ទុស្សេខ្សែភ្លើង ឆេះផ្ទះ១ខ្នង នៅក្រុងពោធិ៍សាត់ ស្ទើរទាំងស្រុង

Sunday, April 14, 2013

ពោធិ៍សាត់ៈ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើលើ ក្រោមថ្មត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង នៅមុន  ពេលការឈានមកដល់នៃសង្រ្កាន្តឆ្នាំថ្មី នាវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ ស្ថិត នៅក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។
បើតាមប្រភពពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលរងនូវការឆាបឆេះនេះ មានម្ចាស់ឈ្មោះ ច្រឹង ប៊ុនចាន់ ភេទប្រុស អាយុ ៥៤ឆ្នាំ។ ប្រភពពីសមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ការឆាបឆេះនេះបណ្តា ល មកពីការទុស្សេចរន្តអគ្គិសនី។
ក្រោយកើតហេតុភ្លាមៗមន្រ្តីពន្លត់អគ្គិភ័យ អាជ្ញាធរ និងសមត្ថកិច្ចក្រុងពោធិ៍សាត់ បានចេញជួយអន្តរាគមន៍ភ្លាមៗ ផងដែរ តែមិនអាចជួយបាញ់ទឹកពន្លត់ឲ្យបានទាន់ ពេលវេលានោះទេ ពោលធ្វើឲ្យផ្ទះ១ខ្នងនេះឆាប់ឆេះជាន់លើ អស់ទាំងស្រុង។
ពាក់ព័ន្ធនឹងទំហំខូចខាត ដែលបណ្តាលមកអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់ពីម្ចាស់ផ្ទះ និងសមត្ថកិច្ចនៅ ឡើយទេ។
ទោះបីជាយ៉ាងណានៅព្រឹកថ្ងៃទី១៤ ខែមេសា លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម រួមជាមួយលោក ខូយ រីដា នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានចុះទៅពិនិត្យ និងសួរសុខទុក្ខគ្រួសារជនរងគ្រោះជាម្ចាស់ផ្ទះ ព្រមទាំងនាំយកអំណោយមួយចំនួនរបស់កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងអំណោយសម្បុរសជននានា ចែកជូនគ្រួសាជនរងគ្រោះផងដែរ។
ដោយឡែក លោកឧកញ៉ា ទុយ គី បានបរិច្ចាគថវិកាផ្ទាល់ដល់ម្ចាស់ផ្ទះជួបឧប្បត្តិហេតុគ្រោះអគ្គិភ័យខាងលើ ចំនួន ៤លានរៀលផងដែរ៕

Photo by DAP-NEWS
Photo by DAP-NEWS

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook