កាលពីល្ងាចថ្ងៃសៅរ៏ ទី៣០ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ  គេបានប្រទះឃើញសាកសពបុរសម្នាក់ ត្រូវគេព្យួរ.ក នៅលើដើមឈើ ក្នុងតំបន់ East  Coast ប្រទេសសឹង្ហបុរី។ 
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា សាកសពបុរសនោះ  ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃមួយ ស្ថិតក្នុងតំបន់ East Coast  ប្រទេសសឹង្ហបុរី ក្រោយពីបុរសនោះ បានបាត់ខ្លួនអស់រយៈពេល ១០ថ្ងៃ  គឺចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ មកម្ល៉េះ។
ដូចគ្នានេះដែរ សាកសពបុរសនោះ ត្រូវបានប្រទះឃើញដោយកម្មករសំណង់ម្នាក់  ហើយព្រោះតែសាកសពមានក្លិនស្អុយខ្លាំង ទើបធ្វើឲ្យគេអាច រកឃើញ  រីឯជនរងគ្រោះត្រូវបានគេស្គាល់ថា ជាកម្មករសំណង់ជនជាតិឥណ្ឌា មានអាយុប្រហែលជា  ២០ឆ្នាំ។
បើតាមសម្តីរបស់ប៉ូលីស បានប្រាប់ឲ្យដឹងថា ក្រុមប៉ូលីសបានទទួលទូរស័ព្ទ  នៅវេលាម៉ោង ៣ល្ងាច ដើម្បីឲ្យទៅអន្តាគមន៏នៅក្នុងព្រៃ ស្ថិតក្នុងតំបន់ East  Coast ក្បែរផ្លូវ Fort Road ក្នុងប្រទេសសឹង្ហបុរី។  នៅពេលដែលក្រុមប៉ូលីសទៅដល់ គឺបានប្រទះឃើញសាកសពជនរងគ្រោះ  និងបានរកភស្តុតាងនៅកន្លែង កើតហេតុ ហើយបានសន្និដ្ឋានថា  នេះមិនមែនជាការសម្លាប់ខ្លួននោះទេ។
ខ្មែរឡូត
