ភ្នំពេញៈ កម្មវិធី Discovery Day ដែលបង្កើតដោយ ក្រុមហ៊ុន អាយវ័ន (iOne) ដើម្បីផ្តល់ឱកាស ដល់អតិថិជន រីករាយ ក្នុងការលេងល្បែងកម្សាន្ត ជាមួយនឹងការលក់ បញ្ចុះតម្លៃពិសេស នូវផលិតផល Apple នាពេលនេះ ជិតចូលដល់ពេលបញ្ចប់ហើយ ។
Discovery Day បានដំណើរការ រយៈពេល៥មកហើយ គឺនៅសាខាiOne Sovanna (ថ្ងៃទី 27-28 ខែមីនា) និងនៅសាខាiOne Ratana (ថ្ងៃទី29-31ខែមីនា)។ ដោយឡែកវគ្គចុងក្រោយ កម្មវិធីនេះ នឹងធ្វើនៅហាង iOne Canadia (អគារកាណាឌីយ៉ា) នៅថ្ងៃទី04-06 ខែមេសា 2013 ។
តំណាងក្រុមហ៊ុន បានឱ្យដឹងថា Discovery Day បានផ្តល់ឱ្យ អតិថិជនគ្រប់គ្នា រីករាយជាមួយនឹង ការប្រើប្រាស់ ផលិតផល Apple និងកម្មវិធីកំសាន្តនានា ដូចជាការលេងហ្គេម ដើម្បីទទួលបាន នូវវត្ថុអនុស្សាវរីយ៍ ទស្សនាការសម្តែង របស់VJល្បីៗ ក៏ដូចជា ទស្សនា ការដើរបង្ហាញម៉ូត របស់តារាម៉ូដែលស្អាតៗ ផងដែរ។
ថ្ងៃចុងក្រោយ របស់ Discovery Day នៅiOne Canadia ដោយផ្តល់ជូន អតិថិជនទាំងអស់ នូវការលក់ ផលិតផលកាបូប សម្រាប់កុំព្យូទ័រយួដៃ គ្រប់ទំហំ ចាប់ពី៩ដុល្លារ ឡើងទៅ ព្រមទាំង បញ្ចុះតម្លៃ ទៅលើផលិតផល មួយចំនួនទៀត ។ ព័ត៌មានលម្អិត នៃកម្មវិធី Discovery Day ទំនាក់ទំនងហាងiOne Canadia 023 99 88 89 ឬ ចូលទៅកាន់ វេបសាយ www.ione2u.com ឬ www.facebook.com/iOneCambodia ៕
ប្រភពៈ ដើមអម្ពិល