ខុន រាជ​វ៉ៃ​ជាមួយ​សរ សី

Friday, April 12, 2013



​អ្នក​ប្រដាល់​ខុន រាជ​ ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ ៣ ប្រកាស​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់ សា​យ័ន្ដ អាង​កម្លាំងបាយ​សរ សី​ ក្លឹប​ក្រសួងការពារជាតិ​លើស​ង្វៀន CTN ​ថ្ងៃទី​១២​មេសា​នេះ ។​ ​ ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​បាត់​មុខ​ពីស​ង្វៀន​យូរ​ដូចគ្នា​ ហើយ​ទើបនឹង​ត្រឡប់​មករក​ការប្រកួត​វិញ​ដូចគ្នា ។​ ការវិលត្រឡប់​មកវិញ​នេះ​ពួកគេ​វ៉ៃ​បាន​មួយ​ប្រកួត​ដូ​ច​គ្នា ហើយ​បរាជ័យ​ដូចគ្នា ។ សរ សី​មិនសូវមាន​ស្នៀត ​អាង​កម្លាំងបាយ​មែន​ តែ​គេ​មាន​ចិត្តធំ ។ ចំពោះ​ខុន រាជ​មាន​ផ្លែវ៉ៃ​ល្អ​ តែ​ចិត្ត​មិនសូវ​ធំ​ទេ ​បើ​គូប្រកួត​ខ្លាំង​ជាង ​ល្អ​ជាង គេ​ លែង​សូវ​ហ៊ាន​វាយលុក​ ដោយ​នៅចាំ​ការពារ​ច្រើនជាង​ទៅវិញ ។​ ​ ​សរ សី​មានតែ​កណ្ដាប់ដៃ ​ហើយ​វ៉ៃ​មិន​ច្បាស់​ទៀតផង​ តែ​អ្នក​ប្រដាល់​រូបនេះ​ គូប្រកួត​វ៉ៃ​ត្រូវ គេ​កាន់តែ​ចូល​ទោះ​ បី​ការ​សម្រុកចូល​នោះ​ទទួលរង​ការវាយប្រហារ​យ៉ាងណា​ក៏ដោយ ។ ចំពោះ​ខុន រាជ​ជង្គង់ និង កែង​គេ​ល្អ​ តែបើ​គូប្រកួត​សម្រុក​មិន​ឈប់​ទេ​នោះ គេ​ខ្លាច​តែម្ដង ។​ ​ ​ខុន រាជ និង សរ សី​នរណា​ជា​អ្នកទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ ? ​ ​នេន វណ្ណា ​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ ៣ ដែរនោះ ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សុខ ចិន្ដា​ មកពី​ក្លឹប​ឃ្លាំង​មឿ​ងកីឡា ។​ ​ ​នេះ​ជាការ​ជួបគ្នា​លើកដំបូង​ហើយ​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។​វណ្ណ​ល្អ​កែង និង ជង្គង់​ តែ​ចលនា​វ៉ៃ​ របស់គេ​យឺត ។​ចំពោះ​ចិន្ដា​កម្ពស់​គេ​ទាប​ជាង​វណ្ណា​ទេ​ តែ​គេ​វ៉ៃ​បាន​រហ័ស និង បន្លាស់​ទី​បាន​លឿន​ដែល​គូប្រកួត​លំ​បាក​នឹង​វាយប្រហារ​គេ​ណាស់ ។​ ​ ​ពួកគេ​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​ តែ​មិនដឹងថា​នរណា​ជា​អ្នក​មានសំណាង​នោះឡើយ ​តែ​រវាង​អ្នកឈ្នះ​ និង អ្នកចាញ់​សុទ្ធតែ​ទ្រ​ម​ខ្លួន​ដូចគ្នា​មិន​ខាន ។​ ​ ​សម្រាប់​ថ្ងៃ​សៅរ៍​ទី​១៣​មេសា​វិញ​នោះលើស​ង្វៀន CTN នេះដែរ ​រឿ​ម វណ្ណៈ​ក្លឹប​ក្រសួងការពារជាតិ និង វ៉ាន់​ ចាន់​វ៉េ​ត ​ក្លឹប​សឹង្ហ​កីឡា​ណាត់គ្នា​ជម្រះបញ្ជី ។​ ​ ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ធ្លាប់​ជួប​ប្រកួត​គ្នា​២-៣ លើក​ហើយ​ តែ​ការប្រកួត​ភាគច្រើន​ចាន់​វ៉េ​ត​ជា​អ្នកឈ្នះ​ តែ​ការជួបគ្នា​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​វ៉ៃ​ដណ្ដើម​ប្រាក់​ក្នុង​ធនាគារ​ របស់សង្វៀន TV3​ នោះ​វណ្ណៈ​ជា​អ្នកឈ្នះ​ចាន់​វ៉េ​ត ។​ សម្រាប់​ការជួបគ្នា​លើក​នេះ​មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះទេ ។​ចាន់​វ៉េ​ត​ល្អ​ជង្គង់ និង​ពូកែ​ធាក់​មិន​ឲ្យ​គូប្រកួត​ចូល​កៀក​ខ្លួន​បាន តែ​គេ​មិនសូវ​វាងវៃ​ទេ ។ ចំពោះ​វណ្ណៈ​គេ​ជា​អ្នក​វ៉ៃ​ប្ដូរ​កែង​ដោយ​គ្មាន​ញញើត ។​ ​ ​បើ​គូប្រកួត​ខ្លាំង​ជាង​ទោះ​មួយ​ចាន​ទឹក​មួយ​ចាន​គោក​ក៏​គេ​ប្ដូរ​ដែរ​ គឺ​មិន​ទុក​ឲ្យ​គូប្រកួត​ក្រអឺតក្រទម​ដេញ​វាយ​គេ​តាម​អំពើចិត្ត​ឡើយ ។​ ​ ​យឹម ឌៀប​ ក្លឹប​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​ហេង វិឆ័យ ​ក្លឹប​កងពលតូច​លេខ ៧០ ដែល​នេះ​ជាការ​ប្រកួត​គ្នា​ដ៏​កម្រ​របស់​ពួកគេ​ទាំង ២ ។​ ​ ​វិឆ័យ​ល្អ​ជង្គង់ និង កែង​មែន​ តែ​កណ្ដាប់ដៃ​យឹម ឌៀប​នឹងធ្វើ​ឲ្យ​វិឆ័យ​លំបាក​នឹង​បញ្ចេញ​អាវុធ ។ ការប្រកួត​ នេះ​យឹម ឌៀប​មានសង្ឃឹម​ឈ្នះ​ច្រើនជាង​វិឆ័យ៕

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook