មាស​ធ្លាក់​ថ្លៃ​ចុះ​ទាប​បំផុត​តាំងពី​ខែកក្កដា​២០១១​មក​

Monday, April 15, 2013

​ព្រឹក​ថ្ងៃទី​១៥​ខែមេសា តម្លៃ​មាស​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ទីផ្សារ​អាស៊ី​។ នៅ​ទីផ្សា​ហុងកុង ថ្លៃ​មាស​ថយចុះ​៧០,១​ដុល្លា​អាមេរិក​/​អោន​(Ounce)​ពោលគឺ​ធ្លាក់​ដល់​១.៤៩៨,១៩​ដុល្លា​អាមេរិក​/​អោន​។​នៅ​ទីផ្សា​តូ​ក្យូ​ថ្លៃ​មាស​គឺ​១.៤៩២,៦០​ដុល្លា​អាមេរិក​/​អោន​នៅពេល​បើកទ្វារ​ជួញដូរ​។​ ​ ​ថ្លៃ​មាស​បាន​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត គិត​តាំងពី​ខែកក្កដា​ឆ្នាំ​២០១១​មក ហើយ​បាន​ឆ្លង​ផុត​កំរិត​១.៥០០​ដុល្លា​អាមេរិក​/​អោន កាលពីពេល​បើកទ្វារ​ល​ក់​ដូរ​កាលពី​ថ្ងៃ​សុក្រ​មុន មូលហេតុ​គឺ​អាស្រ័យ​ដោយ​ប្រាក់​ដុល្លា​ខ្លាំង​ឡើងវិញ ព្រម​ជាមួយនឹង​សេចក្តីព្រាង​ផែនការ​អំពី​ប្រទេស​ស៊ី​ព​ត្រូវ​លក់​មាស​ក្នុង​ឃ្លាំង​បម្រុង​ទុក​របស់​ជាតិ​ដើម្បី​ចំណាយ​ទៅ​ឲ្យ​កញ្ចប់​ប្រាក់ឧបត្ថម្ភ​សង្គ្រោះ​៕​

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook