លោក ហ្សង់ ឡាចន័រ (Jan Lachner) អាយុ២៥ឆ្នាំ បានទៅដល់ប្រទេសអង់គ្លេសនៅសបា្ដហ៍ នេះ ដើម្បីធ្វើការងារជាអ្នកមុជទឹកលាងសម្អាត ជលវប្បដ្ឋានសម្រាប់ដំណើរឈប់សំចតលើកទី៣១នៃដំណើរ កម្សាន្ដរបស់ខ្លួន ។
លោក ឡាចន័រ ដែលបានចាប់ផ្ដើមគម្រោងសាកល្បងការងាររបស់ខ្លួនកាលពី១៨ខែមុនធ្វើជា អ្នក នេសាទនៅប្រទេសម៉ាល់តា បាននិយាយថា “ខ្ញុំបានប្រឈមនឹងឧបសគ្គជាច្រើន”។
គាត់នឹងចំណាយពេលមួយសបា្ដហ៍ធ្វើការនៅមជ្ឈមណ្ឌលជីវិតសត្វសមុទ្រ (Sea Life Centre) នៅទីក្រុងឆ្នេរ ហ្គ្រេត យ៉ាម៉ៅ (Great Yarmouth) តំបន់ ណសហ្វូល (Norfolk) ប្រទេសអង់គ្លេស ជាអ្នកសម្អាតជលប្បដ្ឋានដ៏ធំដែលផ្ទុក ទៅដោយត្រីឆ្លាម អណ្ដើកនិងក្ដាម ។
វិស្វករអាកាសចរណ៍វិទ្យា ដែលមានសមត្ថភាពគ្រប់គ្រាន់មកពី ក្រុងប៉ារីស ប្រទេសបារាំង រូបនេះ បានចំណាយប្រាក់ប្រមាណ១៥.០០០ ដុល្លារ លើគម្រោងសាកល្បងការងារនៅអឺរ៉ុប Euro Jobsរបស់គាត់ រហូតមកទល់ពេលនេះ ដោយធ្វើការមិនយកប្រាក់កម្រៃអ្វីទាំងអស់ ។
ហើយខាងក្រោមនេះជាការងារដែលគាត់ធ្វើនៅប្រទេសចំនួន៣៣ :
១ អ្នកនេសាទនៅប្រទេស ម៉ាលតា ក្នុងខែវិច្ឆិកា ឆ្នាំ២០១១
២ មន្ដ្រីទេសចរណ៍នៅប្រទេស ស៊ីប ខែធ្នូ ២០១១
៣ គ្រូបង្រៀនរាំចង្វាក់ផ្លាមឹន កូនៅប្រទេសអេស្ប៉ាញ ខែធ្នូ២០១១
៤ អ្នកបម្រើភេសជ្ជៈក្នុងបារនៅ ប្រទេសអៀរឡង់ ខែធ្នូ២០១១
៥ ភ្នាក់ងារអចនទ្រព្យនៅ ប្រទេសលុចសំបួ ខែមករាឆ្នាំ២០១២
៦ អ្នកផលិតឧបករណ៍ត្រែផ្លុំរាង ស្នែងសត្វនៅស្វីស ខែមករាដល់ខែ កុម្ភៈ២០១២
៧ អ្នកដុតនំនិងលក់នំនៅ ប្រទេសលិចតិចស្ដាន ខែកុម្ភៈ២០១២
៨ បុគ្គលិករៀបចំពិធីបុណ្យនៅ ប្រទេសស្លូវេនី ខែកុម្ភៈ២០១២
៩ អ្នកបុរាណវត្ថុវិទ្យា ខែកុម្ភៈ ដល់ខែមីនា២០១២នៅប្រទេសក្រិក
១០ អ្នកជ្រើសរើសបុគ្គលិកខែ មីនាឆ្នាំ២០១២នៅប្រទេសប៊ុលហ្គារី
១១នាយកប្រតិបត្ដិផ្នែកទីផ្សារ ខែមីនា២០១២នៅប្រទេសអូទ្រីស
១២ អ្នកបិទស្រា ខែមីនា២០១២ នៅសាធារណរដ្ឋឆែក
១៣ ជំនួយការផ្នែកអភិវឌ្ឍន៍ ពាណិជ្ជកម្មខែមេសា២០១២នៅ ប្រទេសស្លួវ៉ាគី
១៤ បុគ្គលិកផ្នែកស្ប៉ាខែមេសា ២០១២ នៅប្រទេសហុងគ្រី
១៥ កសិករ ខែមេសា២០១២ នៅប្រទេសរ៉ូម៉ានី
១៦ គ្រូបង្រៀនខែមេសា ២០១២ នៅប្រទេសក្រូអាត
១៧ បុគ្គលិកនៅសណ្ឋាគារខែ ឧសភា២០១២នៅប្រទេសប៉ូឡូញ
១៨ បុគ្គលិកនៅសភាសហភាព អឺរ៉ុបខែ ឧសភា២០១២នៅប្រទេស បារាំង
១៩ជាងទង(ជាងធ្វើគ្រឿង អលង្ការ) ខែមិថុនា២០១២នៅប្រទេស លីទុយអានី
២០ បុគ្គលិកស្ម័គ្រចិត្ដនៅ អង្គការក្រៅរដ្ឋាភិបាលមួយខែមិថុនា ២០១២នៅប្រទេសឡេតូនី
២១ អ្នកថែសួនខែមិថុនា ២០១២នៅប្រទេសអេស្ដូនី
២២ តម្រួតការពារតំបន់ឧស្យាន សត្វព្រៃនៅខែកក្កដា២០១២នៅ ប្រទេសហ្វាំងឡង់
២៣ អ្នករចនាម៉ូតផ្ទៃខាងក្នុង អគារខែកក្កដា២០១២ នៅប្រទេស ស៊ុយអែត
២៤ អ្នកពិនិត្យកង្ហារអគ្គិសនីខែ កក្កដា២០១២ នៅប្រទេសដាណឺម៉ាក
២៥ បុគ្គលិករោងចក្រដាំផ្កាខែ សីហា២០១២នៅប្រទេសនូវែលសេឡង់
២៦ ជំនួយការអ្នកថតរូប ខែ សីហា២០១២នៅប្រទេសអ៊ីស្លង់
២៧ បុគ្គលិកផ្នែកថែទាំខែកញ្ញា ២០១២នៅប្រទេសអាល្លឺម៉ង់
២៨ ជាងម៉ាស៊ីន ខែកញ្ញា ២០១២នៅប្រទេសន័រវែស
២៩ មេចុងភៅខែកញ្ញា២០១២ នៅប្រទេសម៉ូណាកូ
៣០ អ្នកអត្ថាធិប្បាយតាមវិទ្យុ ខែតុលា២០១២នៅប្រទេសបែលហ្ស៊ិក
៣១ បុគ្គលិកនៅមជ្ឈមណ្ឌលសត្វសមុទ្រ Sea Life Centre ខែមេសា ២០១៣ នៅប្រទេស អង់គ្លេស
៣២ បុគ្គលិកផ្នែកឧស្សាហកម្ម ផលិតឆ្នុកដបនៅប្រទេសព័រទុយហ្គាល់
៣៣ នៅអ៊ីតាលីមិនទាន់សម្រេច ចិត្ដធ្វើការងារអ្វីនៅឡើយ ៕
ប្រភពៈ រស្មីកម្ពុជា