ស្នៀត​លើ​គ្រែ​ពិសេសៗ​សម្រាប់​បុរស​ដែលមាន​អាប្អូន​មិនសូវ​ទ្រលុកទ្រលន់​

Friday, April 12, 2013

​បើ​យោងតាម​អ្នក​សិច​សាស្ត្រ​បាន​ប៉ាន់ប្រមាណ​ថា យ៉ា​ង​ហោ​ច​ណា​ស់​បុរស​ក៏ត្រូវ​មាន​ទំហំ​លិង្គ​ជា​មធ្យម​ប្រវែង​១៥ សង់ទីម៉ែត្រ​ដែរ​សម្រាប់​ប្រើ​ជា​អាវុធ​ដ៏​មុត​ស្រួច​នៅក្នុង​សម្ព័ន្ធភាព​សិច ​ជាមួយ​ដៃគូ​ខ្លួន​។ ប្រសិនបើ​បុរស​ទាំងឡាយ​មាន​កេរ​ពី​ឪពុក​មិនបាន​វែង​ដូច​តួលេខ​ខាងលើនេះ​ ពួកគេ​អាចមាន​ការបារម្ភ​ខ្លាច​មិនអាច​នាំ​ដៃគូ​ឡើងឋានសួគ៌​បាន​។​


​តែ​កុំ​ភ័យ​! ព្រោះ​មាន​បុរស​មិនតិច​លាន​នាក់​ទេ​ដែលមាន​អវយវៈ​ភេទ​ខ្លី ហើយ​ពួកគេ​នៅតែ​អាចធ្វើ​ឲ្យ​ដៃគូ​ជក់​ចិត្តនឹង​ទេពកោសល្យ​លើ​គ្រែ​របស់​ ពួកគេ​បាន​។ អ្នកជំនាញ​ខាង​សិច​សាស្ត្រ​បានផ្តល់​ជា​យោបល់​ថា​បុរស​មាន​ទំហំ​លិង្គ​តូច​ នៅតែ​អាច​ប្រើប្រាស់​អាវុធ​របស់ខ្លួន​ក្នុង​សមរភូមិ​តណ្ហា មិន​ចាញ់​អ្នកមាន​ប្រដាប់ប្រដា​ធំ​វែង​នោះឡើយ​។​
 
១. បបោសអង្អែល​ឲ្យ​បានយូរ​ដើម្បី​ឲ្យ​ភ្នំភ្លើង​កាម​ទេព​ពុះកញ្ជ្រោល​ខ្លាំង​
​ជំនាញ​ថើប ស្ទាប បបោសអង្អែល គួបផ្សំ​នឹង​បច្ចេកទេស​ដុត​បញ្ឆេះ​អារម្មណ៍​តណ្ហា អាចធ្វើ​ឲ្យ​ស្ត្រី​គោរពបូជា​បុរស​មាន​លិង្គ​តូច ជាង​អ្នកមាន​អាវុធ​ធំ​ហើយ​មិនចេះ​សិល្ប៍​វិធី​ប្រតិបត្តិការ​ទៅទៀត​។​
 
​បុរស​ទាំងឡាយ​ដែលមាន​លិង្គ​ខ្លី​តូច​នោះ​គួរតែ​ចេះ​ទាញ​ចំណេញ​ពី​ស្ថានភាព​ មុន​ឡើង​សង្វៀន​ប្រកួត​សិច​តាមរយៈ​ការ​ឱបរឹត ថើប និង​បបោសអង្អែល​ដៃគូ​ខ្លួន​ឲ្យ​មាន​អារម្មណ៍​ស្រើបស្រាល ឬ​ដុត​រោល​ខាង​កាមារម្មណ៍​ឲ្យ​ពុះកញ្ជ្រោល​ខ្លាំង មុនពេល​ត្រូវ​ប្រើ​អាវុធ​វាយប្រហារ​នោះ​គឺជា​យុទ្ធវិធី​ដ៏​ល្អ​មួយ​។ ការចេះ​ឱបថើប​និង​បបោសអង្អែល​បែបនេះ​បាន​ជួយ​ឲ្យ​ចំណង់​កាម​របស់​ស្ត្រី​ ឈានទៅ​ជិត​ដល់​ការសម្រេច​ត្រើយ​ទៅហើយ ដូច្នេះ​យុទ្ធសាស្ត្រ​ចុងក្រោយ​របស់​បុរស​មាន​លិង្គ​តូច​ក៏​នៅតែ​អាចធ្វើ​ ឲ្យ​គូស្នេហ៍​ខ្លួន​ទទួលបាន​នូវ​ការ​ឈានដល់​កំពូល​ដដែល​។​
 
២. ភ្ញោ​ច​ត្រង់​គ្រាប់​ល្មុត​របស់​ស្ត្រី​
​មុននឹង​បើក​សមរភូមិ​ប្រយុទ្ធ​លើ​គ្រែ​នោះ បុរស​ត្រូវតែ​ចេះ​ចំណាយពេល​ដ៏​មានតម្លៃ​របស់ខ្លួន​ក្នុងការ​រុករក​ចំណុច​ ភ្ញោ​ច​អារម្មណ៍​ភេទស្ត្រី​គឺ​ត្រង់ចំណុច​គ្រាប់ឃ្លី​នៃ​ប្រដាប់ភេទ​ស្រី្ដ ទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​សិច​បែបណាក៏ដោយ​។ ស្នៀត​មួយ​នេះ​ក៏​អាចជួយ​ដោះស្រាយ​ផល​លំបាក​ឬ​បញ្ហា​អ្នកមាន​អាវុធខ្លី​ សម្រាប់​ប្រើ​ក្នុង​សមរភូមិ​លើ​គ្រែ​មួយផ្នែក​ដែរ​។​
 
៣.​ក្បាច់​ឆ្កែ​
​ការប្រើ​ក្បាច់​ឆ្កែ​ក្នុង​សម្ព័ន្ធភាព​សិច​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​ជួយ​ ដល់​បុរស​មាន​លិង្គ​តូច​ខុស​ខ្នាត​បានដែរ ខណៈ​ពួកគេ​ចេះរ​កមុំ ឬ​ជ្រុង​នៃ​ការ​ស៊ក​អាវុធ​វាយប្រហារ​ឲ្យ​ត្រូវចំ​ទីតាំង​។ កាលណា​គេ​និយាយ​ក្បាច់​ឆ្កែ​គេ​ប្រាកដជា​ត្រូវ​នឹកឃើញ​ដល់​រូបភាព​នៃ​ សម្ព័ន្ធភាព​សិច​របស់​សត្វ​ប្រភេទ​នេះ​ជាមិនខាន​។ ក្បាច់​នេះ​ស្ត្រី​ត្រូវ​ប្រើ​ខ្នើយ​កល់​ក្បាល​និង​ស្មា​របស់ខ្លួន ខណៈ​គូទ​របស់​នាង​ត្រូវ​ចំតិត​ឡើង​។ ចំណែក​ទីតាំង​ខ្នង​របស់​នាង​ត្រូវមាន​សភាព​កោង​ចុះ​និង​ភ្លៅ​ទាំងពីរ​ ត្រូវដាក់​ស្របគ្នា ដើម្បី​បង្កើន​ភាព​តឹង​ណែន​សម្រាប់​បុរស​មាន​លិង្គ​តូច​។​
 
៤.​ក្បាច់​សត្វ​ប្រើស​
​ក្បាច់​មួយ​នេះ​វា​ស្រដៀង​គ្នា​ទៅនឹង​ក្បាច់​ឆ្កែ​ដែរ​។ តែ​ពេលនេះ​អ្នក​និង​ដៃគូ​ត្រូវ​លុតជង្គង់​លើ​កម្រាល​ឥដ្ឋ​ដូចគ្នា​។ បន្ទាប់មក​ត្រូវ​កន្ធែកជើង​នាង​ទាំងពីរ​និង​វាយប្រហារ​ពីក្រោយ​តែម្តង​។ ចំណែក​ទីតាំង​សម្រាប់​សមរភូមិ​នេះ​គួរតែ​ជ្រើសរើស​នៅក្បែរ​បង្អួច​ឬ​ក្រោយ​ ទ្វារ​មាន​ពន្លឺ​ប្រិ​មៗ​ប្រកបដោយ​ភាព​រ៉ូ​មែន​ទិ​ក​។​
 
