រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១១ មេសា ២០១៣  នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានធ្វើសន្និសីទកាសែតមួយ  ដោយបង្ហាញមុខក្រុមជនខិលខូចពាក់ព័ន្ធប្រើប្រាស់លិខិតក្លែងរបស់សាលារាជធានីភ្នំពេញដើរឆបោកប្រាក់អាជីវករ  ក្រុមហ៊ុន និងអង្គភាពរដ្ឋនានា ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ។  សន្និសីទកាសែតនេះធ្វើឡើងដោយលោកវរសេនីយ៍ឯកពូ ដាវី មេបញ្ជាការរង  និងជាប្រធានមន្ទីរសន្តិសុខព័ត៌មាន  នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ជនជាប់សង្ស័យ៣នាក់ដែលត្រូវបង្ហាញមុខ ១-ឈ្មោះវណ្ណ ដេត  ភេទប្រុស អាយុ៤៥ឆ្នាំ (ឈ្មោះនេះដែលតាំងខ្លួនជាទីប្រឹក្សា  សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិ) និងជាមេខ្លោង  មានទីលំនៅភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ ២- ឈ្មោះរៀន ភឿន ភេទប្រុស  អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតុឌុប ស្នាក់នៅផ្ទះលេខ៥៩បេ ផ្លូវលំ  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ៣-ឈ្មោះយឹម អោក ភេទប្រុស អាយុ៦០ឆ្នាំ  ជាអ្នកគួកជេរដី ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ពួកគេត្រូវបានចាប់ខ្លួនដោយ  សមត្តកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ កាលពីវេលាម៉ោង១០  និង៣០នាទីព្រឹកថ្ងៃទី១០ មេសា  ខណៈពួកគេទៅទទួលយកប្រាក់ពីធនាគារមួយក្នុងរាជធានីភ្នំពេញ ៕
