កម្មវិធីបង្រៀនភាសាចិន កំពុងបង្កការភ្ញាក់ផ្អើល ដោយសារតែគ្រូបង្រៀនស្រី ស្លៀកពាក់ឈុតក្នុង និងបញ្ចេញកាយវិការគួរឱ្យចាប់ព្រឺក្បាល។
និយ ទូរទស្សន៍ ក្វាងតុង ប្រទេសចិន បានកន្លងទៅមិនយូរប៉ុន្មាន សាធារណជនក៏ត្រូវភ្ញាក់ផ្អើលម្ដងទៀត ដោយសារតែកម្មវិធីបង្រៀនភាសាចិននៅលើទំព័រ sexymandarin.com ។
ដោយ ពាក្យស្លោក “រៀនភាសាចិនដោយវិធីពិសេស” ទំព័រ sexymandarin.com បានបង្ហោះរូបភាពស្រីស្អាតដែលជាគ្រូ បង្រៀន ស្លៀកពាក់ឈុតក្នុង និងបញ្ចេញកាយវិការដ៏ទាក់ទាញ។
អ្នកដែលបានបង្កើតវគ្គសិក្សា នេះ បានឱ្យដឹងថា ៖ “ប្រសិនអ្នករាល់គ្នារៀនតាមសៀវភៅជាមួយនិងសញ្ញាទាំងអស់របស់ចិន វាពិតជាមានការលំបាក។ នេះគឺជាវិធីល្អមួយសម្រាប់ឱ្យមនុស្សងាយចាប់បានជាងមុន។ ម្យ៉ាងទៀត វិធីរបស់យើងនឹង ធ្វើឱ្យជនបរទេសមានអារម្មណ៍ធូរស្រាល សប្បាយ និងចូលចិត្តរៀនភាសាចិន។
ប៉ុន្ដែ តំណាងរបស់អង្គការស្ដ្រី បានប្រឆាំងចំពោះកម្មវិធីសិក្សានេះ ដោយពួកគេយល់ថា វាប្រមាថដល់ស្ដ្រីភេទ។
ប្រភពៈ ភ្នំពេញដេលី