សៀមរាប: ផ្ទះប្រជាពលរដ្ឋ៩០ខ្នង បានដួលរលំ និងមនុស្ស ៥នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារឥទ្ធិពល ភ្លៀងខ្យល់ កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣កន្លងទៅនៅស្រុកពួក ខេត្តសៀមរាប។
បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលដួលរលំស្ថិតនៅភូមិចំនួន៤ ក្នុងឃុំចំនួន២ នៃស្រុកពួក ខេត្តសៀមរាប គឺឃុំល្វា មានភូមិស្ទឹងព្រះស្រុក ភូមិទួលរវៀង ភូមិគំរូ មានផ្ទះចំនួន ២៣ បានដួលរលំ និងផ្ទះ ៦៤ខ្នងទៀត ត្រូវខ្យល់បក់ប៉ើងដំបូល និងនៅឃុំមុខប៉ែន ភូមិតាត្រាវ មានផ្ទះ៣ខ្នងផ្សេងទៀតតាមដួលរលំផងដែរ។
ខ្យល់ក៏បានបោកដួលរលំក្លោងទ្វារ នៅអនុវិទ្យាល័យដូលទ្រ និងដំបូលអគារសាលាស្រុកពួក ក៏បានប៉ើងផងដែរ។ សត្វគោ១ក្បាល ក៏ត្រូវបានរន្ទ:បាញ់ងាប់ផងដែរ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៅខេត្តសៀមរាប បានទទួលរងនូវឥទ្ធិពលភ្លៀង លាយខ្យល់បក់បោកយ៉ាងខ្លាំង។ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា កន្លងទៅ នៅឃុំ៤ ក្នុងស្រុកជីក្រែងខេត្តសៀមរាប ភ្លៀងលាយខ្យល់ព្យុះ ក៏បានធ្វើ ឲ្យដួលរលំផ្ទះប្រជាពលរដ្ឋជាង ៤០ខ្នងផងដែរ៕

ប្រភព ដើមអម្ពិល