៥-​ក្បាច់​ពស់​
​ក្បាច់​មួយ​នេះ​ក៏​អាចជួយ​ដោះស្រាយ​បញ្ហា​បរុស​មាន​លិង្គ​តូច​បានដែរ​ សម្រាប់​បំពេញ​ចំណង់​កាម​ស្ត្រី​ជា​ដៃគូ​ខ្លួន​។ ភាគី​ស្ត្រី​ត្រូវ​ដេក​ផ្កាប់​និង​សណ្តូកជើង​ទាំងពីរ​ឲ្យ​ជិតគ្នា​។ បន្ទាប់មក​យក​ខ្នើយ​កល់​ត្រគាក​នាង​ឲ្យ​ហើប​គូទ​ឡើងលើ​។ ខាង​បុរស​ត្រូវ​លុតជង្គង់​ទ្រោប​ពីលើ​នាង​រួច​វាយប្រហារ​ពីក្រោយ​តាម​ការគួរ តែ​កុំ​បណ្ដោយ​ឲ្យ​ទម្ងន់​ខ្លួន​សង្កត់​លើ​នាង​។​
 
៦-​ក្បាច់​សត្វ​ស្លឹកត្រចៀក​ទន្សាយ​
​ពេលនេះ​ភាគី​ខាង​ស្រី​ត្រូវ​ដេក​ផ្ងារ​វិញ​ដោយ​កន្ធែកជើង​ទាំងពីរ​និង​លើក​ ក្បាលជង្គង់​ទៅជិត​ដល់​ស្លឹកត្រចៀក​និង​យក​ខ្នើយ​កល់​គូទ​នាង​។ ការធ្វើ​បែបនេះ​អាវុធ​ដ៏​តូច​របស់​បុរស​ពិតជា​អាចមាន​ឥទ្ធិពល​សម្រាប់​ សម្ព័ន្ធភាព​សិច​នេះ​ជា​មិនខានឡើយ​។ នៅពេលដែល​សមរភូមិ​ឈានដល់​ចំណុច​ខ្លាំងក្លា នាង​អាច​ចុក​ជើង​បន្តិច ដូច្នេះ​ភាគី​ខាង​បុរស​គួរតែ​យកដៃ​ទ្រ​កែងជើង​ទាំងពីរ​របស់​នាង ឬ​លើ​កវា​ដាក់​លើ​ស្មា​របស់​អ្នក​ក៏បាន​។​
 
៧-​ក្បាច់​រាង​ជា​អក្សរ V
​ក្បាច់​មួយ​នេះ​ស្ត្រី​ត្រូវ​ដេក​ផ្ងារ​ហើយ​ទាញ​កន្ធែក​ភ្លៅ​ទាំងពីរ​ បញ្ច្រាស់​គ្នា​ឲ្យ​មាន​ទម្រង់​ជា​រាង​អក្សរ V​។ ការធ្វើ​បែបនេះ​វា​មាន​លក្ខខណ្ឌ​ល្អ​សម្រាប់​ការ​ដាស់​អារម្មណ៍​សិច​ស្ត្រី​ តាមរយៈ​ចំណុច​គ្រាប់ឃ្លី​ផងដែរ​ដោយ​ការប្រើ​ដៃ​របស់​អ្នក​ម្ខាង​បំ​បោស​ អង្អែល​ជើង​នាង​និង​ម្ខាង​ទៀត​ប្រើ​សម្រាប់​ដាស់​អារម្មណ៍​ត្រង់ចំណុច​ គ្រាប់ឃ្លី​នោះ​តែម្តង​រហូតដល់​ភាគី​ខាង​ស្រី​ទទួលបាន​អារម្មណ៍​ដល់ត្រើយ៕
​ប្រភព ភ្នំពេញ​ប៉ុស្តិ៍​

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook