ភ្នំពេញ៖ បុរសជាកម្មករម្នាក់ បានរងរបួសធ្ងន់ ដោយសារ តែខ្លួនជិះម៉ូតូ យ៉ាងលឿន ហើយដល់ផ្លូវ កោងបត់មិនទាន់ ក៏ជ្រុលចង្កូត ធ្លាក់ចូលទឹកប្រឡាយ កាលពី វេលាម៉ោង ៣៖៥០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាម ផ្លូវចាក់កៅស៊ូ ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ ជិះម៉ូតូ ម៉ាក JR ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើដំណើរ ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿន យ៉ានលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបត់ ម៉ូតូមិនទាន់ និងជាកន្លែង ផ្លូវបត់ផងនោះ បានបណ្តាលឲ្យ ជនរងគ្រោះធ្លាក់ទឹកប្រឡាយ ទាំងម៉ូតូ និងមនុស្ស រងរបួសធ្ងន់ ។
បើសមត្ថកិច្ច ជនរងគ្រោះមាន ឈ្មោះ ចាន់ រដ្ឋា អាយុ២៩ឆ្នាំ មុខរបរជាកម្មករ រស់នៅផ្ទះលេខ 35E1 ផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា ។ សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ ក្រុមជួយ សង្គ្រោះ និងរថយន្ត ជួយសង្គ្រោះ របស់អង្គភាព ៧១១នៃកងពលតូចលេខ៧០ បានជួយដឹក ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ រុស្ស៊ី ។
ដោយឡែក ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីប្រគល់ ជូនជនរងគ្រោះវិញ ក្រោយពេលចេញ ពីមន្ទីរពេទ្យ៕
ប្រភព ដើមអម្ពិល