នគរបាល ចរាចរណ៍ពង្រឹងច្បាប់ ពេល ជិតចូលឆ្នាំ

Monday, April 1, 2013

កោះកុង ៖ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាប់លំដាប់ថ្នាក់ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ មាន កំណើនកើនខ្ពស់នៅក្នុងមួយថ្ងៃៗ ដោយសារក្នុងការបើកបរខ្លះ គោរពច្បាប់ ចរាចរណ៍ ខ្លះមិនគោរពច្បាប់ចរាចរណ៍ ខ្លះ មិនយល់ច្បាប់ចរាចរណ៍ ខ្លះយល់ច្បាប់ចរា ចរណ៍ ហើយបំពានច្បាប់ចរាចរណ៍ ទាំង អស់នេះហើយ ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលរាល់ថ្ងៃ ។ ហេតុ ដូច្នេះហើយ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ ចរាចរណ៍ និងដើម្បីឱ្យអ្នកបើកបរទាំងអស់ បានយល់ឱ្យកាន់តែច្បាស់ ក្នុងការបើកបរ នៅព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៣ លោក អ៊ុក សុខា នាយការិយាល័យ នគរ បាលចរាចរណ៍ផ្លូវគោក បានដឹកនាំមន្ដ្រីនៅ ក្រោមឱវាទ ដើម្បីចុះត្រួតពិនិត្យទៅលើ យានយន្ដគ្រប់ប្រភេទ និងធ្វើការណែនាំ ដល់អ្នកបើកបរនៅពេលធ្វើដំណើរ។
ការចុះប្រតិបត្ដិការណ៍នេះ បានធ្វើឡើង នៅចំណុចចំណតរថយន្ដរង្វង់មូល ការចុះ ប្រតិបត្ដិការណ៍នាពេលនេះ សមត្ថកិច្ចនគរ បាលចរាចរណ៍បានត្រួតពិនិត្យទៅលើយាន យន្ដ ហើយសមត្ថកិច្ចបានផ្ដល់សៀវភៅ ១ ក្បាល ស្ដីពីច្បាប់ចរាចរណ៍ ដើម្បីឱ្យពួកគាត់ បានយល់ឱ្យកាន់តែច្បាស់ពីច្បាប់ចរាចរណ៍។ ការចុះប្រតិបត្ដិការណ៍ នៅព្រឹកថ្ងៃទី០១ ខែមេសា នេះ លោក អ៊ុក សុខា នាយការិ យាល័យចរាចរណ៍ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាលខេត្ដបានឱ្យដឹងថា ការចុះប្រតិ បត្ដិការណ៍នៅព្រឹកនេះ គឺយើងចុះត្រួត ពិនិត្យទៅលើយានយន្ដគ្រប់ប្រភេទ ជា ពិសេសពិនិត្យ និងធ្វើការណែនាំដល់ម្ចាស់ រថយន្ដដែលដឹកអ្នកដំណើរពីខេត្ដកោះកុង ទៅបណ្ដាខេត្ដផ្សេងៗ និងរាជធានីភ្នំពេញ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការ បើកបរ ហើយសមត្ថកិច្ចត្រួតពិនិត្យទៅ លើជាតិអាល់កុល ទៅលើអ្នកបើកបរ មិន ឱ្យដឹកលើសចំណុះ ហើយម្ចាស់រថយន្ដមុន ចេញដំណើរត្រូវពិនិត្យទៅលើរថយន ្ដឱ្យ បានល្អិតល្អន់មុនចេញដំណើរ ដើម្បីសុវត្ដិ ភាពអ្នកដំណើរ ។
លោក អ៊ុក សុខា បានបន្ដថា នៅព្រឹក នេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យទៅ លើរថយន្ដតូចធំសរុបចំនួន ២២គ្រឿង ម៉ូតូ មិនគ្រប់លក្ខណៈមានចំនួន ៥០ គ្រឿង និង ផ្ដល់កូនសៀវភៅ ស្ដីពីច្បាប់ចរាចរណ៍ ដល់ អ្នកបើកបរសរុប៣៥ក្បាល។នៅចុងបញ្ចប់ លោកបានបញ្ជាក់ថា លោកសូមអំពាវនាវ ដល់អ្នកបើកបរទាំងអស់ ឱ្យមានការប្រុង ប្រយ័ត្ននៅពេលបើកបរ កុំសេពគ្រឿង ស្រវឹង ពីព្រោះគ្រោះថ្នាក់យើងមើលពុំ ឃើញ ទាំងអស់គ្នាកុំបើកបរក្នុងល្បឿន លឿនហួសការកំណត់ ៕

Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News 


ប្រភពៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook