ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្តបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស
អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយ
ដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ មនុស្ស ៤០ នាក់ ត្រូវបានជួយសង្គ្រោះអោយរស់
រានមានជីវិត ពីក្នុងបន្ទប់មួយ ដែលស្ថិតនៅក្នុងបរិវេននៃការបាក់រលំអាគារ រោងចក្រកំពស់ ៨
ជាន់ នៅឯប្រទេស បង់ក្លាដេស្ស ខណៈពេលដែលក្រុម ប្រតិបត្តិការ មួយនេះ ត្រូវបានចាក់
ផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ក្នុងស្រុក។
គួររំឭកផងដែរថា ប្រតិបត្តិការក្រុមជួយសង្គ្រោះមនុស្ស ៤០ នាក់ លើកនេះ ត្រូវបានសាទរ
ដោយប្រជាជនរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំនៅកន្លែងកើតហេតុ។ ដោយឡែក មកទល់
នឹងពេលនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា ម នុស្ស ២៣០ នាក់ ត្រូវបាន
ស្លាប់បាត់បង់ជីវិត ខណៈរាប់ពាន់នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។
គួរបញ្ជាក់ផងដែរថា ករណីបាក់រលំអាគាររោងចក្រខាងលើនេះ បានកើតឡើងនៅទីក្រុងដា
កា ប្រទេសបង់ក្លាដេស្ស កាលពីម្សិលម្ងៃនេះ ពោលគឺថ្ងៃពុធ ទី២៤ ខែមេសា៕
ប្រភពពីcamnews