ស្ត្រីអាចធ្វើតេស្តកម្រិតប្រចណ្ឌ របស់បុរសជាគូស្នេហ៍បាន តាមវិធីខាងក្រោម ប៉ុន្តែ មុននឹងធ្វើ គួរពិចារណា ដល់និស្ស័យ ឬអត្តចរិត របស់បុរសឱ្យច្បាស់សិន។ បើគេជាសុភាពបុរសពិតៗ វិធីនេះ ប្រាកដជាមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ បើដៃគូរបស់អ្នក ជាបុរសពូកែប្រចណ្ឌ ថែមទាំងចូលចិត្តប្រើហិង្សាទៀតនោះ សូមកុំសាកល្បង ឱ្យសោះ ប្រយ័ត្នឈឺខ្លួន...។
១. បង្ហាញថា ខ្លួនជាទីចាប់អារម្មណ៍របស់អ្នកដទៃ ៖
ប្រសិនបើអាច អ្នកគួរលួចផ្ញើបាច់ផ្កា ដោយមានសរសេរឈ្មោះបុរសផ្សេង យកមកជូនខ្លួនឯង ពេលនោះ វានឹងបង្កើតការសង្ស័យដល់ដៃគូរបស់អ្នក ឱ្យងឿងឆ្ងល់ថា នរណាជាម្ចាស់បាច់ផ្កានេះ ? ហើយគេនឹងងាកមករ៉ូមែនទិកជាមួយអ្នក កាន់តែខ្លាំងឡើង ដើម្បីរកសួរនាំពីរឿងបាច់ផ្កានោះ។
២. បង្ហាញសកម្មភាពគួរឱ្យសង្ស័យ ៖
ប្តូរសកម្មភាពរបស់អ្នកពីមុន ដែលធ្លាប់តែ ទូរស័ព្ទរកគេ ១ថ្ងៃ ៣ដង ឬការទទូចសួររឿងរបស់គេគ្រប់ពេលវេលា មកជាការនៅស្ងៀម មិនទូរស័ព្ទ ទៅរកគេទៅណាក៏មិនខ្វល់ជួបគ្នាតែក្នុងពេលដែល ចាំបាច់ ពេលនោះ គេនឹងសង្ស័យ រួចស្វែងរកចម្លើយ ថា មានអ្វីកើតឡើងចំពោះស្នេហាអ្នកទាំងពីរ ?
៣. ចូលក្លឹបហាត់ប្រាណ និងតែងខ្លួនឱ្យស្អាត ៖
ការថែរក្សារូបរាង និងសម្រស់របស់ខ្លួន ឱ្យ នៅក្មេងស្អាត ធ្វើឱ្យបុរសជាដៃគូគិតថា អ្នកនៅស្អាត ខ្លាចមានបុរសដទៃដណ្តើម ឬតាមសុំស្នេហ៍។ ដូច្នេះ គេនឹងងាកមកប្រើសម្តីផ្អែមល្ហែម ដែលមិនធ្លាប់មាន ដើម្បីកម្ចាត់គូប្រជែង។
៤. លើកសរសើរបុរសផ្សេង ឱ្យដៃគូស្តាប់ ៖
សូម្បីពេលមើលកុនជាមួយគ្នា សាកសរសើរ តួឯកប្រុស ជាប្រចាំ នោះដៃគូរបស់អ្នក នឹងងាកមក យកចិត្តទុកដាក់ចំពោះអ្នក កាន់តែខ្លាំងឡើង ព្រោះគេ គិតថា អ្នកមិនដែលសរសើរគេ ដូចតួឯកបុរសនោះ សោះ។
៥. ក្លែងរាក់ទាក់ដៃគូ ដោយឈ្មោះសង្សារចាស់ ៖
បើអ្នកក្លែងជាហាមាត់និយាយឈ្មោះសង្សារចាស់ ដោយមិនបានតាំងចិត្ត នោះដៃគូរបស់អ្នក នឹងមានចិត្តគិតថា ភ្លើងស្នេហ៍ចាស់របស់អ្នក មិនទាន់ រលត់នៅឡើយ ឬអាចគិតថា អ្នកនៅមានចិត្តចំពោះ ស្នេហ៍ចាស់ ធ្វើឱ្យគេបង្ហាញនូវអាការប្រចណ្ឌរបស់គេភ្លាម។
៦. បង្កើតគូប្រជែងដល់គូស្នេហ៍ ៖
អ្នកអាចរកមិត្តភក្តិប្រុសដែលអាចទុកចិត្តបាន ដើម្បីដើរស្និទ្ធស្នាលជាមួយគ្នា នៅចំពោះមុខគូស្នេហ៍ អ្នក នោះគេប្រាកដជារកវិធីសាស្ត្រយកចិត្តអ្នក ឱ្យងាកមករកគេវិញមិនខាន។
៧. បង្កើតស្ថានការណ៍ថា អ្នកកំពុងស្ទាក់ស្ទើរចំពោះសេចក្តីស្នេហារបស់គេ ៖
ដូចជា អ្នករៀបរាប់ពីការរំខាននៃភាពខូចខិល របស់គេ និងរករឿងធ្វើឱ្យមួម៉ៅក្តៅក្រហាយ ប៉ុន្តែ មិនដល់ថ្នាក់ឈ្លោះគ្នាឡើយ គ្រាន់តែបង្ហាញថា អ្នក មានអារម្មណ៍មិនទុកចិត្តទង្វើរបស់គេ ឬនិយាយលេងថា យើងគួរឃ្លាតពីគ្នាមួយរយៈ ដើម្បីស្វែងយល់ពីគ្នា រួចលួចមើលសកម្មភាពរបស់គេ បើគេ ឆ្លើយយល់ព្រមភ្លាម នោះបង្ហាញថា ស្នេហារបស់អ្នក ចាប់ផ្តើមមានបញ្ហាហើយ។
៨. បាត់ខ្លួន ដើម្បីឱ្យគេសង្ស័យ ៖
ពេលខ្លះ ការជួបមុខគ្នារាល់ថ្ងៃ អាចធ្វើឱ្យមានអារម្មណ៍ថា ស្នេហារបស់អ្នកមិនផ្អែមល្ហែមដូចការជួបគ្នាដំបូង។ ដូច្នេះ សាកល្បងគេចមុខ ចៀសវាងការជួបមុខគ្នាមួយរយៈ រួចចេញទៅដើរកម្សាន្ត ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិស្រីៗរបស់អ្នក ពេលនោះ គេនឹងអន្ទះសា ស្វះស្វែងរកអ្នកជាមិនខាន ៕IM