រ។
ការស្លៀកពាក់រ៉ូបឈរថត នៅក្បែរមាត់សមុទ្រនោះ ត្រូវបានគេមើលឃើញថា កញ្ញា ជីជី ហាក់ដូចជាសម្ញែង ដើមទ្រូងដ៏ទ្រលុកទ្រលន់ របស់នាងបន្តិចហើយ ។ តែការបង្ហាញបែបនេះ គឺជាការទាក់ទាញមួយ សម្រាប់អ្នកទស្សនា លើប្រជាប្រិយភាពរបស់នាង ទោះជា យ៉ាងណា ការស្លៀកពាក់បែបនេះ គឺជាសិទ្ធិរបស់បុគ្គល ហើយការដែលស្លៀកពាក់ដូច្នេះ មើលទៅគឺមាន លក្ខណៈធម្មតា មិនមានអ្វី សិចស៊ី ហើយលើលពីប្រពៃណីខ្មែរ នោះឡើយ៕
ទស្សនារូបរបស់នាងជាច្រើនទៀតសូមចុចទីនេះ!
Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab