នៅល្ងាចនេះ ក្នុងពហុកីឡដ្ឋានខេត្តពោធិ៍សាត់  នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំដែលរៀបចំឡើងដោយ  សមាគមអតីតសិស្សខេត្តពោធិ៍សាត់ ដែលរួមសហការជាមួយស្ថានីយទូរទស្សន៍ CTN,  CNC និង MYTV ដែលធ្វើការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ។  ការប្រគំតន្ត្រីនេះ ក្នុងគោលបំណងស្វែងរកមូលនិធិ  ដើម្បីធ្វើការសាងសង់បណ្ណាល័យសាមគ្គី  ដែលគ្រោងសាង់សង់នៅក្នុងវិទ្យាល័យ ពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់។
ក្នុងកម្មវិធីនេះ នឹងជួបជាមួយកំពូលតារាចម្រៀង៤រូប គឺ កញ្ញា មាស  សុខសោភា, លោក ករុណា ពេជ្រ មកពីផលិតកម្ម ថោន និងកញ្ញា អ៊ីវ៉ា, លោក ឆាយ  វីរៈយុទ្ធ មកពីផលិតកម្មសាន់ដេទៀតផង។ មិនត្រឹមតែប៉ុណ្ណេះ  លោកអ្នកនឹងផ្ទុះសំណើចសើចក្អាកក្អាយជាមួយក្រុមកំប្លែង នាយ ពាក់មី  ដែលជាក្រុមកំប្លែងកំពុងមានប្រជាប្រិយភាព  និងទទួលការគាំទ្រយ៉ាងខ្លាំង។
កុំភ្លេចចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីដើម្បីសាង់សង់បណ្ណាល័យសាមគ្គី នាខេត្តពោធិ៍សាត់ទាំងអស់ គ្នា!!!
ប្រភពៈ I-NEWSKH
