ថៃ (Thairath): បន្ទាប់ពីមានព័ត៌មានថា លោកថាក់ស៊ីន ឈីណាវ៉ាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ ស្លាប់ ខណៈកំពុងធ្វើដំណើរ នៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម អេមីរ៉េតស៍ មក ពេលនេះ កូនប្រុសរបស់លោក បានអះអាងថា លោកអតីតនាយករដ្ឋមន្ត្រីថៃ បានត្រឡប់មកដល់ប្រទេសថៃ ដោយសុវត្ថិភាពវិញហើយ កាលពីពាក់កណ្តាលអធ្រាត្រយប់មិញនេះ។
លោកផានថងថែ ឈិនណាវ៉ាត់ កូនប្រុស របស់លោកថាក់ស៊ីន បានប្រាប់ថា “ខ្ញុំសូមជំរាបបងប្អូនជនរួមជាតិថា លោកថាក់ស៊ីន បានត្រឡប់មកដល់ប្រទេសថៃវិញ ហើយកាលពីពេលអធ្រាត្រយប់មិញនេះ។ ចំពោះព័ត៌មាន ដែលបង្កចលាចលថា លោកប៉ាបានក្រឡាប់ឡាន នៅឌូបៃ តាមបណ្តាញវេបសាយនោះ ហាក់ដូចជាធ្ងន់ធ្ងរពេកហើយ លោកប៉ាខ្ញុំទ្រាំមិនបានទៀតទេ”។
បុត្រាលោកថាក់ស៊ីន បានបន្តទៀតថា” លើកមុន លោកប៉ាបានបង្ហាញមុនលើប៉ុស្តិ៍លេខ១១ ថ្វាយព្រះពរព្រះករុណា មានអ្នកខ្លះផ្សាយព័ត៌មានថា លោកប៉ា គាំងបេះដូងស្លាប់។ ប៉ុន្តែ លើកនេះ បែរជាមានព័ត៌មានថា គាត់ក្រឡាប់ឡានទៅវិញ តែតាមពិត គាត់បានធ្វើដំណើរត្រឡប់ពីឌូបៃ តាមជើងហោះហើរEK374 ខណៈដែលចុះចតនៅព្រលានយន្តហោះសុវណ្ណភូមិ ហើយកំពុងធ្វើដំណើរទៅឈៀងម៉ៃ”៕
ប្រភពៈ អង្គរធំ