បុរសម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីបានយកកាំបិត កាប់ស្រ្តី ២នាក់នៅក្នុងទីក្រុង Bukit Batok ប្រទេសសឹង្ហបុរី ហើយបន្តទៅ កាប់ស្រ្តីម្នាក់ទៀតឲ្យរងរបួស ខណៈពេលស្រី្តរូបនោះ កំពុងដើរត្រលប់ទៅផ្ទះវិញ នៅកន្លែងកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសបង្កហេតុមានអាយុ ៤៩ឆ្នាំ ត្រូវប៉ូលីសឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបុរសរូបនោះ បានយកកាំបិតកាប់ស្រ្តីចំនួន ៣នាក់ឲ្យរងរបួស។ បើតាមសម្តីអ្នកដែលបានឃើញ ហេតុការណ៏ខាងលើ ដែលមានឈ្មោះថា Huzairie អាយុ ១៣ឆ្នាំ បានប្រាប់ឲ្យដឹងថា ស្រ្តី ២នាក់មានអាយុប្រហែល ២០ឆ្នាំ ដែលម្នាក់ត្រូវបានបុរសបង្កហេតុ កាប់របួសដៃឆ្វេង និងម្នាក់ទៀតរបួសជើងស្តាំ។ Huzairie បានបន្តទៀតថា បន្ទាប់ពីបុរសបង្កហេតុ បានកាប់ស្រ្តី ២នាក់ឲ្យរងរបួសហើយ បុរសរូបនោះ បានបន្តទៅកាប់ស្រ្តីម្នាក់ទៀត ដែលកំពុងធ្វើដំណើរត្រលប់ទៅផ្ទះ ឲ្យរងរបួសផងដែរ។
ទោះបីជាយ៉ាងនេះក៏ដោយ ស្រ្តីរងគ្រោះទាំងនោះ គឺមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ហើយក៏មិនបានបញ្ចូនទៅមន្ទីរពេទ្យដែរ។
ខ្មែរឡូត