ក្រុមស្រ្តីមេផ្ទះ របស់ ភរិយាអភិបាល ខេត្ដកោះកុង ផ្ដល់ថវិកា ចំនួន ៦០ ម៉ឺនរៀល ដល់គ្រួសារ ក្មេងស្រី-ប្រុស ៣ នាក់ លង់ទឹកស្លាប់

Wednesday, April 3, 2013

កោះកុង ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣នេះ ក្រុមស្រ្តីមេផ្ទះរបស់ លោកស្រី ឈួង ចាលិក ជា ភរិយា លោក ប៊ុន លើត អភិបាល ខេត្ដកោះកុង ដោយមានការ អាណិតអាសូរ ដល់ក្មេងប្រុសស្រី ចំនួន ៣នាក់ បានលង់ទឹកស្លាប់ នាំយកថវិកាចំនួន៦០ម៉ឺនរៀល ដល់ក្រុមគ្រួសារ ក្មេងប្រុសស្រីទាំង៣នាក់ ដោយមួយគ្រួសារ ទទួលបាន ថវិកា ចំនួន ២០ម៉ឺនរៀល ។អ្នកស្រី សុខ គឹមឡេង តំណាងលោកស្រី ឈួង ចាលិក បានឱ្យដឹងថា នេះជាសិល្បៈ ចែករំលែកមួយ របស់ក្រុមស្រ្តីមេផ្ទះ ដើម្បីជួយកាត់ បន្ថយនៅភាពស្មុគស្មាញ និងការលំបាក របស់ក្រុមគ្រួសារសព ដែលបាន បាត់បងជីវិតកូនៗ កាលពីម្សិលមិញ ។ អ្នកស្រីបានបន្ដថា លោកស្រី ឈួង ចាលិក មានការសោកស្ដាយ ណាស់ ឪពុកម្ដាយ ណាមិនស្រឡាញ់កូន តែនេះជាការធ្វេស ប្រហែស របស់ឪពុកម្ដាយ ដូច្នេះ លោកស្រី សូមផ្ដាំផ្ញើ ដល់ឪពុកម្ដាយ ទាំងអស់ ត្រូវចេះមើលកូនចៅ ឱ្យបានល្អ ពីព្រោះជាមេរៀន មួយជាក់ស្ដែង សម្រាប់ បងប្អូន គឺត្រូវមានការប្រុងប្រយ័ត្នឱ្យបាន ខ្ពស់បំផុត ។ ហើយក្រុមស្រ្តី មេផ្ទះសូមជួយ រំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះ ក្រុមគ្រួសារ សពទាំង៣ ។សូមបញ្ជាក់ថា ក្មេងដែលលង់ស្លាប់ទាំង៣នាក់ រួមមាន ១-ឈ្មោះ លីនី វស្សា ភេទប្រុស អាយុ ៩ឆ្នាំ ទី២-ឈ្មោះ នន់ ស្រីណែត ភេទ ស្រីអាយុ១០ឆ្នាំ និងទី៣-ឈ្មោះ ប៉ូ វ៉ាន់សុម៉ាលី ភេទស្រី អាយុ១០ឆ្នាំ ដែលមានទីលំនៅ ភូមិបាក់ខ្លង ឃុំ បាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ជាមួយគ្នា ដែលការស្លាប់ របស់ពួកបាន កើតឡើង នៅពេលដែល ពួកគេបានទៅសែ្នផ្នូរ ជាមួយឪម្តាយ ៕







ប្រភពៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook