រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសប្រភេទ  RX300 ពណ៌ខ្មៅ ជិះគ្នា២នាក់ ខណៈបត់ឆ្វេងចូលវីអាយភីស្ពតក្លឹប  បណ្តាលឱ្យបុកម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ជិះគ្នា២នាក់  ស្រីម្នាក់ ប្រុសម្នាក់  ហើយអ្នកបើកម៉ូតូផ្លោងទៅបោកនឹងកញ្ចក់បែកមុត.ក  និងមុខហូរឈាមកក្លាក់ ឯស្ត្រីជិះពីក្រោយរបួសស្រាល  ចំណែករថយន្តបង្កបើកចូលទៅសម្ងំនៅក្នុងក្លឹប ធ្វើព្រងើយ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨  និង៤៥នាទីយប់ ថ្ងៃទី១០ មេសា តាមមហាវិថីព្រះនរោត្តម  មុខវីអាយភីស្ពតក្លឹប ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ។ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តឡិចស៊ីុស RX300  បើកបរក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូសេ១១០  បើកពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសទិសគ្នា  ខណៈមកដល់ចំណុចខាងលើ រថយន្តបត់ឆ្វេងចូលវីអាយភីស្ពតក្លឹប  ឯម៉ូតូចាប់ហ្វ្រាំងមិនទាន់ទៅបុករថយន្តផ្នែកកង់មុខចំហៀងខាង ស្តាំ  ធ្វើឱ្យអ្នកបើកម៉ូតូផ្លោងទៅបោកនឹងកញ្ចក់រថយន្តស្រាំបែកមុត.ក  និងមុខហូរឈាមកក្លាក់ ចំណែកស្ត្រីជិះពីក្រោយរបួសស្រាល  និងម៉ូតូខូចខាតមួយកំណាត់ខាងមុខ ។
ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកចូលទៅក្នុងក្លឹបបាត់ ទាល់តែសមត្ថចុះទៅជួយអន្តរាគមន៍ ទើបម្ចាស់រថយន្តចេញមកដោះស្រាយបញ្ចប់បញ្ហា ៕
ប្រភព  កោះសន្តិភាពក្រោយពេលកើតហេតុ រថយន្តបង្កបានបើកចូលទៅក្នុងក្លឹបបាត់ ទាល់តែសមត្ថចុះទៅជួយអន្តរាគមន៍ ទើបម្ចាស់រថយន្តចេញមកដោះស្រាយបញ្ចប់បញ្ហា ៕
