អាន គុណកូឡា ជាប់​ដៃ​កើប​ប្រាក់​តាម​ខេត្ត បោះបង់​ឱកាស​ឡើង ឆាក​តន្រ្តី​លើ​កញ្ចក់​ទូរទស្សន៍

Monday, April 1, 2013

ភ្នំពេញ៖ តារាចម្រៀងប្រុសរូបស្រស់ សង្ហាជ្រកក្រោមដំបូល របស់ផលិតកម្មសាន់ដេ លោក អាន គុណកូឡា បាននិយាយ ប្រាប់ឲ្យដឹងថា សម្រាប់ខ្លួនលោកផ្ទាល់ សព្វថ្ងៃនេះអាជីពសិល្បៈ គឺមានការរវល់ ខ្លាំងមែនទែន។
ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនា រសៀលថ្ងៃទី១ ខែ មេសា ឆ្នាំ២០១៣នេះតារាចម្រៀងល្បី ឈ្មោះគួរសម នៅក្នុងផលិតកម្ម សាន់ដេ លោក អាន គុណកូឡា បាននិយាយប្រាប់ឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ២០១២ មកដល់ពេលបច្ចុប្បន្ននេះ ការងារសិល្បៈរបស់លោក គឺមានភាពមមាញឹកជាខ្លាំង ព្រោះវាជារដូវ ដែលត្រូវរកលុយ តាមបណ្តាខេត្តតាមរយៈ ការហៅឲ្យចេញទៅ ច្រៀងពីសំណាក់ បណ្តាម្ចាស់ក្រុមហ៊ុននានា។
តារាចម្រៀង ដែលកំពុងទទួលបាន ការគាំទ្រតាមរយៈបទ សង្សាមួយថ្ងៃ សង្សាមួយជីវិត លោក អាន គុណកូឡា បាននិយាយទៀតថា "បាទ...បង! មួយរយៈនេះ ភាគច្រើន ខ្ញុំចេញទៅច្រៀងនៅតាមខេត្ត ចំណែកឯនៅ ភ្នំពេញមិនសូវនោះទេ ។ម្យ៉ាងទៀតពេលខ្លះ ខ្ញុំក៏បានបោះបង់ ការហៅទៅឡើងច្រៀង នៅលើឆាកប្រគំតន្រ្តី តាមបណ្តាស្ថានីយប៉ុស្តិ៍ ទូរសទ្សន៍ឯទៀតផងដែរ"។
អាន គុណកូឡា បានបន្តថា ចំពោះការចេញទៅច្រៀង នៅតាមបណ្តាខេត្តនានា គឺ មានការចូលរួមគាំទ្រ និង លើកចិត្តយ៉ាងច្រើនកុះករ ពីសំណាក់ ពុកម៉ែ បងប្អូន ដែលពួកគាត់រស់នៅទីនោះ ។ ជាមួយគ្នានេះលោក អាន គុណកូឡា ក៏បាននិយាយ ប្រាប់ឲ្យដឹងដែរថា តាមរយៈបទចម្រៀង "សង្សាមួយថ្ងៃ សង្សាមួយជីវិត" បានធ្វើឲ្យទស្សនិកជន នៅតាមបណ្តាខេត្ត ដែលលោកបាន ទៅច្រៀងនៅទីនោះ មានគាំទ្រជាខ្លាំង ហើយក៏បានសំណូមពរ ឲ្យលើកយកបទនេះមក ច្រៀងម្ដងទៀតផងដែរ។
តារាចម្រៀងប្រុសរាងសង្ហា លោក អាន គុណកូឡា បាននិយាយទាំង អារម្មណ៍សប្បាយថា "នៅពេលឃើញ ពួកគាត់គាំទ្រយ៉ាងដូច្នេះ គឺខ្ញុំមានអារម្មណ៍ សប្បាយរីករាយណាស់។ ហើយខ្ញុំក៏អរគុណ ចំពោះការចូលរួមគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូនទាំងអស់ មកលើរូបខ្ញុំ"។
លោក អាន គុណកូឡា បានបញ្ជាក់ប្រាប់ដែរថា សម្រាប់ឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមក ដល់នាពេលខាង មុខដ៏ខ្លីនេះ លោកក៏មាន បទចំរៀងចំនួន២ បទជាចំណងដៃ ដើម្បីរាំលេងកំសាន្ត សប្បាយផងដែរ។ បទចម្រៀងចំនួនពីរបទ របស់លោក អាន គុណកូឡា ដែលមាន នៅក្នុង VCD វ៉ុលចូលឆ្នាំខ្មែររប ស់ផលិតកម្ម សាន់ដេមានបទ "ខាន់ស្លា២លាន" និង បទ "២០១៣ កង់បីប្រុសស្អាត"៕
Looking Today
Looking Today
Looking Today
Looking Today 


ប្រភពៈ Looking Today

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook