ល្ងាចថ្ងៃទី១១មេសាសហព័ន្ធប្រដាល់កម្ពុជាបានបបួលគ្នាសូត្រមន្ត លើករាសីហ៍ដើម្បីអបអរសាទរឆ្នាំថ្មីដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃ ខាងមុខនេះ ។
លោកឧត្តមសេនីយ៍ទោតែម ម៉ឺន លោកឧត្តមសេនីយ៍ត្រីវ៉ា ស៊ិនភិរម្យ សមាជិកប្រតិបត្តិ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម បានចូលរួមក្នុងពិធីសូត្រមន្តនេះ ។
លោកឧត្តមសេនីយ៍ តែម ម៉ឺន បានបញ្ជាក់ថា រៀងរាល់ឆ្នាំសហព័ន្ធតែងតែធ្វើពិធីនេះមិនដែលខានឡើយ ដើម្បីសុំសេចក្ដីសុខដល់គ្រួសារប្រដាល់ទូទាំងប្រទេស ។