មុខរបរខាត់ស្បែកជើង ភាគច្រើនគឺ បុរសៗ ជាអ្នករ៉ាប់រង និង ប្រកបរបរនេះ តែដោយឡែក នៅឯសហរដ្ឋអាមេរិក គេបានជួល នារីវ័យក្មេង ស្រស់ស្អាត អោយមកធ្វើជាអ្នកខាត់ស្បែកជើង ជូនភ្ញៀវទៅវិញ។ នារីវ័យក្មេងទាំងអស់នោះ មានអាយុ មិនលើសពី ២០ឆ្នាំនោះ ទេហើយ ភាគច្រើន គឺជា សិស្ស ដែលចង់រកការងារ ធ្វើនៅពេលទំនេរ។ ក្នុងការធ្វើការងារនេះ ស្រីស្អាតទាំងអស់ តំរូវអោយស្លៀក ខោរឹប គូទខ្លី និងអាវវាល ដៃតូច ដែលមើលទៅ ពិតជាគួរអោយទាក់ទាញ។ បុគ្គលិកទាំងអស់ត្រូវបាន ហ្វឹកហាត់ ជាមុន ដើម្បីអោយមានជំនាញក្នុងការខាត់ស្បែកជើងអោយបាន ស្អាតនិង ភ្លឺរលោង។ គេបានអោយដឹងផងដែរថា តំលៃក្នុងការខាត់ស្បែកជើងមួយគូនោះ គឺ ប្រហែល ៧ដុល្លារសហរដ្ឋអាមេរិក តែបើភ្ញៀវមកខាត់ មុនម៉ោង១១ព្រឹកនោះ នឹងមានការបញ្ចុះតំលៃ នៅត្រឹមតែ ៤ដុល្លារតែប៉ុណ្ណោះ។ ជាពិសេសជាងនេះ ទៅទៀត ក៏មាន កញ្ចប់សេវាកម្មពិសេស ដល់ទីកន្លែង ប្រសិនបើភ្ញៀវ មានចំនួនចាប់ពី១០នាក់ឡើងទៅ។ ភ្ញៀវប្រុសម្នាក់បាន និយាយថា ការអង្គុយអោយស្រីស្អាតខាត់ ស្បែកជើង អោយពិតជាមាន អារម្មណ៍ប្លែក និង គួរអោយ ទាក់ទាញណាស់ ព្រោះស្រីស្អាតទាំងអស់នោះ សុទ្ធតែ ស្ទាត់ជំនាញ។ តើប្រិយមិត្តយល់ថា សេវាកម្មទាំងអស់នេះ គួរអោយចាប់អារម្មណ៍ដែររឺទេ?
ខ្មែរឡូត