ខេត្តបាត់ដំបង ៖ យុវជនម្នាក់ដែលម្ដងធ្វើឆ្កួតម្ដងធ្វើជា ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ មេសា ក្រោយពីមានបណ្ដឹងថា ជននេះបានព្យាយាមទូរស័ព្ទ អស់រយៈពេលជាងមួយសប្ដាហ៍ ដើម្បីគំរាមទារប្រាក់រហូតដល់៣០ម៉ឺនដុល្លារពីបុគ្គលិកផ្នែក ម៉ាស្សារបស់ក្រុមហ៊ុនកូរ៉េមួយ មានទីតាំងនៅខាងជើងផ្សារបឹងឈូក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជាថ្នូរនឹងការមិនទម្លាយរឿងអាស្រូវ និងមិនកម្ទេចទីតាំងម៉ាស្សានេះចោល ។
មន្ត្រី សមត្ថកិច្ចនិយាយថា ជនសង្គមងងឹតនេះឈ្មោះហែម សុភ័ក្រ អាយុ២០ឆ្នាំ នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ។ ជននេះហាក់មានសតិមិនប្រក្រតី បន្ទាប់ពីត្រូវឃាត់ខ្លួន ដែលគេសង្ស័យថា ជាការធ្វើឆ្កួតដោយចេតនា ដើម្បីចៀសពីការចោទប្រកាន់តាមផ្លូវច្បាប់ ។ ជននេះត្រូវស្រ្តីបុគ្គលិកផ្នែកម៉ាស្សារបស់ក្រុមហ៊ុនកូរ៉េ ឈ្មោះ «VIGEN MEDICAL» មានទីតាំងខាងលើប្ដឹងឲ្យចាប់ខ្លួនក្រោយពីពួកគេទទួលការហៅទូរ ស័ព្ទចូលជាង៦០លើកពីជនឡប់សតិនេះ ដើម្បីគំរាមទារប្រាក់ចាប់ពី៥ម៉ឺនដុល្លាររហូតដល់៣០ម៉ឺន ដុល្លារ ព្រោះតែមានភាពយឺតយ៉ាវក្នុងការប្រគល់ប្រាក់ ។ ប៉ុន្តែចុងក្រោយធា្លក់មកនៅត្រឹម៦.០០០ដុល្លារ ដោយកំណត់ពេលប្រគល់ប្រាក់នៅម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី១១ មេសា ក្នុងចំណតយន្តហោះវាលបែកចាន ក្រុងបាត់ដំបង តែត្រូវសមត្ថកិច្ចឃាត់ខ្លួនមុនម៉ោងកំណត់គ្រាដែលជននេះបន្លំ ខ្លួនចូលក្នុងហាងម៉ាស្សារបស់ក្រុមហ៊ុនដែលបុគ្គលិកបានស្គាល់ ច្បាស់ ។
ស្ដ្រី២នាក់ជាបុគ្គលិកផ្នែកម៉ាស្សារបស់ក្រុមហ៊ុន កូរ៉េខាងលើ និងជាជនរងគ្រោះនិយាយថា ជនសង្ស័យនេះធ្លាប់ជាអតិថិជនចូលមកម៉ាស្សាក្នុងក្រុមហ៊ុនដែរ ដែលពេលខ្លះនាំទាំងម្ដាយវ័យចំណាស់របស់គេមកម៉ាស្សាដោយមិនគិត ថ្លៃទៀតផង ។ ជននេះបានបែកគំនិតដោយទូរស័ព្ទមកគំរាមទារប្រាក់ពួកនាងអស់ ជាងមួយសប្ដាហ៍ មុនពេលត្រូវចាប់ខ្លួន ។ ស្រ្តីរងគ្រោះនិយាយទៀតថា ដំបូងជននេះទាមទារចំនួន៥ម៉ឺនដុល្លារដោយគំរាមថា បើមិនប្រគល់ប្រាក់ទេ ខ្លួននឹងទម្លាយរឿងអាស្រូវក្នុងក្រុមហ៊ុន និងកម្ទេចទីតាំងក្រុមហ៊ុននេះចោល ។ ពួកនាងបានព្យាយាមសម្រួលជាមួយជននេះ តែដោយពួកនាងយឺតយ៉ាវក្នុងការសម្របសម្រួលប្រគល់ប្រាក់ ស្រាប់តែជនឡប់សតិនេះបានទាមទារប្រាក់ឡើងពី២០ម៉ឺន ទៅ៣០ម៉ឺនដុល្លារ បើទោះជាពួកនាងអង្វរយ៉ាងណាក៏ជននេះមិនព្រមដែរ ។ ប៉ុន្តែនៅថ្ងៃទី១០ មេសា ជននេះបានទូរស័ព្ទមកគំរាមទារប្រាក់ទៀតពួកនាងក៏សុំសម្រួលបាន នៅត្រឹម៦.០០០ដុល្លារ ដោយជននេះកំណត់ឲ្យប្រគល់ប្រាក់នៅម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី១១ មេសា នៅទីតាំងចំណតយន្តហោះវាលបែកចាន ដែលមានតែម្នាក់ប៉ុណ្ណោះអាចយកប្រាក់ទៅប្រគល់ឲ្យខ្លួន បាន ។
ស្រ្តីរងគ្រោះបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ មេសា ខណៈមិនទាន់ដល់ម៉ោងកំណត់ផង ស្រាប់តែជននេះបន្លំខ្លួនចូលមកក្នុងហាងម៉ាស្សារួចសួរនាំថា តើរឿងគេគំរាមទារប្រាក់នោះយ៉ាងម៉េចហើយ ។ ពេលឮដូច្នេះពួកនាងមានការសង្ស័យនឹងសំឡេងជននេះដែលស្រដៀងនឹង សំឡេងជនគំរាមទារប្រាក់ដែលពួកនាងថតបាន ។ ពេលនោះពួកនាងក៏សាកល្បងលួចទូរស័ព្ទទៅកាន់លេខដែលជនល្មើសតែង ទូរស័ព្ទមកគំរាមទារប្រាក់ ស្រាប់តែចូលទូរស័ព្ទជនម្នាក់នេះមែនហើយឃើញជននេះលើកទទួលទៀត ។ ឃើញ ដូច្នេះពួកនាងក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកអន្តរាគមន៍ តែម្ដងទៅ ។
ក្រោយពីនាំខ្លួនទៅកាន់ការិយាល័យជំនាញ ជននេះបានផ្លាស់ប្ដូរអត្តចរិតដោយនិយាយម្ដងធ្វើឆ្កួតម្ដងធ្វើជា នាំឲ្យសមត្ថកិច្ចពិបាកក្នុងសួរយកចម្លើយ ។ ប៉ុន្តែជននេះបានសារភាពថា អ្វីៗគ្រប់បែបយ៉ាងគឺខ្លួនពិតជាបានធ្វើដូចការលើកឡើងរបស់ ស្រ្តីបុគ្គលិកហាងម៉ាស្សាខាងលើនេះមែន ។ ជននេះនិយាយថា ខ្លួនធ្វើបែបនេះ ព្រោះតែអត់ប្រាក់ចាយចូលឆ្នាំ ។
ទោះជា យ៉ាងនេះក្ដី ជនសង្ស័យកំពុងត្រូវសមត្ថកិច្ចបន្តសួរនាំ តែគេមិនទាន់ដឹងថា តើត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការ តាមច្បាប់ឬបែបណាទេ ដោយសារសតិមិនប្រក្រតីរបស់ជននេះ ។ ប៉ុន្តែសមត្ថកិច្ចបានទាក់ទងអញ្ជើញអាណាព្យាបាលមកសួរនាំ ដើម្បីបញ្ជាក់ពីអាកប្បកិរិយារបស់ជនឡប់សតិម្នាក់នេះហើយ តែគេមិនដឹងថា តើជននេះមានលិខិតពេទ្យបញ្ជាក់ពីរោគឆ្កួតនេះដែរឬយ៉ាងណានោះទេ ៕
ប្រភព everyday.com.kh