ចិន (Xinhua, BBC) : ការរញ្ជួយដី នៅខេត្តស៊ឺឈួន ភាគខាងត្បូងប្រទេសចិន បានបណ្តាលឱ្យអ្នកស្លាប់ កើនឡើងដល់ទៅ ២០៧នាក់ ខណៈដែល ២១នាក់ បានបាត់ខ្លួន និងជាង ១១.៥០០នាក់ រងរបួស និង ៩៦០នាក់ រងរបួសធ្ងន់ ។
គណៈកម្មាធិការមជ្ឈិម នៃគណៈ បក្សកុម្មុយនិស្តចិន បានផ្តល់ប្រាក់ ៣លានយាន់ (៤៨០.៨០០ដុល្លារអាមេរិក)ទៅកាន់តំបន់រញ្ជួយផែនដី។ ប្រាក់នេះ ត្រូវបានប្រើ ដើម្បីជួយដល់ក្រុមជួយសង្គ្រោះ និងសមាជិកគណបក្ស ដែលរងគ្រោះ ដោយការរញ្ជួយដី។ ប្រភពពីក្រសួងហិរញ្ញវត្ថុបានឱ្យដឹង នៅថ្ងៃអាទិត្យ ថា រដ្ឋាភិបាលមជ្ឈិម បានឧបត្ថម្ភប្រាក់ ១ពាន់លានយាន់ (១៦២លានដុល្លារ) ទៅជួយខេត្តស៊ឺឈួន ដែលកំពុងរងគ្រោះ។
បើតាមរបាយការណ៍ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអាទិត្យ បានឱ្យដឹងថា ផ្លូវថ្នល់ប្រវែង២៩៨៦គ.ម និងស្ពាន៣២៧ កន្លែង, ស្ថានីយ២២៤ និងអនុស្ថានីយផ្គត់ផ្គង់ ២៤ រងការខូចខាត, ស្ថានីយភ្ជាប់ប្រព័ន្ធទូរស័ព្ទចល័ត ៧២៤ រងការខូចខាត ដែលធ្វើឱ្យប្រព័ន្ធទំនាក់ទំនងក្រុង១៦ ត្រូវបានកាត់ផ្តាច់។
ក្រោយពីការរញ្ជួយដីកម្រិត៧.០រិចទ័រ មានករណី រញ្ជួយទ្រង់ទ្រាយតូចជាបន្តបន្ទាប់ ១.៣០០លើក ក្នុងនោះ ទ្រង់ទ្រាយធំជាងគេបំផុត គឺ៥.៨ រិចទ័រ។
អ្វីដែលគួរឱ្យសោកស្តាយនោះ គឺរថយន្តយោធា ដែលដឹកទាហាន ១៧នាក់ បានធ្លាក់ពីលើផ្លូវ បណ្តាលឱ្យទាហានម្នាក់ ស្លាប់ និងច្រើននាក់ទៀត រងរបួស។
ការរញ្ជួយដីនេះ គិតមកទល់ពេលនេះ បណ្តាលឱ្យមនុស្ស ២០៧នាក់ ស្លាប់ ក្នុងនោះ នៅក្រុងយានអាន់ មានមនុស្ស ១៦៤នាក់ ស្លាប់ និងក្រុងឆឹងទូ ៨នាក់ ។ ទោះជាយ៉ាងនេះក៏ដោយ ការរញ្ជួយដីនេះ បានធ្វើឱ្យមនុស្សបាត់បង់ជីវិតយ៉ាងច្រើន ប៉ុន្តែមិនច្រើនដូចកាលពីឆ្នាំ២០០៨ទេ ដែលកាលនោះ ការរញ្ជួយដីនៅស៊ឺឈួន បានធ្វើឱ្យមនុស្ស ៧០.០០០នាក់ ស្លាប់៕
ប្រភពៈ អង្គរធំមេឌែ