ផលប្រយោជន៍​របស់​សាច់​ជូរ​

Monday, April 1, 2013

 
តើ​អ្នកដឹង​ទេ​ថា សាច់ជូរ​ដែល​គេ​តែងតែ​យកមកប្រើ​ជាប់​ជាប្រចាំ​នោះ នឹង​ផ្តល់​ផល​ល្អ​អ្វីខ្លះ ?
​ ​*​ផលប្រយោជន៍​របស់​សាច់​ជូរ​
​ ​-​ប្រើ​សាច់ជូរ​កូរ​ក្នុង​ទឹក​អណ្តូង ឬ​ទឹក​ពាង ដើម្បី​ឲ្យ​សារជាតិ​កខ្វក់ ប្រមូលផ្តុំ គ្នា​មួយ​កន្លែង ធ្វើឲ្យ​ទឹក​ថ្លា​។​
​ ​-​អាច​ប្រើ​សាច់ជូរ​ក្នុងការ​កម្ចាត់​ក្លិន​បាន​យ៉ាង​ល្អប្រសើរ​បំផុត ពិសេស​ត្រង់​ក្លៀក ដោយ​ប្រើ​ជូត​ត្រដុស ពេល​ក្លៀក​សើ​ម ក្រោយ​ងូតទឹក​។ វា​អាច​បំបាត់​ក្លិន​បាន​រយៈពេល​ដល់​ទៅ ២៤ ម៉ោង តែ​ត្រូវ​ចងចាំ​ថា សាច់ជូរ​មិនបាន​បិទ​រន្ធ​រោម​ទេ ម្ល៉ោះហើយ​ទើប​វា​ជា​សារជាតិ​ផ្តល់​ផល​ល្អ​ក្នុងការ​កម្ចាត់​ក្លិន​ខ្លួន​។
​ ​-​អាច​កម្ចាត់​ក្លិន​ជើង ។​
​ ​-​ធ្វើឲ្យ​អាហារ​ស្រួយ​។ គេ​និយម​ជាមួយ​ជ្រក់​បន្លែ​ស្រួយ​ល្អ​។​
​ ​-​ជួយ​ម្ទេស​ឲ្យមើល​ទៅ​ស្រស់​ល្អ ទុក​បាន​ច្រើន​ថ្ងៃ​។ ក្នុង​ការអនុវត្ត គឺ​គ្រាន់តែ​យក​ម្ទេស​ទៅ​ត្រាំ​ក្នុង​ទឹក​សាច់ជូរ ហើយ​យក​ទៅ​ហាល​សំដិល​ថ្ងៃ ហើយ​មុន​ពេល​បរិភោគ ត្រូវ​យក​ម្ទេស​ទៅ​លាង​ចេញ​វិញ​ជា​ការ​ស្រេច​។​
​ ​-​ជួយ​ការដាំ​បាយដំណើប​រលូន​ល្អ​។ មុន​ពេល​ដាំ​បាយដំណើប អ្នក​គ្រាន់តែ​ប្រើ​សាច់ជូរ​កូរ​ក្នុង​ទឹក​ដែល​ត្រាំ​ក្នុង​អង្ករដំណើប​នោះ រួច​ហើយ​ទុក​ចោល​មួយសន្ទុះ បន្ទាប់មក នៅ​ពេល​ដាំ ត្រូវ​ប្តូរ​ទឹក​ចេញ​វិញ ធ្វើ​បែប​នេះ​ជួយ​ឲ្យ​បាយដំណើ​បរលូន​ស្អាត​ជា​ង​ធម្មតា​។​
​ ​*​ផល​អាក្រក់​របស់​សាច់​ជូរ​
​ ​សាច់ជូរ​មាន​សារជាតិ​ពុល​តិចតួច ប៉ុន្តែ​វា​ក៏​អាច​បង្ក​ឲ្យ​កើត​អាការៈ​មួយចំនួនដែរ ដូចជា​ក្អួតចង្អោរ ឈឺក្បាល ស្រងូតស្រងាត់​ជាដើម​។ ទោះបីជា​យ៉ាងណា ទាល់តែ​គេ​បរិភោគ​សារជាតិ​សាច់ជូរ​ច្រើនណាស់ ទើប​កើត​អាការៈ​ទាំងនោះ​។​IM

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook