កំពត ៖ សវនាការបើកជម្រះក្ដី ទៅលើ មនុស្ស ៤នាក់ ជាប់ពិរុទ្ធភាពនៅវេលាព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៣ ត្រូវ បានលើកទៅថ្ងៃក្រោយវិញ ក្រោយពីតុលា ការមើលឃើញសភាពការណ៍វត្ដមានរបស់ ប្រជាពលរដ្ឋ មកពីខេត្ដកំពង់ស្ពឺ ដែលគាំទ្រ ពិរុទ្ធជនទាំង៤នាក់ ក្នុងបរិវេណសាលាដំបូង ខេត្ដច្រើនពេក ទោះបីមានកម្លាំងសមត្ថកិច្ច ចាំជួយអន្ដរាគមន៍យ៉ាងណាក៏ដោយ ។
ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៣ តុលាការខេត្ដកំពត កំណត់ពេលវេលាបើក សវនាការជំនុំជម្រះក្ដី ទៅលើមនុស្ស ៤នាក់ ខាងលើ ដែលជាប់ពិរុទ្ធភាពកន្លងមក កម្លាំង សមត្ថកិច្ចខេត្ដកំពត ធ្វើការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១២ ហើយឈានទៅឃុំខ្លួនក្នុងពន្ធនាគារតែម្ដង ពាក់ព័ន្ធនឹងករណីដីធ្លី នៅក្នុងទឹកដីខេត្ដ កំពត ជាប់ព្រំប្រទល់ខេត្ដកំពង់ស្ពឺ ។
ពិរទ្ធជនទាំង ៤នាក់ ទី១ ឈ្មោះ ទូច សឿលី ជាមេខ្លោង និងជានាយកអង្គការ សមាគមសង្គ្រោះជនពិការកម្ពុជា ទី២ ឈ្មោះ ប៊ុត សុផាត សមាជិកអង្គការខាង លើ ទី៣ ឈ្មោះ អេត ធៀង សមាជិកអង្គ ការដែរ និងទី៤ ឈ្មោះ ពុត មន សមាជិក អង្គការដូចគ្នា ។
បើតាមលោកអភិបាលខេត្ដកំពត ខូយ ឃុនហ៊ួរ ប្រាប់អ្នកសារព័ត៌មានថា ចំពោះ ឈ្មោះ ទូច សឿលី នេះ គឺជាមេខ្លោងធំក្នុង ការបំផុសបំផុលរឿងដីធ្លី ដែលធ្វើឱ្យអាជ្ញា ធរឈឺក្បាល ហើយមានដីកាតាមចាប់ខ្លួន ជាច្រើននៅឯខេត្ដកំពង់ស្ពឺ ប៉ុន្ដែ ឈ្មោះនេះ មិនអាចចាប់ខ្លួនបានទេ នៅឯទឹកដីខេត្ដ កំពង់ស្ពឺនោះ ។
ដោយឡែកអាជ្ញាធរខេត្ដកំពត រកវិធី សាស្ដ្រ គឺបញ្ឆោតឱ្យឈ្មោះ ទូច សឿលី និង បក្ខពួក ៣នាក់ទៀត ចូលមកទឹកដីខេត្ដ កំពត ហើយឈានទៅចាប់ខ្លួនតែម្ដង ។
លោកអភិបាលបញ្ជាក់ទៀតថា បើតាម ទោសរបស់ ទូច សឿលី មានច្រើនករណី អាចជាប់ទោសរហូតដល់ជាង ១០ឆ្នាំឯ ណោះ ។
លោកអភិបាលបញ្ជាក់ទៀតថា បើតាម ទោសរបស់ ទូច សឿលី មានច្រើនករណី អាចជាប់ទោសរហូតដល់ជាង ១០ឆ្នាំឯ ណោះ ។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ដែល មកគាំទ្រអ្នកទាំង ៤ ខាងលើ បានឱ្យដឹងថា ពួកគាត់មកពីភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ហើយការមក នេះ គឺពួកគាត់ចង់ដឹងថា តុលាការចោទអ្នក ទាំង ៤ពីរឿងអ្វី ព្រោះពួកគាត់ស្លូតបូតទេ៕
ដើមអម្ពិល