ភ្នំពេញ: ប៉ូលិសសង្កាត់ក្រាំងធ្នង់ដើរល្បាតពេលយប់ថ្ងៃទី១០មេសា បានប្រទះឃើញបុរសម្នាក់ដេក ក្នុងស្ថានភាពរវើរវាយ ក្បែរកម្ពោតព្រៃ មួយនាភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះប្រាប់ថា ខ្លួនមានឈ្មោះ ហ៊ួន អាយុ២៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុបប្រពន្ធធ្វើកម្មការិនីរោងចក្រនៅម្តុំបឹងក្រពើលូ៥ផ្លូវវ៉េងស្រេង ហើយខ្លួនបានបាត់បង់ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េមិនចាំស្លាកលេខ។ នគរបាលសន្និដ្ឋានថាជនរងគ្រោះត្រូវដាក់ថ្នាំសណ្តំនៅទីណាមួយរួចត្រូវគេដឹកយកមកទម្លាក់ចោលនៅទីនេះហើយយកម៉ូតូទៅបាត់។ បុរស ឈ្មោះ ហ៊ួន ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ ព្រះកុសមៈ ហៅមន្ទីរពេទ្យ លោកសង្ឃហើយគ្រូពេទ្យ បានជួយសង្គ្រោះ រហូតដល់ម៉ោងប្រមាណជា១២យប់ គេបានផ្តាច់ សេរ៉ូ រួចហើយរត់ចេញពីពេទ្យបាត់។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យជនរងគ្រោះត្រូវថ្នាំសណ្តំ៕
ប្រភព cen.com.kh