ខេត្តកំពង់ស្ពឺ ៖ នារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ និងចាប់បង្ខាំងឱ្យរំលូតកូនរួមទាំងធ្វើឱ្យក្រុមគ្រួសារកើត ទុក្ខមិនសុខចិត្ត ជុំវិញការដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំដែលធ្វើឱ្យក្រុម គ្រួសារនារីរងគ្រោះមានការងឿងឆ្ងល់គ្រប់ៗគ្នា ។
ការ ដោះលែងជនជាប់ចោទក្នុងករណីចាប់រំលោភសេពសន្ថវៈនិងចាប់បង្ខាំង ឱ្យរំលូតកូននេះបានកើតឡើងកាលពី ល្ងាចថ្ងៃទី១០ មេសា ដោយលោកព្រះរាជអាជ្ញារងសឿ ឡងឌី ។ លោកព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងក្តីរំលោភសេពសន្ថវៈនេះ បានប្រាប់ថា រឿងនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ចៅក្រមនៅឡើយ ។ ការដោះ លែងនេះគឺគ្រាន់តែអនុញ្ញាតឱ្យជនជាប់ចោទនៅក្រៅឃុំតែប៉ុណ្ណោះ ប៉ុន្តែជនជាប់ចោទនៅតែស្ថិតក្រោមការតាមដានរបស់តុលាការដដែល ។ នារីរងគ្រោះនិងក្រុមគ្រួសារបានលើកឡើងថា ការដែលតុលាការធ្វើបែបនេះហាក់បីដូចជាសម្លាប់នាងទាំងរស់ អ៊ីចឹងពីព្រោះនាងនៅមិនទាន់ទទួលបានមកវិញនូវយុត្តិធម៌ នៅឡើយ ។ នៅព្រឹកថ្ងៃទី១១ មេសា លោកសឿ ឡងឌី បានឱ្យដឹងទៀតថា រឿងនេះមិនមែនតុលាការឱ្យជនជាប់ចោទរួចពីសំណាញ់ច្បាប់នោះទេ គឺមេធាវីរបស់ជនជាប់ចោទបានដាក់ប្រាក់តម្កល់សុំនៅក្រៅឃុំ ហើយខាងតុលាការធ្វើតាមនីតិវិធីតែប៉ុណ្ណោះ ។ ករណីនេះលោកក៏បានឆ្លងយោបល់ទៅលោកកែវ សុធា ព្រះរាជអាជ្ញាដែនដី ទើបមានការដោះលែងឱ្យនៅក្រៅឃុំ ។
លោក ពីវ គី ឪពុកនារីរងគ្រោះបានឱ្យដឹងកាលពីល្ងាចថ្ងៃទី១០ មេសា ថា រឿងនេះរូបលោកមិនសុខចិត្តនោះទេ ពីព្រោះកូនស្រីលោកមិនទាន់ទទួលបាននូវយុត្តិធម៌នៅឡើយ ហើយលោកនឹងបន្តប្តឹងទៅថ្នាក់លើជាបន្តទៀត ។ លុះត្រាតែកូនស្រីរបស់លោកទទួលបាននូវយុត្តិធម៌ទើបលោកនិងក្រុម គ្រួសារស្ងប់ចិត្ត ។ លោកពីវ គី បង្កថា លោកមានទំនុកចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធតុលាការថា នឹងផ្តល់នូវយុត្តិធម៌ដល់កូនស្រីរបស់លោក តែមិននឹកស្មានថា ពេលនេះបែរជាធ្វើឱ្យលោកមានការឈឺចាប់រឹតតែខ្លាំង ជាពិសេសគឺកូនស្រីរបស់លោក ។
លោកបាននិយាយថា មុននេះលោកគ្រាន់តែបានឮថាមានអ្នករត់ការប្រុងដោះលែងជនល្មើសឱ្យ មានសេរីភាព តែលោកមិនជឿនោះទេ ព្រោះតែលោកមានទំនុកចិត្តទៅលើតុលាការ តែមិននឹកស្មានថា ពេលនេះលោកបានទទួលមកវិញនូវការឈឺចាប់យ៉ាងនេះសោះ ។
សូម រំលឹកថា ជនជាប់ចោទក្នុងករណីរំលោភសេពសន្ថវៈដែលត្រូវបានដោះលែងឱ្យមានសេរី ភាពនោះឈ្មោះហុង មុន្នី ហៅ ពៅអាយុ២៣ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាកូនថៅកែទឹកកក ឯនារីរង គ្រោះឈ្មោះ ហ.ក អាយុ១៦ឆ្នាំ ជាអនីតិជន ។ ជនល្មើសឈ្មោះហុង មុន្នី ហៅ ពៅ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២២ កុម្ភៈ នៅក្នុងផ្ទះជននោះតែម្តង ខណៈពេលដែលគេប្រុងរត់គេចខ្លួន ។ សមត្ថកិច្ចបានធ្វើការចោទប្រកាន់ជននេះជំហានដំបូងពីបទលួងលោម និងចាប់រំលោភសេពសន្ថវៈ ។
ចំណែកឯនារីរងគ្រោះវិញបានឱ្យដឹង ថា រវាងរូបនាង និងជនរូបនេះគឺស្គាល់គ្នាតាមរយៈហ្វេសប៊ុក ដែលដំបូងឡើយឈ្មោះពៅនេះចេះតែធ្វើល្អ និងបានបបួលនាងទៅដើរលេងនៅខាងក្រៅ ។ លុះយប់មួយនាងមិនចាំថ្ងៃខែ ជននេះបានហៅនាងឱ្យជិះរថយន្តជាមួយ ហើយរូបគេបានបើករហូតដល់ម៉ោង១០យប់ ។ ឈ្មោះពៅ បានបើករថយន្តទៅកាន់កន្លែងស្ងាត់មួយកន្លែងតាមផ្លូវជាតិលេខ៤ ហើយបានធ្វើសកម្មចាប់រំលោភរូបនាងនៅក្នុងរថយន្តរហូតបានសម្រេច និងក្រោយៗមកទៀតឈ្មោះនេះតែងតែចាប់រំលោភនាងរហូតដោយគំរាមមិនឱ្យ ប្រាប់នរណាឡើយ បើហ៊ានប្រាប់គេនឹងសម្លាប់ចោល ។ ដោយសារតែខ្លាច ទើបរូបនាងចេះតែលាក់ទុករឿងនេះមិនឱ្យនរណាដឹងឡើយ ។
នារី រងគ្រោះបន្តថា ថ្ងៃទី២៤ មករា ឆ្នាំ២០១៣ ពេលដែលនាងហាក់មានអាការៈខុសពីធម្មតា នាងក៏ប្រាប់ទៅឈ្មោះពៅថា នាងមានផ្ទៃពោះ ។ ពេលនោះឈ្មោះពៅក៏បានហៅនាងទៅផ្ទះរបស់គេ ដោយចាប់បង្ខាំងនាងឱ្យនៅទីនោះចំនួន៣យប់ ៣ថ្ងៃ មានម្តាយឪពុកមីងមារបស់គេជាច្រើននាក់ ហើយបានយកថ្នាំម៉្យាងដែលនាងមិនស្គាល់មកបង្ខំឱ្យនាងលេប ។ ក្រោយពីលេបហើយទើបឈ្មោះពៅបានប្រាប់នាងថា នេះជាថ្នាំរំលូតកូន ។ ពេលនោះនាងមានការតក់ស្លុតយ៉ាងខ្លាំងធ្វើឱ្យនាងដែលជាក្មេងស្រី ទើបតែមានអាយុ១៦ឆ្នាំមានការអស់សង្ឃឹមយ៉ាងខ្លាំង ។ រឿងដែលនាងឈឺចាប់បំផុតនោះគឺពាក្យសម្តីមើលងាយមើលថោករបស់ម្តាយ ឈ្មោះពៅនេះមកលើរូបនាងតែម្តង ។ រហូតដល់ថ្ងៃទី១៩ កុម្ភៈ ដោយមានការឈឺចាប់ផ្នែកផ្លូវចិត្តខ្លាំងពេក ព្រមទាំងខ្មាសអស់ញាតិជិតខាងដែលដឹងរឿងនាងក៏សម្រេចចិត្តលេប ថ្នាំសម្លាប់ខ្លួន តែត្រូវបានបងប្អូនជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី ឱ្យគ្រូពេទ្យជួយសង្គ្រោះទាន់ពេល ៕
ប្រភព everyday.com.kh