នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ (April Fools’ Day) ជាថ្ងៃកុហក របស់អឺរ៉ុប បានធ្វើអោយប្រជាពលរដ្ឋ ទូទាំងពិភពលោក មានការភ្ញាក់ផ្អើលជាយ៉ាងខ្លាំង ជាមួយនឹងព័ត៌មានកុហកដ៏អស្ចារ្យនោះ ហើយបានធ្វើអោយមនុស្សមានមួយចំនួន ស្ទើរលោះព្រលឹងជាមួយព័ត៌មាន ដ៏កក្រើកបែបនេះទៀតផង ។ ពាក់ព័ន្ធនឹងព័ត៌មានកុហកដ៏យ៉ាងដ៏សក្តិសម ត្រូវបានគេឃើញនឹងដឹងថា មានចំនួន ៣ដែលចាប់អារម្មណ៍ជាងគេបំផុតនោះ ។
ទី១៖ គឺ Google បានប្រកាសថា គេហទំព័រ Youtube នឹងត្រូវធ្វើការបិទទទួលយកវីដេអូផ្សេងៗ រយៈពេល ១០ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែមេសាឆ្នាំ ២០១៣ នេះតទៅ ដើម្បីទុកឱកាសស្វែងរកវីដេអូមួយ ដែលល្អដាច់គេបំផុត ហើយនឹងប្រកាសទទួលពានរង្វាន់នៅឆ្នាំ ២០២៣ ។ ព័ត៌មានបិទគេហទំព័រ YouTube នេះ ត្រូវបានគេហទំព័រធំៗលើពិភពលោក ចេញផ្សាយបានធ្វើអោយបណ្តាអ្នកប្រើប្រាស់ You Tube ទាំងអស់មានការអាក់អន់ចិត្តយ៉ាងខ្លាំង លើព័ត៌មាននេះ ប៉ុន្តែតាមពិតជារឿងកុហកប៉ុណ្ណោះ ព្រោះថ្ងៃកុហក របស់អ្នករស់នៅ អឺរ៉ុបនោះទេ ។
ទី២ ៖ ព័ត៌មានស្តីពីការគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់របស់លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រី ថៃ នៅទីក្រុង នៃប្រទេស ឌូបៃ ដែលធ្វើអោយ ប្រជាពលរដ្ឋ នៅក្នុងប្រទេស ថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រព័ន្ធផ្សព្វផ្សាយបានចុះថា អ្នកបើកបររថយន្តរបស់លោក ថាក់ ស៊ីន បានបើកដឹកលោក នៅតាមបណ្តោយមួយកន្លែងនៅទីក្រុង នៃប្រទេស ឌូបៃ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ ហើយបណ្តាលអោយលោក ថាក់ស៊ីន ស្លាប់នៅនឹងកន្លែង ។
ទី៣៖ ពាក់ព័ន្ធនឹងព័ត៌មាន រលកយក្សស៊ូណាមិ បានវាយប្រហារទៅលើប្រទេសចិន ហើយប៉ះពាល់ដល់ប្រទេសវៀតណាម រួមនឹងឆ្នេរសមុទ្រ អូរឈើទាល នៃខេត្តព្រះសីហនុរបស់កម្ពុជា ផងដែរ ។ ព័ត៌មានកុហកនោះបានផ្សាយថា កំពស់រលកសមុទ្រ ដែលបានវាយប្រហារទៅលើប្រទេស ចិន និង វៀតណាម ហើយបន្តមកកម្ពុជានោះ មានកំពស់ ២២ម៉ែត្រ ។
សូមជំរាបថា ថ្ងៃទី០១ មេសា ជាថ្ងៃសម្រាប់ អ្នករស់នៅអឺរ៉ុប និយាយកុហកគ្នា ទៅវិញទៅមក ដោយមិនមានការខឹងសម្បារនោះទេ ព្រោះជាប្រពៃណីរបស់អឺរ៉ុប ជាយូរលង់ណាស់មកហើយ ហើយតែងតែប្រព្រឹត្ត និងប្រឌិតរឿងកុហកគ្នាជារៀងរាល់ឆ្នាំ ។
ប្រភពៈ Looking Today