រាយខ្សែភ្លើង ឆក់កណ្ដុរ បែរជាឆក់ ស្លាប់ខ្លួនឯង

Wednesday, April 17, 2013

កណ្ដាល ៖ បុរសជាកសិករ ម្នាក់បានស្លាប់ នៅលើភ្លឺស្រែ របស់ខ្លួន ដោយសារ តែរាយខ្សែភ្លើងដាក់ជុំវិញ ស្រែ ដើម្បីឆក់កណ្ដុរ ដែលចេះតែបំផ្លាញ ស្រូវ តែដោយខ្វះការប្រុងប្រយ័ត្ន ត្រូវឆក់ខ្លួនឯងតែម្ដង កាលពីវេលាម៉ោង៩ យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ នៅចំណុចក្បែរលំនៅឋាន ក្នុងភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
លោក ព្រំ សំណាង មន្រ្តីនគរបាល បច្ចេកទេស ស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡេវ សាវុធ អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ ប្រពន្ធឈ្មោះ ចេវ រ៉េត អាយុ៥៧ឆ្នាំ ។
តាមស្រ្តីជាប្រពន្ធ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ជនប្តីរបស់គាត់ បានចេញពីផ្ទះ ដោយប្រាប់ថា យកខ្សែភ្លើងថ្មីទៅដូរខ្សែភ្លើង ចាស់ ហើយយ៉ាងយូរម៉ោង៨ត្រឡប់មកផ្ទះវិញ ហើយ។ ស្រ្តីជាប្រពន្ឋបន្តថា ដោយបាត់យូរពេក គាត់ក៏បាន ចេញទៅតាមរកមើលនៅវាលស្រែ ស្រាប់តែឃើញជនរង គ្រោះត្រូវខ្សែភ្លើងឆក់ស្លាប់ ដោយមានខ្សែភ្លើង រុំជាប់នៅ កជើង ផងដែរ។
ក្រោយពីមន្រ្តីនគរបាលបច្ចេកទេស បានចុះពិនិត្យសាកសព បានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន ពុំមានពាក់ព័ន្ធ នឹងករណីអ្វីផ្សេងទេ រួចក៏ប្រគល់សពជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕





ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook