ស៊ុតបក្សីដ៏ធំសម្បើម១កម្រ ជួបប្រទះ ដែលត្រូវបានចាត់ទុកថា ធំបំផុតតាំងពីមុនមកទល់ពេលនេះ  កំពុងដាក់លក់ដេញថ្លៃនៅ London ។
 ស៊ុតនេះជាស៊ុត "បក្សីដំរី" នៅម៉ាដាហ្គាស្កា ទ្វីបអាហ្វ្រិក ។  នេះជាពូជបក្សីមិនចេះហោះ និងដាច់ពូជប្រមាណសតវត្សរ៍ទី១៣ដល់១៧ ។
James  Hyslop ជំនាញការវិទ្យាសាស្ត្ររបស់ក្រុមហ៊ុនដេញថ្លៃ Christie  កន្លែងដែលស៊ុតកំពុងត្រូវបានដាក់ដេញថ្លៃឲ្យដឹងថា  "នេះជាស៊ុតធំបំផុតតាំងពីមុនមកមិនដែលឃើញ ។  វាធំជាងស៊ុតដាយណូស័រទៅទៀត" ។
ស៊ុតយក្សមានទំហំធំជាង១០០ ដង ប្រៀបនឹងស៊ុតមាន់ធម្មតា ។ វាមានប្រវែង៣០cm វិជ្ឈមាត្រ២១cm ។  ស៊ុតនេះអាចលក់បានតម្លៃ ៣០.០០០ផោន ៕M
ប្រភពៈ CEN
