១៣​នាក់​ស្លាប់​ដោយ​ផ្តាសាយ​បក្សី​ក្នុង​ចុះ​ណោម​អ្នក​ឆ្លង​៦០​នាក់​នៅ​ចិន​

Monday, April 15, 2013

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា​មនុស្ស​២​នាក់​ទៀត​បាន​ស្លាប់​ដោយ​ជម្ងឺផ្តាសាយបក្សី​ថ្មី​នៅ​ចិន ជា​​ហេតុ​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ពី​វីរុស្ស​H7N9​នៅ​ចិន​កើន​ដល់​១៣​នាក់​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ស៊ីន​ហួរ​បាន​និយាយថា​មនុស្ស​ស្លាប់​២​នាក់​ទៀត​ត្រូវបាន​រាយការណ៍​នៅ​ក្រុង​សៀង​ហៃ​និង​ថា​ករណី​​ឆ្លង​ថ្មី​៣​ទៀត​ក៏​ត្រូវបាន​អះអាង​ផងដែរ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ចិន​មួយ​នេះ​។​ ​សរុប​ករណី​ឆ្លង​ថ្មី​១១​ត្រូវបាន​រាយការណ៍​កា​លពី​ថ្ងៃអាទិត្យ រួមមាន​២​ករណី​នៅ​ខេត្ត​ភាគ​កណ្តាល​មួយ ដែល​ពីមុន​មិន​មាន​ករណី​​ឆ្លង​ជំងឺ​នេះ​សោះ​។​ ​មនុស្ស​សរុប​៦០​នាក់​ត្រូវបាន​គេ​ដឹងថា​បាន​ឆ្លង​វីរុស្ស​H7N9​នេះ​នៅ​ចិន​៕​

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook