ភ្នំពេញ: យុវជនអាយុជាង ២០ឆ្នាំម្នាក់ ត្រូវបានស្ត្រីលក់ស្រាបៀរវ័យ ៣៥ឆ្នាំ ទារឲ្យបង់ប្រាក់ ២០០ ដុល្លារអាមេរិក ដោយសារយុវជនកំព្រើលនោះ ចាប់ច្របាច់សុដន់របស់នាង ពេលកំពុងផឹកស៊ី នៅក្នុងក្លឹបកម្សាន្ត បឹងសាឡាង។ ដំបូង នៅពេលប៉ូលិសឃាត់ខ្លួន យុវជនបានបដិសេធថា មិនមានចេតនាទេ គឺជ្រុលដៃទៅប៉ះ នៅពេលលូកយកសន្លឹកឆ្នោតរង្វាន់នៅក្នុងប្រអប់ ដែលនាងអោប នៅដើមទ្រូងយកមកឱ្យភ្ញៀវនៅតាមតុ។ ពេលភ្លាមៗ នាងបំរើស្រាបៀរ បានប្តឹងទារជំងឺចិត្តចំនួន ៥០០ ដុល្លារ។ នៅព្រឹកថ្ងៃទី១២ ខែមេសា នាងលក់ស្រាបៀរ សុខចិត្តទទួលយកលុយជំងឺចិត្តចំនួន២០០ ដុល្លារ ដើម្បីបញ្ចប់រឿង ហើយយុវជននោះ បានត្រូវដោះលែងវិញ។ ក្លឹបកំសាន្តបឹងសាឡាង មានទីតាំងលេខ៣៥ ផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយហេតុការណ៍បៀតបៀននោះ បានកើតឡើង កាលពីវេលាម៉ោង៩ និង ៣០ នាទី យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣៕
ប្រភព cen.com.kh