ឪពុក​ម្តាយ​ដាក់​គំនាប​ឲ្យ​ខ្ញុំ​រៀបការ​ជាមួយ​អាណិកជន​អាមេរិក

Tuesday, April 23, 2013

កណ្តាលៈ ថ្មីៗ​នេះ ខ្ញុំ​ស្ទើរ​តែ​ប្រេះ​ទ្រូង​ស្លាប់​ដោយ​សារ​តែ​ខ្ញុំ​ហាក់​ដូច​ជា​រស់​នៅ​ ក្នុង​គំនាប​មួយ​មិន​អាច​រើ​ខ្លួន​រួច​។ នោះ​គឺ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​រៀប​ការ​ជាមួយ​នឹង​ បុរស​អាណិកជន​ម្នាក់ ដែល​គេ​មាន​អាយុ​ហាក់​ដូច​ជា​ច្រើន​ជាង​ខ្ញុំ​បន្តិច​ទៅ​ហើយ​។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា តើ​អ្នក​រស់​នៅ​អាមេរិក​នោះ​មាន​តម្លៃ​ប៉ុន​ណា​បាន​ជា​ម្នាក់ៗ​គ្រាន់​តែ​ឮ​ អ្នក​អាមេរិក​ភ្លាម​នាំ​គ្នា​លើក​ដៃ​ពីរ​ប្រគល់​កូន​ឲ្យ​នោះ​? នាង​ខ្ញុំ​ឈ្មោះ បុប្ផា (​ឈ្មោះ​ក្រៅ​) វ័យ​២២​ឆ្នាំ រស់​នៅ​ផ្សារ​តាខ្មៅ​ខេត្ត​កណ្តាល។ នៅ​ពេល​នេះ ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ខ្ញុំ​ហាក់​ដូច​ជា​មិន​ មែន​ជា​ម្ចាស់​លើ​ជីវិត​ខ្លួន​ឯង។ ខ្ញុំ​ត្រូវ​ឪពុក​ម្តាយ​ដាក់​គំនាប​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​អាណិកជន អាមេរិក​ម្នាក់ ដែល​ខ្ញុំ​និង​គេ​មិន​ដែល​បាន​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​ម្តង​ណា​ឡើយ​។ ម្តាយ​ឪពុក​ខ្ញុំ គាត់​តែង​និយាយ​ល្អៗ​ពី​គេ​គ្រប់​យ៉ាង​ថា គេ​នៅ​អាមេរិក​ល្អ​ទោះ​បី​ជា​សាវតារ​គេ​យ៉ាង​ណា​នោះ គាត់​មិន​បាន​ដឹង​ច្បាស់​ផង​។
សព្វ​ថ្ងៃ​នេះ ឪពុក​ម្តាយ​របស់​ខ្ញុំ ពួក​គាត់​ហាក់​ដូច​ជា​មើល​មិន​ឃើញ​ពី​បុរស​ល្អ​នៅ​ក្នុង​ស្រុក​ទេ។ ពួក​គេ​មើល​ឃើញ​តែ​អ្នក​រស់​នៅ​អាមេរិក​ល្អ​គ្រប់​យ៉ាង​ខ្ញុំ​ចេះ​តែ​ឆ្ងល់​ ថា ភាគ​ច្រើន​មិន​ថា​តែ​ម្តាយ​ឪពុក​របស់​ខ្ញុំ​ទេ គេ​តែង​ឲ្យ​តម្លៃ​អ្នក​រស់​នៅ​អាមេរិក​ណាស់​។ តើ​នោះ​មក​ពី​ហេតុ​អ្វី​? ហេតុ​អ្វី​អ្នក​អាមេរិក​មាន​តម្លៃ​ម៉្លេះ​? ខ្ញុំ​គិត​ថា ជីវភាព​ប្រហែល​គ្រួសារ​ខ្ញុំ​សព្វ​ថ្ងៃ​ហាក់​ដូច​ជា​មិន​មាន​អី​ពិបាក​ទេ តើ​ចាំ​បាច់​អី​ខ្ញុំ​ត្រូវ​រៀបការ​ទៅ​អាមេរិក​? ខ្ញុំ​ដឹង​ថា ភាគ​ច្រើន​អ្នក​ដែល​ទៅ​អាមេរិក​ក៏​មាន​ទំនាស់​លែង​លះ​គ្នា​មិន​តិច​ដែរ ហើយ​ពេល​ទៅ​ទីនោះ ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​ចុះ​បើ​កាល​ពី​ស្រុក​ខ្មែរ​រស់​នៅ​ស្រួល​ហើយ ហេតុ​អី​ខ្ញុំ​ចាំ​បាច់​ទៅ​ធ្វើ​ការ​ឲ្យ​តត្រុក​នៅ​ទីនោះ​? ពេល​ខ្លះ​ខ្ញុំ​មិន​យល់​ទេ ខ្ញុំ​ចង់​រស់​នៅ​ស្រុក​ខ្មែរ ខ្ញុំ​ចង់​រស់​នៅ​ជុំ​គ្រួសារ តើ​ខ្ញុំ​ខុស​ដែរ​ឬ​?
ខ្ញុំ​សារភាព​ថា ខ្ញុំ​ក៏​មាន​កំណាន់​ចិត្ត​នៅ​ស្រុក​ខ្មែរ​រួច​ដែរ តែ​នោះ​មិន​មែន​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជំទាស់​បំណង​ឪពុក​ម្តាយ​នោះ​ ទេ​។ ខ្ញុំ​គិត​ហើយ​គិត​ទៀត​ថា អ្នក​អាមេរិក​មិន​មាន​អ្វី​ល្អ​ប្រសើរ​ជាង​អ្នក​ស្រុក​ខ្មែរ​ទេ គេ​នៅ​ទីនោះ​ក៏​ជា​បុគ្គលិក​ឬ​ក៏​ជា​កម្មករ​គេ​ដែរ តែ​ហេតុ​អ្វី​ពេល​គេ​មក​ស្រុក​ខ្មែរ​មាន​ចរិត​អឿ​ម៉្លេះ​? ខ្ញុំ​ដឹង​ថា ភាគ​ច្រើន​គេ​ក៏​គ្រាន់​បើ​ដែរ​តែ​សម្រាប់​ខ្ញុំ​វា​គ្មាន​អ្វី​អស្ចារ្យ​ ទាល់​តែ​សោះ​។ តើ​ចាំ​បាច់​អី ខ្ញុំ​ត្រូវ​រៀបការ​ជាមួយ​មនុស្ស​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​? ត្រូវ​រៀប​ការ​ជាមួយ​មនុស្ស​វ័យ​ចាស់​ច្រើន​ជាង​ខ្ញុំ​?
ទោះ​បី​ជា​ខ្ញុំ​ខ្លួន​ឯង​ដឹង​បែប​នេះ​ក្តី តែ​នៅ​ពេល​ខ្ញុំ​ជួប​មុខ​ឪពុក​ម្តាយ​របស់​ខ្ញុំ ខ្ញុំ​និយាយ​មិន​ឈ្នះ​គាត់​ទេ គាត់​ដឹង​តែ​ម្យ៉ាង​គត់​គឺ​អ្នក​រស់​នៅ​អាមេរិក​ល្អ​។ តែ​គាត់​មិន​បាន​យល់​ចិត្ត​ថា កូន​របស់​គាត់​ពិបាក​ចិត្ត​ស្ទើរ​ស្លាប់​ទេ​នោះ​ប្រហែល​ជា​គាត់​មើល​ឃើញ​ គ្រួសារ​គេ​ផ្សេងៗ ហើយ​ចង់​យក​តម្រាប់​តាម​ហើយ​មើល​ទៅ! តែ​គាត់​មិន​ដែល​គិត​ថា មនុស្ស​ផ្សេង​គ្នា​មាន​ចរិត​ផ្សេង​គ្នា​នោះ​ទេ​។
ជា​ចុង​ក្រោយ​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ត្រួសៗ​ពី​ខាង​លើ​ខ្ញុំ​គ្រាន់ ​តែ​ចង់​និយាយ​ឲ្យ​ធូរ​ចិត្ត​ប្រាប់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​ក៏​ចង់​បាន​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​ដែរ​។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​នេះ តើ​ចុង​ក្រោយ​ខ្ញុំ​គួរ​រៀបការ​ជាមួយ​មនុស្ស​ខ្ញុំ​មិន​ស្រឡាញ់​តាម​ការ​ ផ្គូផ្គង ឬ​ក៏​ខ្ញុំ​ត្រូវ​ដើរ​ចេញ​? សូម​បង​ប្អូន​ជួយ​ពិចារណា​ខ្ញុំ​ផង​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍

Comments

One Comment

RSS
  1. The best free coins on Twitter - Dr. Maryland
    The best free coins on Twitter. This is 울산광역 출장샵 a subreddit for all 문경 출장마사지 game creators and anyone interested in video games. 동해 출장안마 This subreddit is 보령 출장마사지 for everyone Jul 26, 2017 · Uploaded by Reddit 경주 출장안마

    ReplyDelete

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook