ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់  ត្រឡប់មកពីជូនបងប្អូនឡើងរថយន្តទៅក្រុងព្រះសីហនុ  ស្រាប់តែមានជនសង្ស័យលបវាយនឹងឈើជ្រុង  ពីក្រោយបណ្តាលឲ្យធ្លាក់ពីលើម៉ូតូសន្លប់ ១យប់ ១ថ្ងៃហើយ  នៅមិនទាន់ដឹងខ្លួននៅឡើយទេ ។ តាមការអះអាងពីក្រុមគ្រួសារ  ករណីនេះ សង្ស័យជារឿងគំនុំមិនមែនជាករណីវាយប្លន់យកម៉ូតូទេ  ព្រោះម៉ូតូជនសង្ស័យមិនបានយកទៅទេ ។  ចំណុចកើតហេតុ នៅខាងត្បូងផ្សារត្រពាំងក្រឡឹង កាលពីវេលាម៉ោង ៤និង  ល្ងាចថ្ងៃទី៣១ មីនា ។ ជនរងគ្រោះឈ្មោះ ចាន់ វី ភេទប្រុស អាយុ២៩ឆ្នាំ  មុខរបរធ្វើស្រែ ស្នាក់នៅភូមិព្រៃ ឃុំព្រៃក្មេង ស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ជួន ឆេង អាយុ២២ឆ្នាំ បានឲ្យដឹងថា  មុនពេលកើតហេតុ បុរសជាប្តីបានជិះម៉ូតូសេ១២៥ ស៊េរី២០០៤ ពណ៌ខ្មៅ  ដឹកបងប្អូនទៅជិះរថយន្តទៅក្រុងព្រះសីហនុ ខណៈពេលជិះម៉ូតូត្រឡប់មកវិញ  ដល់ខាងត្បូងផ្សារត្រពាំងក្រឡឹង ស្រាប់តែ មានជនសង្ស័យម្នាក់បានយកឈើជ្រុង  លបវាយពីក្រោយ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូដួលសន្លប់ ស្តូកស្តឹង  ចំណែកម៉ូតូជនសង្ស័យ មិនបានយកទៅទេ ។
 ប្រភពពដែលបន្តទៀតថា ក្រោយពេលកើតហេតុ អ្នកឃើញហេតុការណ៍ បានទៅប្តឹងនគរបាល  ប៉ុស្តិ៍នៅជិតកន្លែងកើតហេតុមកដល់ធ្វើការស្រាវជ្រាវរកឃើញសាច់ញាតិ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរពេក  បានបញ្ជូនបន្តទៅព្យាបាល នៅមន្ទីរពេទ្យ ព្រះកុសុមៈ ៕
ប្រភពៈ អង្គរធំ 
