រូង​ភ្នំ​ទឹក​កក​លើ​ទឹក​ដែល​មិន​គួរ​ឱ្យ​ជឿ​នៅ​ប្រទេស​រុស្ស៊ី​

Monday, April 22, 2013

នេះ​ជា​រូងភ្នំ​ទឹកកក​ដែល​មិនគួរ​ឲ្យ​ ជឿ​ដែល​គេ​បាន​រកឃើញ​នៅ​ឧបទ្វីប Kamchatka Peninsula នៃ​ប្រទេស រុស្ស៊ី។ វា​ជា​រូង​ក្រោម​ដី​ដែលមាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​នឹង​ជា​ផ្លូវទឹក​ហូរ​ ដែល​មិនគួរ​ឲ្យ​ជឿ បង្កើតឡើង​ដោយ​ទឹក​ក្តៅ​នា​និ​ទាឃ​រដូវ ដែល​ហូរ​ក្រោម​គំនរ​ទឹកកក លើ​ចង្កេះ ភ្នំភ្លើង Mutnovsky ។ ដោយសារតែ​ផែន​ទឹកកក​នៅលើ​ភ្នំភ្លើង Kamchatka ត្រូវបាន​រំលាយ​ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​បណ្តាល​ឲ្យ​ផែន​ទឹកកក​មានការ​ខូចខាត និង​ស្តើងទៅៗ ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺព្រះអាទិត្យ​ចូលទៅក្នុង​រូង​ទឹកកក​នេះ​បាន និង​បង្កើតជា​ពណ៌ផ្សេងៗនៅលើ​ផែន​ទឹកកក។

ឧបទ្វីប Kamchatka ស្ថិតនៅ​ទិសខាងកើត​នៃ ប្រទេស​រុស្ស៊ី។  ទីនេះ​ជា​តំបន់​មួយ​ដែលមាន​ទេសភាព​ស្រស់ស្អាត ជាមួយនិង​ធម្មជាតិ​មានដូចជា ភ្នំភ្លើង បឹង ទី​ហោ​ស្ថាន​ទន្លេ និង​ជួរ​មាត់សមុទ្រ​ដ៏​អស្ចារ្យ។ ឧបទ្វីប​នេះ​ត្រូវបាន​រុករក​ឃើញ​ក្នុងពេលថ្មីៗនេះ តាមរយៈ​សំណល់​ដែល​បន្សល់ទុក​ពី​ជនបរទេស រហូតដល់​ទសវត្ស​ឆ្នាំ 1990 ។ ពួក​អ្នកស្រាវជ្រាវ​ដែល​មិន​គិតពី​កម្រៃ បាន​រក្សាអ្វីៗដែល​នៅលើ​ឧបទ្វីប​នេះ និង​ពពួក​ភូតគាម​ដែល​ដុះ​ក្នុង​តំបន់​នេះ ដែលជា​មូលហេតុ​ដ៏​ចម្បង​ផងដែរ៕
 

រូបភាពៈ  ខ្មែរស្តេសិន

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook