កោះកុង ៖ គ្រោះអកុសលមួយ ដែល គួរឱ្យរន្ធត់ ទៅលើក្រុមគ្រួសារក្មេងស្រី ២ នាក់ប្រុសម្នាក់បានលង់ទឹកស្លាប់ ទុកតែ វិប្បដិសារីឱ្យឪពុក-ម្ដាយតែប៉ុណ្ណោះ ។ ដោយមានការអាណិតអាសូរ ដល់ក្រុម គ្រួសារក្មេងទាំង ៣នាក់ និងដើម្បីជួយ រំលែកទុក្ខដល់ ក្រុមគ្រួសារសព នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៣ លោក តាំង ឈុនស្រេង មេបញ្ជារង កងរាជអាវុធហត្ថ ខេត្ដ និងជាអនុប្រធានសាខា ចលនាយុវជន កម្ពុជាក្រុម ១៥៧ បានដឹកនាំសមាជិក សមាជិកា ដើម្បីចុះទៅសួរសុខទុក្ខ គ្រួសារ សពក្មេងទាំង ៣ នាក់ ព្រមទាំងបានផ្ដល់ នៅថវិកាចំនួន ២០ ម៉ឺនរៀល អង្ករ ១ បាវ នៅក្នុងគ្រួសារសពនីមួយៗ ។លោក តាំង ឈុនស្រេង មេបញ្ជាការ រង និងជាអនុប្រធានសាខាចលនា យុវជន ក្រុម ១៥៧ បានឱ្យដើមអម្ពិលដឹងថា ដោយ មានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ លោក ស្រេង ហុង មេបញ្ជាការរង និង ជា ប្រធានសាខាចលនាយុវជនក្រុម ១៥៧ ដែលមានសាខានៅខេត្ដកោះកុង ដើម្បី ជួយរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ក្មេង ប្រុស-ស្រីទាំង៣នាក់ លោកទាំង ២ បាន ឱ្យលោកដឹកនាំសមាជិក សមាជិកា នៅក្នុង ក្រុម ព្រមទាំងបាននាំនូវអំណោយសម្បុរស ជនជាមូលនិធិចលនាយុវជនកម្ពុជា ១៥៧ ទៅចែកជូន ដល់ក្រុមគ្រួសារសពនីមួយៗ ថែមទៀតផង ។លោក តាំង ឈុន ស្រេងបានបន្ដថា លោក ម៉ឹង ពន្លក និង លោក ស្រេង លោក ទាំងពីរ បានផ្ដាំផ្ញើរពីចម្ងាយ ដោយលោក ជាប់រវល់ការងារជាចាំបាច់ លោកមានការ សោកស្ដាយអាណិតអាសូរដល់ក្មេងទាំង ៣ នាក់នេះខ្លាំងណាស់ ដែលបានលាពីឋាន លោកនេះ ដោយនៅភាពក្មេងខ្ចីហើយ បន្សល់ទុកតែស្នាមវិប្បសារីដល់ ក្រុម គ្រួសារតែបណ្ណោះ ។ហើយលោកសូមផ្ដាំ ផ្ញើដល់បងប្អូនទាំងអស់ឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះកូនចៅមិនត្រូវធ្វេស ប្រហែសឡើយ ដូចពាក្យចាស់មួយពោល ថា សុខចិត្ដឱ្យមនុស្ស ចូលមិនឱ្យមនុស្ស ចេញទេ ។សូមបញ្ជាក់ថា ក្មេងប្រុសស្រីទាំង ៣ នាក់ បានលង់ទឹកស្លាប់កាលពីថ្ងៃទី០២ ខែ មេសា ឆ្នាំ២០១៣ វេលាម៉ោង ១០និង ៣០ នាទី រកឃើញនៅម៉ោង ២ និង ១៥ នាទី ថ្ងៃខែដដែល ដែលស្ថិតនៅចំណុចវត្ដនាង កុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដ កោះកុង ។ ដោយក្មេងទាំង ៣នាក់ មាន ឈ្មោះ ១-ឈ្មោះលីនី វស្សា ភេទប្រុស អាយុ ៩ ឆ្នាំ ២-ឈ្មោះ នន់ ស្រីណែត ភេទស្រី អាយុ ១០ឆ្នាំ ៣-ឈ្មោះ ប៉ូ វ៉ាន់សុមាលី ភេទស្រី អាយុ ១០ឆ្នាំ ក្មេង ស្រី ប្រុសទាំង ៣នាក់ មានទីលំនៅភូមិ បាក់ខ្លងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដ កោះកុងជាមួយគា្ន ។មូលហេតុដោយលង់ ទឹកព្រែកស្លាប់ នៅពេលឪពុកម្ដាយកំពុង រៀបចំសែនផ្នូរ ហៅថា ឆេងម៉េង ។
ប្រភពៈ ដើមអម្ពិល