ភ្នំពេញៈ អតីតតារាចម្រៀងប្រចាំក្រុម Classic កញ្ញា លីលី បន្ទាប់ពីព័ត៌មានផ្សាយថា នាងបាន  ចាកចេញពីទ្រនំចាស់ ផ្លាស់ទៅទ្រនំថ្មី ដោយនាងបានបង្ហាញវត្តមាន ក្នុងការសម្តែងជាឈុតឆាក  ខារ៉ាអូខេច្រើន នៅក្នុងវ៉ុលថ្មី របស់ផលិតកម្មសាន់ដេ ថ្មីៗនេះ នាងក៏បានបង្ហោះរូបថត ជាច្រើន  សន្លឹក បង្ហាញភាពសិ្នទ្ធស្នាលប្លែក ជាមួយតារាចម្រៀងល្បីប្រចាំផលិត កម្មសាន់ដេ លោក ខេមរៈ  សិរីមន្ត នៅលើ Facebook រហូតធ្វើឲ្យអ្នកគាំទ្រនាងភាគច្រើន មានកូនចិត្តគិតថានាងលួច បង្កាត់  ភ្លើងស្នេហាក្រៅឆាក ជាមួយគ្នាថែមទៀតផង។  នាពេលកន្លងមក គេមិនសូវឃើញ តារាចម្រៀងស្រីច្រមុះស្រួច រាងតូចច្រឡឹង កញ្ញា លីលី បង្ហាញ  ភាពសិ្នទ្ធស្នាល ជាមួយបុរសណាម្នាក់ជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook  នោះទេ។ តែអ្វីដែលចំឡែកក្នុងចិត្តនោះ គឺនៅពេលថ្មីៗនេះ នាងបានបង្ហោះរូបថតជាច្រើនសន្លឹក  បង្ហាញ ពីភាពសិ្នទ្ធស្នាល ផ្អែមល្ហែម បែបគូស្នេហ៍ថ្មោងថ្មី ជាមួយតារាចម្រៀងល្បីឈ្មោះ លោក  ខេមរៈ សិរីមន្ត ខណៈពេលដែលនាងកំពុងតែផ្លាស់ទ្រនំ មកជ្រកនៅក្នុងផលិតកម្មតែមួយ។  ជាមួយគ្នានោះដែរ ក៏មានមតិ របស់ក្រុមអ្នកគាំទ្រ លីលី ខ្លះ បានលើកឡើងថា ការបង្ហាញរូបបែប  នេះ គ្រាន់តែជាធ្នាក់ទាក់ទាញប្រជាប្រិយ និងការចាប់អារម្មណ៍ពីប្រិយមិត្ត ឲ្យបានកាន់តែច្រើនតែ  ប៉ុណ្ណោះ ។ ប៉ុន្តែថាមិនត្រូវប្រសិនបើពួកគេទាំងពីរនាក់ នៅតែមានភាពសិ្នទ្ធស្នាល ជាមួយគ្នាបែប  នេះ ស្រួលមិនស្រួលអាច និងមានកូនចិត្តស្រលាញ់គ្នាមែន ក៏ថាបាន ព្រោះថារូបសម្រស់របស់  លីលី ក៏មានភាពទាក់ទាញ ខណៈដែលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត កំពុងតែស្ថិត  ក្រោមការសង្ស័យ ពីមហាជនថា មានកូននិង ប្រពន្ធរួចទៅហើយ៕ 
ដោយ៖ ដើមអំពិល
