ខាន់ ជែមស៍ រើកញ្ជើមក​ទើ​នឹង​ទ្រនំថ្មីគ្រាន់បើជាងមុន

Tuesday, April 2, 2013

អ្នកចម្រៀងប្រុស ​ដែល​និយម​លេង​ម៉ូដ​សក់ជ្រងឡើងទៅលើ ដែលធ្វើឱ្យ​យុវវ័យ និងកុមារមួយចំនួន​មាន​ការ​ចាប់អារម្មណ៍ ហើយធ្វើម៉ូដសក់តាមតារា​​នោះ គឺលោក ខាន់ ជែមស៍។ ចាប់តាំងពីបានផ្លាស់​ចូលទ្រនំថ្មី នៅក្នុង​ផលិតកម្មសាន់ដេ នោះមក​ត្រូវ​បាន​គេមើល​ឃើញថា ប្រជាប្រិយភាពរបស់លោក​ចាប់ផ្ដើម​ងើប​ឡើងវិញ តាម​រយៈ​បទចម្រៀង​ចេញថ្មីៗ​ជា​បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។
ក្នុងពេលដែល ខាន់ ជែមស៍ កំពុងតែសប្បាយរីករាយ និងកិច្ចការងារនេះ​ ក៏មានការលេចឪថា លោក និងភរិយា​កំពុង​មាន​ការ​ប្រេះឆា​ ហើយ​ចែកផ្លូវគ្នា​ដោយស្ងាត់ៗ ប៉ុន្តែ​នៅ​ពេល​បាន​សាកសួរពីរឿងនេះលោក​បាន​បដិសេធ និងប្រាប់មកវិញថា ជាព័ត៌មាន​មិនពិត​ឡើយ ដែល​ល្បីថា​​រូបលោក​បានបែកបាក់គ្នានោះ ព្រោះលោក និងភរិយាមានការ​កម្សត់កម្រ និងមានអនុស្សាវរីយ៍​ជាមួយ​គ្នាច្រើន​ណាស់ ហេតុនេះ​មិនអាច​ដល់ត្រើយសើយគូទឡើយ។ លោកបានអះអាងថា "គ្មានការបែកបាក់គ្នានោះទេ"។
សូម​បញ្ជាក់​ថា លោក ខាន់ ជែមស៍ អតីតជាអ្នកចម្រៀង​ក្នុង​ផលិតកម្មរ៉ុក ដែលបានចូលប្រឡូកក្នុង​វិស័យសិល្បៈនេះចាប់តាំងពីឆ្នាំ ២០០៧ និងត្រូវបានគេចាប់អារម្មណ៍ស្គាល់តាមរយៈបទ ”ស្ដាយក្រោយ” “សម្រែកបេះដូង” “របាំចង់ស្នេហ៍” និង បទ”បុប្ផាក្រពុំ”។ ក្រោយមកក៏ស្ងប់ស្ងាត់បាត់មុខមួយរយៈទើបមានព័ត៌មានថា លោក​បាន​ចូល​ច្រៀងឱ្យ​ផលិតកម្មសាន់ដេវិញ​នាពេលនេះ៕


ប្រភពៈ I-NEWSKH

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook