យោងតាមប្រភពព័ត៌មានពី dailymailបុរសដែលអាច ឲ្យស្រ្ដីទាក់ទាញបានគឺមានដូចជា បុគ្គលិកលក្ខណៈ ឬ ទ្រព្យសម្បតិ្តរបស់គេ ហើយចំពោះរូបរាងកាយវិញ ទំហំនៃប្រដាប់ភេទក៏ជាចំនុចសំខាន់មួយ ដែលធ្វើឲ្យស្រ្ដីទាក់ទាញផងដែរ។ លទ្ធផលនៃការស្រាវជ្រាវថ្មី បានបង្ហាញថា ក្នុងសតវត្សទី២១ មនុស្សស្រីទាំងអស់គឺបានកែរប្រែគំនិត ខុសប្លែក យ៉ាងខ្លាំងពី ជីដូនជីតាជំនាន់ដើម ព្រោះទំហំនៃប្រដាប់ភេទបុរស ដើរតួរយ៉ាងសំខាន់ក្នុងការទាក់ទាញពួកគេ។
យោងតាមការពិសោធន៍ ដោយគេបានយករូបរបស់បុរសចំនួន ៥,១៤៥សន្លឹក ទៅឲ្យមនុស្សស្រីពេញវ័យ ១០០នាក់ធ្វើការជ្រើសរើស ដោយរូបនិមួយៗបានប្រាប់ពី បុគ្គលិកលក្ខណៈរបស់បុរស ដូចជាកំពស់ ទំហំស្មា ហើយអ្វីដែលយើងមិនបានភ្លេចនោះគឺ ប្រវែងនៃប្រដាប់ភេទ ដែលមានប្រវែងពី ៥សង់ទីម៉ែត្រ ទៅ ១៣សង់ទីម៉ែត្រ ដែលនេះគឺជាប្រវែងប្រដាប់ភេទនៅ បស្ចឹមប្រទេស ដែលយោងទៅតាមការសិក្សារបស់ សកលវិទ្យាល័យ Ottawa ប្រទេសកាណាដា។ លទ្ធផលបានបង្ហាញឲ្យឃើញថា មនុស្សស្រីភាគច្រើន ជ្រើសរើសបុរសដែលមានកំពស់ខ្ពស់ និងមាឌធំ ជាងបុរស់ដែលមានកំពស់ទាប ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺប្រវែងប្រដាប់ភេទរបស់បុរស ដែលជាទីទាក់ទាញស្រ្ដីទាំងអស់ ឲ្យជ្រើសរើស។
តែយោងតាមឯកសារកាលពីមុន លទ្ធបានបង្ហាញថា ទំហំរប្រដាប់ភេទរបស់បុរសគឺ មិនជាចំនុចសំខាន់សំរាប់ស្រ្ដីទាក់ទាញ នោះទេ នេះអាចបញ្ចាក់ថា គំនិតរបស់ស្រ្ដីគឺមានការផ្លាស់ប្ដូរ។ នៅក្នុងការសិក្សារយើងក៏បានរកឃើញដែរថា មិនត្រឹមតែប្រវែងរបស់ប្រដាប់ភេទនោះទេ សូម្បីតែទំហំក៏ជាចំនុចសំខាន់មួយដែរ។
ក្រោយពីអានអត្ថបទនេះរួច តើប្រិយមិត្តយល់យ៉ាងណា?
Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab