គន្លឹះ​ទាំង ៥ យ៉ាង​ដែល​ធ្វើ​ឲ្យ​ដើមទ្រូង​សិច​ស៊ី​ប្រកបដោយ​ភាព​ទាក់ទាញ​

Wednesday, April 17, 2013

បញ្ហា​មួយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​យើង តែងតែ​ជួបប្រទះ​នោះ គឺ​ដើមទ្រូង​មិន​ហាប់​ណែន​ល្អ និង​អ្នកខ្លះ បានប្រែក្លាយ ធ្លាក់​ទន់ជ្រាយ​។ បើ​ជួប​បញ្ហា​នេះ ស្ត្រី​យើង​មិន​ត្រឹមតែ​បាត់បង់​សម្រស់​អស់​មួយផ្នែក​ទេ នៅ​ទទួលរង​ការចោទប្រកាន់​ពី​សំណាក់​បុរស​ ផងដែរ​ថា ស្ត្រី​រូបនោះ ធ្លាប់​ឆ្លងកាត់​បុរស ឬ​ទទួលរង​ការប៉ះពាល់​អ្វីមួយ​ពី​បុរស​ជាក់​ជាពុំខាន​។ ចង់​បំបាត់​បញ្ហា​នេះ អ្នក​គប្បី​អនុវត្ត​លំ​ហាត់ប្រាណ តាម​វិធី​៥​យ៉ាងដូច​ខាងក្រោម​នេះ​៖
 
​ក្បាច់​ទី​១: ជាដំបូង ឈរ​ដងខ្លួន​ឲ្យ​ត្រង់ រួចហើយ​បោះជំហាន ដោយ​បន្ទន់​ជង្គង់​បន្តិចបន្តួច​។ ជើងឆ្វេង​ជាន់​ក្រណាត់​(​ហ្វី​ត​ណេ​ស​) ដោយ​ប្រើ​ចុងជើង​ជាន់​ឲ្យ​ជាប់ ទម្លាក់​ដៃ​ទាំងពីរ កាន់​ចុង​ក្រណាត់​ទាំងសងខាង​នៅ​ផ្នែក​ខាងក្រោម​វិញ​។ បន្ទាប់មក ងើបឡើង ហើយ​ត្រដាងដៃ ឱន​ដងខ្លួន​ចុះ​ដោយ​ដាក់​ដៃ​ឲ្យ​ត្រង់​(​ឱន​ចុះ​និង​ពន្យឺត​ខ្លួន​ឡើង​) ធ្វើបែបនេះ​ដដែលៗ​ឲ្យ​បាន ១៥​ដង​។​

ក្បាច់ ទី​២: អង្គុយ​ពេន​ភ្នែន ដងខ្លួន​ឲ្យ​ត្រង់ ដាក់​បាតដៃ​ផ្គុំ​ជាប់​គ្នា ហើយ​លើកដាក់​នៅ​កម្ពស់​ដើមទ្រូង​។ បន្ទាប់ពីនោះ​ប្រឹង​ដើមដៃ​និង​ទ្រូង​។ ត្រូវ​រុញ​បាតដៃ​មករក​គ្នា​ឲ្យ​បាន​ប្រហែល ២ ទៅ ៣​វិនាទី ហើយ​សឹម​លា​ចេញ​វិញ​។ ក្បាច់​នេះ ត្រូវធ្វើ​ដដែលៗ​ឲ្យ​បាន ១៦​លើក​។​


ក្បាច់​ទី​៣: អង្គុយ​ពេន​ភ្នែន ដៃ​ចាប់​ក្រណាត់​ហ្វី​ត​ណេ​ស ទាំងសងខាង​ដោយ​ឲ្យ​ក្រណាត់​ពាក់​នៅ​ផ្នែក​ខាងក្រោយ​ក្រោម​ក្លៀក​។ ត្រូវ​បង្កោង​ដៃ ប្រឹង​ដើមដៃ ហើយ​ទាញ​ក្រណាត់​មករក​គ្នា​នៅត្រឹម​ដើមទ្រូង​។ ក្បាច់​នេះ ធ្វើ​ដដែលៗ​ឲ្យ​បាន ១៥​ដង​។​
 
​ក្បាច់​ទី​៤: លុតជង្គង់​ហើយ​ឱន​ទៅលើ​ផ្ទៃដី ពាក់​ក្រណាត់​ហ្វី​ត​ណេ​ស នៅ​ផ្នែក​ខាងក្រោយ​ខ្នង​។ ប្រើ​ដៃ​ទាំងពីរ​ចាប់​ក្រណាត់​ទាំងសងខាង រួច​ទាញ​និង​ឱន​ចុះ​។ ក្បាច់​នេះ​ធ្វើ​ដដែលៗ​ឲ្យ​បាន ១៥​ដង​។​
 
​ក្បាច់​ទី​៥: ឈរ​ត្រដាងដៃ និង​បន្ទន់​ជើង​បន្តិចបន្តួច​។ ប្រើ​ដៃ​ទាំងពីរ​ជាន់​លើ​ក្រណាត់​ហ្វី​ត​ណេ​ស ឱន​ចុះ​ដោយ​ប្រើ​ដៃ​ទាំងពីរ ចាប់​កាន់​ចុង​ក្រណាត់ ព្រលែង​ដៃ​មក​ទុក​នៅត្រង់​ត្រគាក​ដោយ​ឲ្យ​កែងដៃ​ចង្អុល​ទៅ​ផ្នែក​ខាងក្រោយ ។ បន្ទាប់មក ដៃស្តាំ​ត្រូវ​ទាញ​ចុង​ក្រណាត់​ទុក​ទៅ​ផ្នែក​ខាងក្រោយ ដៃ​ឆ្វេង​បង្កោង​ធ្វើជា​ខ្សែ​បញ្ឆៀង​មុំ​ទាញ​ទៅ​ផ្នែក​ខាងលើ​។ ត្រូវ​ឆ្លាស់គ្នា​ធ្វើ​ក្នុង​ម្ខាងៗ​ឲ្យ​បាន​១៥​លើក​៕
10759_221956661262489_1309251270_n 6188hot_asian_chick

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook